ថៃ៖ ថ្មីៗនេះ នារីម្នាក់មានឈ្មោះថា Waraschaya Akkarachaiyapas បានរងការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជននៅលើបណ្ដាញសង្គម ក្រោយពីនាងបានបង្ហោះរូបភាព ចាប់ពងស្វាសខ្លាក្នុងសួនសត្វ Tiger Kingdom នៅខេត្តឆៀងម៉ៃ ភាគខាងជើងប្រទេសថៃ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក Pirom Cahntama ជាប្រធានផ្នែកថែរក្សាសួនសត្វ បានធ្វើការបកស្រាយថា បុគ្គលិកទាំងអស់មានការត្រួតពិនិត្យយ៉ាងល្អិតល្អន់ កំឡុងពេលភ្ញៀវទេសចរចូលទៅក្បែរសត្វ ដើម្បីថតរូបលេងកម្សាន្ត។ ហើយដរាបណាបុគ្គលិកមានវត្តមាននៅទីនោះ ភ្ញៀវទេសចរមិនត្រូវបានអនុញ្ញាតឲ្យចាប់ពងស្វាសរបស់ខ្លាឡើយ ដោយអនុញ្ញាតត្រឹមតែប៉ះផ្នែកផ្សេងៗនៃរាងកាយខ្លាប៉ុណ្ណោះ។ តែចាប់ពីពេលនេះតទៅ ខាងសួនសត្វនឹងធានាថា គ្មានភ្ញៀវទេសចរណាម្នាក់អាចប៉ះផ្នែកនៃរាងកាយខ្លាបានទៀតទេ។
ក្រោយមក នាង Waraschaya បានចេញមុខការពារខ្លួនដែរ ដោយអះអាថា រូបនាងផ្ទាល់គឺជាមនុស្សដែលស្រលាញ់សត្វ និងគ្មានបំណងបំពានលើសត្វឡើយ។
យ៉ាងណាមិញ គេក៏បានយកខ្លាមួយក្បាលនោះ ទៅពិនិត្យសុខភាព ពងស្វាស និងផ្នែកផ្សេងៗនៃរាងកាយផងដែរដោយលទ្ធផលចេញមក មិនមានបញ្ហាអ្វីឡើយ៕
សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖



