យល់ដឹង៖ តាមការបានដឹង របស់មនុស្សភាគច្រើន តែងតែគិតថា សត្វអណ្តើកគឺជាប្រភេទសត្វមួយប្រភេទ ដែលអាចរស់នៅ បានយូរជាងគេបំផុត ក្នុងចំណោមសត្វទាំងឡាយ តែការគិតនេះ អាចនឹងមិនទាន់ត្រឹមត្រូវនោះទេ ព្រោះការពិតមានសត្វជាច្រើនទៀត ដែលអាចមាន អាយុវែងជាងសត្វអណ្តើក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង មានសត្វខ្លះអាចរស់នៅ បានរាប់ពានឆ្នាំ ហើយក្នុងចំណោមនោះ ក៏មានសត្វមួយប្រភេទទៀត អាចរស់នៅជាអមតៈ ដែលវាអាចនឹងធ្វើឲ្យ អ្នកមានការភ្ញាក់ផ្អើល ចំពោះការលើកឡើងនេះ តែវាជាការពិត។
ខាងក្រោមនេះគឺជា ប្រភេទសត្វក្នុងទឹក និងលើដីដែលសត្វទាំងនេះ អាចមានជីវិតរស់នៅ បានយូរបំផុត ក្នុងចំណោមសត្វ ទាំងឡាយក្នុងលោក៕
ចង់ដឹងថាមានសត្វណាខ្លះសូមទៅតាមដានទាំងអស់គ្នា៖
១. ត្រីឆ្លាមហ្គេនឡែន
យោងតាម ការសិក្សាបានឲ្យដឹងថា ត្រីឆ្លាមប្រភេទនេះ អាចមានអាយុកាល ចាប់ពី៣០០ ទៅ៥០០ឆ្នាំ ហើយវាក៏ជាត្រីឆ្លាមមួយប្រភេទ ដែលស្ថិតក្នុងចំណោម ត្រីឆ្លាមដែលធំបំផុតផងដែរ។ ជារួមវាអាចមាន ប្រវែងចាប់ពី៦,៤ម៉ែត្រទៅ៧,៣ម៉ែត្រ និងទម្ងន់ចាប់ពី១០០០គីឡូក្រាម ដល់១៤០០គីឡូក្រាម។ ហើយភាគច្រើន ត្រីឆ្លាមប្រភេទនេះវារស់នៅ ក្នុងសមុទ្រអាក់ទិច និងអាត្លង់ទិកខាងជើង ក្នុងជម្រៅទឹកប្រមាណ ចាប់ពី៤,០០០ ទៅ៧,០០០ហ្វីតផងដែរ។
២. លៀសប្រម៉ោយដំរី
លៀសប្រភេទនេះ មានដើមកំណើត នៅតាមឆ្នេរសមុទ្រ នៃភាគខាងលិចកាណាដា និងភាគពាយ័ព្យសហរដ្ឋអាមេរិក។ សំបករបស់វា អាចមានប្រវែង ចាប់ពី១៥សង់ទីម៉ែត្រ ទៅ៦អ៊ីង។ ខ្យងប្រភេទនេះ ត្រូវបានគេឲ្យដឹងថា វាអាចរស់នៅបានយូរជាង១៦៥ឆ្នាំ។ ខ្យងនេះមាន ការលូតលាស់យ៉ាងលឿន ក្នុងអំឡុងមួយឆ្នាំដំបូង នៃជីវិតរបស់វា ហើយវាអាចលូតលាស់ បានជាមធ្យមលើសពី ១អ៊ីងក្នុងមួយឆ្នាំ នៃ៤ឆ្នាំដំបូងនៃ ការកកើតរបស់វា។
៣. Tuatara
គឺប្រភេទសត្វល្មូន ដែលរស់នៅ ក្នុងប្រទេសនូវែលហ្សេឡង់។ Tuatara គឺជាស្រឡាយនៃពពួកសត្វSphenodontia តែមួយប្រភេទគត់ ដែលអាចបន្តមានរស់នៅតាំងពី២០០ លានឆ្នាំមុនមក។ Tuatara មានពណ៌ត្នោតបៃតង និងពណ៌ប្រផេះ ហើយមានប្រវែងរហូតដល់ទៅ៨០ សង់ទីម៉ែត្រ ពីក្បាលដល់ចុងកន្ទុយ និងមានទំងន់ ដល់ទៅ១,៣គីឡូក្រាម។ Tuatara គឺជាសត្វមួយប្រភេទ ដែលស្ថិតនៅក្នុងចំណោមសត្វ ដែលអាចរស់នៅ បានវែងបំផុតក្នុងលោក ដែលវាអាចរស់នៅបាន លើសពី១០០ឆ្នាំ។
៤. ជន្លេនបំពង់
សត្វមួយប្រភេទនេះ រស់នៅក្នុងសមុទ្រទឹកជ្រៅ ជន្លេនបំពង់នេះ អាចមានប្រវែងជាង៣ម៉ែត្រនិង លូតលាស់យឺតៗ ដោយក្នុងនោះ វាអាចបន្តជីវិតបាន ចន្លោះពី១៧០ រហូតដល់ទៅ២៥០ ឆ្នាំផងដែរ។
៥. កាំប្រម៉ាសមុទ្រក្រហម
កាំប្រម៉ាសមុទ្រក្រហម អាចមានជីវិត ចាប់ពី១០០ទៅ ២០០ឆ្នាំ។ ហើយសត្វប្រភេទនេះ អាចរកបានតែពី សមុទ្រប៉ាស៊ីហ្វិច និងតាមច្រាំងថ្ម នៃសមុទ្រភាគខាងជើងអាមេរិក និងភាគខាងជើងជប៉ុន តែប៉ុណ្ណោះ។
រាងកាយទាំងមូល នៃសត្វកាំប្រម៉ាសមុទ្រក្រហមនេះ ត្រូវបានគ្របដណ្តប់ ដោយឆ្អឹងខ្នងដ៏មុតស្រួច ដែលបានដុះនៅលើសំបករឹង ដែលជារនាំងការពារ រុំព័ទ្ធជុំវិញសត្វវាផងដែរ។ វាមានមាត់មួយ នៅត្រង់ផ្នែក ខាងក្រោមរបស់វា ដែលព័ទ្ធជុំវិញដោយធ្មេញប្រាំ។ ហើយវាក៏ជាប្រភេទសត្វ ដែលយកសារ៉ាយសមុទ្រ ធ្វើជាអាហារផងដែរ។
៦. ត្រីបាឡែនក្បាលធ្នូ
ត្រីបាឡែនប្រភេទនេះ រស់នៅក្នុងទឹកត្រជាក់ នៃសមុទ្រអាឡង់ទិកខាងជើង និងប៉ាស៊ីហ្វិកខាងជើង។ វាអាចមានអាយុ ជាមធ្យមចាប់ពី ចន្លោះពី៦០ ទៅ៧០ ជាអាយុដែលវែងជាងគេ ក្នុងចំណោមពពួកថនិកសត្វ។
៧. ត្រីគល់រាំង
ត្រីប្រភេទនេះ ត្រូវបានគេពេញនិយម យកមកដាក់តាំង ក្នុងអាងទឹក ដើម្បីទុកជាការលំអផ្ទះ ហាង ឬភោជនីយដ្ឋានផ្សេងៗ។ ត្រីនេះមានពណ៌ខុសៗគ្នា ជាច្រើនដូចជាពណ៌ក្រហម ពណ៌ទឹកមាស ពណទឹកក្រូច ពណ៌ខៀវចាស់ ជាដើម។ ត្រីគល់រាំង គឺជាត្រីទឹកត្រជាក់ វាអាចរស់នៅបាន ជាមធ្យម៤០ឆ្នាំ ខណៈពេលដែលចាស់ៗ ភាគច្រើនបានលើកឡើង វាអាចរស់នៅបានរហូតដល់ ២០០ឆ្នាំ និងលើសពីនេះទៀតផង។
៨. អណ្តើក
អណ្តើកនៃពូជTestudinudae អាចមានអាយុ ជាមធ្យមរហូតដល់ ទៅ១៧៧ឆ្នាំ ដែលវាត្រូវបានគេបញ្ជាក់ថា ជាសត្វមួយដែលមាន អាយុវែងជាគេបំផុត ក្នុងចំណោមពពួកសត្វឆ្អឹងកងទាំងអស់។ វាមានលក្ខណៈ ខុសពីសត្វអណ្តើកដទៃ ដែលវាគឺរស់នៅ លើដី ចំណែកអណ្តើកពូជផ្សេងទៀត ភាគច្រើនរស់នៅក្នុងទឹក។
៩. Quahog សមុទ្រ
លាសនេះ មានដើមកំណើត នៅមហាសមុទ្រអាត្លង់ ទិកខាងជើង វាមានរាងពងក្រពើហើយមាន សំបកពណ៌ខ្មៅ ដែលជាទូទៅ វាក៏តែងត្រូវ គេប្រមូលយកទៅធ្វើជា អាហារផងដែរ។ លៀសសមុទ្រមួយប្រភេទនេះ វាអាចមានជីវិតរហូតដល់ ទៅ២០០ឆ្នាំផងដែរ។
១០. អេប៉ុងអង់តាក់ទិច
អេប៉ុងទាំងនេះ អាចរស់នៅលើសពី៣០០ឆ្នាំ ហើយរស់នៅ ក្រោមទឹកជម្រៅ៣២៥ ទៅ៦,៥០០ហ្វីត នៅក្រោមទឹក ក្នុងសីតុណ្ហភាពត្រជាក់ខ្លាំង។ បរិយាកាសអាក្រក់នេះ ធ្វើឱ្យល្បឿនលូតលាស់ របស់ពួកវាថយចុះ នៃដំណើរការជីវសាស្រ្ត ដែលជាលទ្ធផលធ្វើឲ្យពួកវា មានអាយុវែង គួរឱ្យកត់សម្គាល់។ ការសិក្សាមួយ នៅឆ្នាំ២០០២ បានគណនា ឲ្យដឹងថាអេប៉ុងអង់តាក់ទិច មួយប្រភេទគឺAnoxycalyx Joubini អាចរស់នៅ បានយ៉ាងអស្ចារ្យ ក្នុងរយៈពេលរហូតដល់ទៅ១៥០០០ ឆ្នាំ។
១១. Jellyfish
Dohrnii Turritopsis វាត្រូបានគេស្គាល់ថា ជាងJellyfish អមតៈ ហើយវាក៏មិនត្រូវបានគេអាចកំណត់ ពីអាយុកាលនៃ ការរស់នៅ របស់វាបានដែរ។ ព្រោះវាមានលក្ខណៈពិសេស ត្រង់ថាវាអាចធ្វើការ វិលត្រឡប់និងផ្លាស់ប្តូរ ទាំងស្រុងនៃភាពពេញវ័យរបស់វា ម្តងហើយម្តងទៀត ដូច្នេះហើយ ទើបវាជាសត្វតែមួយគត់ ក្នុងលោក ដែលអាចមានអាយុអមតៈបាន។
ប្រភព៖ treehugger , zingnews