យល់ដឹង៖ បន្ទាប់ពីរដូវក្តៅ បានកន្លងផុតទៅ ពេលនេះក៏ត្រូវឈានចូល ដល់រដូវវស្សាដែលរហូតមកទល់ពេលនេះ គេក៏ឃើញមាន នៅការធ្លាក់ភ្លៀង ជាបន្តបន្ទាប់ នៅតាមបណ្តាខេត្តជាច្រើន នៅក្នុងប្រទេស ដែលជាហេតុធ្វើឲ្យ ខេត្តមួយចំនួន ត្រូវទទួលរង ឥទ្ធិពលនៃគ្រោះទឹកជំនន់ ជន់លិចជាហូរហែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទោះជាយ៉ាងណាក៏ដោយ នៅក្នុងរដូវភ្លៀង ប្រជាពលរដ្ឋទាំងអស់ ដែលមានទីលំនៅជិតដងស្ទឹង បឹង បួរទាំងឡាយ ត្រូវតែបង្កើន នៅការប្រុងប្រយ័ត្ន ជាពិសេសលើការមើលថែក្មេងៗ ការពារពីការទៅលេង នៅជិតមាត់ទឹក ជាដើម។ បន្ថែមពីនេះទៀត ក៏ត្រូវតែមាន នៅវិធានការផ្សេងៗ ទាក់ទងទៅនឹង ការការពារសត្វអសិរពិស ចូលផ្ទះ ព្រោះនៅពេលដែល រដូវភ្លៀងមកដល់ សត្វទាំងឡាយនោះ នឹងព្យាយាមរកទីជំរកថ្មី ដែលមានកន្លែងដីទួល ឬស្ងួត ដើម្បីរស់នៅ ការពារពីទឹកភ្លៀង។
ភាគច្រើន ក្នុងចំណោមសត្វអសិរពិស ដែលតែងតែវាយលុក ចូលក្នុងផ្ទះ ប្រជាពលរដ្ឋភាគច្រើន នារដូវមានភ្លៀងធ្លាក់នោះ គឺមានដូចជា៖

១. សត្វពស់៖ ជាសត្វដ៏មាន គ្រោះថ្នាក់បំផុត ដែលវាតែងលេចឡើង ក្នុងរដូវរស្សា។ ដោយសារតែរដូវស្សា មានទឹកភ្លៀងធ្លាក់ បន្តបន្ទាប់គ្នាជាប់រហូត ដែលជាហេតុធ្វើឲ្យសត្វប្រភេទនេះ ត្រូវរកទីជំរកថ្មី ដើម្បីគេចចេញពីទឹក ទៅរកទីទួលផ្សេងៗ រួមទាំងផ្ទះដែល នៅជិតៗពួកវាផងដែរ។

២. ខ្យារដំរី៖ វាជាប្រភេទសត្វ ដែលមានពិសហើយ ពិសរបស់វាគឺពុល បង្កឲ្យយើងមានគ្រោះថ្នាក់ ខ្លាំងណាស់ដែរ។

៣. សត្វពីពាង៖ ភាគច្រើន សត្វពីពាងដែល នៅក្នុងផ្ទះរបស់យើងស្រាប់ ពួកវាមិនមែនជាពីងពាង ដែលមានពិស និងបង្កជាគ្រោះថា្នក់នោះទេ។ តែក៏មានប្រភេទពីងពាង ពុលដែលអាចបង្កជាគ្រោះថ្នាក់ ដែលពិសរបស់វា អាចបណ្តាលឲ្យមាន ការកកឈាមធ្ងន់ធ្ងរ ឬបង្កឲ្យមានដំណើរការ មិនធម្មតានៃមុខងារ សិរីរាង្គផងដែរ។

៤. ស្រមោច៖ វាជាសត្វល្អិតមួយ ក្នុងចំណោមសត្វល្អិត ដែលតែងតែមាន នៅការផ្លាស់ប្តូរជម្រកថ្មី នៅពេលដែលមានភ្លៀង។ នៅពេលដែលវាជម្លៀស ចូលទៅខាងក្នុងផ្ទះរបស់អ្នក វាមិនបង្កជាគ្រោះថ្នាក់ធំដុំ ដល់អ្នកនោះទេ តែវាអាចបង្កការខូចខាត និងរំខានដល់ ការរស់នៅរបស់អ្នកបាន។

៥. សត្វកន្លាត៖ សត្វប្រភេទនេះ នឹងហូរចេញពីទឹកភ្លៀង ឡើងតាមទឹកស្អុយ និងជញ្ជាំងគ្រប់កន្លែង។ ទោះបីជា សត្វកន្លាតជាសត្វល្អិត មិនពុលក៏ដោយ ប៉ុន្តែវាបង្កគ្រោះថា្នក់ដល់យើង ដោយសារតែភាពកង្វក់របស់វា ដែលអាចបណ្តាលឲ្យមានជម្ងឺក្រពះ និងប៉ារ៉ាស៊ីតផងដែរ។

៦. សត្វកណ្តុរ៖ វាមិនត្រឹមតែបំផ្លាញ ម្ហូបអាហាររបស់យើង តែប៉ុណ្ណោះទេ សត្វកណ្តុរក៏ធ្វើឲ្យខូចខាត ដល់ខ្សែភ្លើង ឧបករណ៍អគ្គិស នៅនិងឧបករណ៍ ដែលអាចបង្កឲ្យមាន ឧប្បត្តិហេតុធ្ងន់ធ្ងរ ដូចជាអគ្គីភ័យផងដែរ។

៧. សត្វក្អែប៖ វាជាសត្វពុល ដ៏គួរឱ្យខ្លាច គួរឱ្យរន្ធត់មួយទៀត ត្រូវប្រុងប្រយ័ត្ន
នៅជុំវិញផ្ទះ នៅពេលមានទឹកភ្លៀង និងតំបន់លិចទឹក។ ពិសរបស់វា គឺពុលខ្លាំងណាស់ប្រសិនបើអ្នកត្រូវបាន វាខាំនឹងអាចបង្កឲ្យមាន នៅការឈឺចាប់ រលាកក្រហមស្ពឹកនិង ក្នុងករណីមានអាឡែរហ្ស៉ីធ្ងន់ធ្ងរ រោគសញ្ញាអាច ទៅជាក្អួតឈឺក្បាល ខ្វិននៅជុំវិញតំបន់ខាំ ហើយវាអាចឈានដល់ ជំងឺខ្សោយបេះដូង។
***ដូច្នេះវិធីសាស្ត្រ ការពារផ្ទះលោកអ្នក ពីការជ្រៀតចូលនៃ សត្វទាំងអស់នេះ នៅក្នុងរដូវភ្លៀង អ្នកគួរតែ៖
១. កាប់ឆ្ការដើមឈើដែលនៅជិតៗផ្ទះ

សត្វល្អិតចូលចិត្ត ប្រើដើមឈើព្រៃ និងរុក្ខជាតិ នៅតាមបរិវេណនៃផ្ទះរបស់អ្នក ជាផ្លូវចេញចូល ទៅខាងក្នុង។ សត្វល្អិតភាគច្រើនវា ប្រើមែកឈើស្លឹកឈើ ដែលហៀរ ទៅប៉ះនឹងដំបូល ឬខ្សែទឹកស្អុយរបស់អ្នក ដើម្បីធ្វើជាមធ្យោបាយ បើកផ្លូវ ទៅខាងក្នុងផ្ទះ។ ធ្វើការបោសសម្អាត នៅជុំវិញផ្ទះរបស់អ្នក ហើយត្រូវប្រាកដថា គ្មាន មែកឈើកំពុងប៉ះជញ្ជាំង ឬដំបូលនៃផ្នែកខាងក្រៅ នៃផ្ទះរបស់អ្នក។ កាត់ស្លឹកឈើទាំងអស់ ដែលវែងប៉ះនឹងផ្ទះ ធ្វើឱ្យមានគម្លាត ពីមែកឈើ និងផ្ទះរបស់អ្នក ធ្វើបែបនេះ សត្វល្អិតទាំងនោះ នឹងពិបាកឆ្លងចូល ទៅខាងក្នុងផ្ទះបាន។
២. បិទរន្ធចំហរទាំងអស់

សត្វល្អិតគឺពូកែ រកប្រហោងចំហរ ប្រហោងខ្យល់ រឺបំពង់នៅជុំវិញ ផ្នែកខាងក្រៅផ្ទះ របស់អ្នកខ្លាំងណាស់។ ដូច្នេះដើម្បីបង្ការ អ្នកគួរតែយក សំបកកង់ឡាន ក្រដាសឬ អ្វីផ្សេងៗ ទៅបិទរន្ធទាំងអស់នោះ ជាបណ្នោះអាសន្ន រងចាំរហូតដល់រដូវភ្លៀងបាន កន្លងផុតទៅ។
៣. សម្អាតត្រង់បរិវេណផ្ទះបាយ

សត្វល្អិតភាគច្រើន ស្វែងរក ចំណីអាហារបន្ទាប់ពី ភ្លៀងធ្លាក់យូរ។ ផ្ទះបាយនិងសម្រាម របស់អ្នកគឺជាកន្លែង ដ៏ល្អបំផុតសម្រាប់ សត្វល្អិតក្នុងការរកអាហារ។ ទុកចានកខ្វក់ ខ្ទះនិងប្រដាប់ប្រដា ធ្វើម្ហូបផ្សេងទៀត ឱ្យឆ្ងាយពីកន្លែងលិច ហើយដាក់វានៅក្នុង ម៉ាស៊ីនលាងចាន បន្ទាប់ពីប្រើរួច។ កុំឲ្យសម្រាម ផ្ទះបាយរបស់អ្នក ហូរហៀរច្រើនពេក ហើយត្រូវប្រាកដថា ផ្លាស់ប្តូរវាឲ្យបាន ទៀងទាត់។ ត្រូវប្រាកដថា បោសឬជូត កម្រាលឥដ្ឋ និងកម្រាលព្រំ នៅក្នុងតំបន់ផ្ទះបាយរបស់អ្នក បន្ទាប់ពីចម្អិនរួចរាល់។ ការទុកកំទេចអាហារ និងបំណែកអាហារ ចោលផ្តេសផ្តាស នឹងងាយស្រួលឲ្យ សត្វល្អិតជាច្រើនប្រភេទ វាយលុកចូល ក្នុងផ្ទះរបស់អ្នកផងដែរ៕