លោក Andrea Pirlo បានដឹកនាំក្រុម Juventus បើករដូវកាលដំបូងយកឈ្នះលើក្រុម Sampdoria ក្នុងលទ្ធផល ៣-០ ហើយខ្សែប្រយុទ្ធ Cristiano Ronaldo ក៏រកបាន១គ្រាប់ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការដឹកនាំក្រុមជាលើកដំបូងរបស់លោក Pirlo ឃើញថា បានដំណើរការយ៉ាងរលូន ហើយកីឡាករក៏លេងសហការគ្នាបានល្អផងដែរ។ អ្វីដែលគេចាប់អារម្មណ៍នោះគឺអ្នកចាត់ការថ្មីថ្មោងរូបនេះបានចេញមុខមកអះអាងពីសមត្ថភាពរបស់ខ្សែប្រយុទ្ធស្នូល Ronaldo ដែលលោកបានបញ្ជាក់ថា រដូវកាលនេះ លោកនឹងឱ្យ Ronaldo សម្រាកខ្លះ មិនឱ្យលេងគ្រប់ការប្រកួតនោះទេ។
អតីតវីរបុរសបាល់ទាត់អុីតាលីរូបនេះអះអាងទៀតថា៖ “ប្រសិនបើមានប្រកួតដែលមិនសូវសំខាន់ យើងនឹងឱ្យគាត់សម្រាកខ្លះ។ គាត់បានដឹងពីកាយសម្បទារបស់គាត់ច្បាស់ណាស់ ដូច្នេះខ្ញុំជឿថាគាត់នឹងយល់ពីការសម្រេចរបស់យើង។ ជើងរបស់គាត់ត្រូវការសម្រាកខ្លះ ព្រោះគាត់នឹងឈានដល់វ័យ៣៦ឆ្នាំហើយនៅរដូវកាលនេះ”៕
ប្រភព៖ Dailymail