អាថ៌កំបាំងប្រាសាទនាគពន្ធដែលគ្រប់គ្នាមិនដែលបានដឹង

//s9.kh1.co/82/82ed6b4a448c862621fa9861da16e040c4b20877.jpg
យល់ដឹង

 ២៨-តុលា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

ប្រវត្តិអាថ៌កំបាំងនៃប្រាសាទនាគពន្ធដែលគ្រប់គ្នាមិនដែលបានដឹង

ប្រាសាទនាគព័ន្ធត្រូវបានសាងសង់ឡើងនៅរជ្ជកាល ព្រះបាទជ័យវរ្ម័នទី៧ នាឆ្នាំ ១១៩១ ដើម្បីឧទ្ទិសថ្វាយព្រះពុទ្ធសាសនាមហាយាន ។ ប្រាសាទនេះ ត្រូវគេបានសាងសង់នៅលើកោះទំហំ ៣៥០ម បួនជ្រុង ដែលមានស្រះសន្សំទឹកបរិសុទ្ធ​ ៨ ដោយរៀបចំឲ្យមាន ជាសញ្ញាលេខបូក ជានិមិត្ដរូបនៃសញ្ញាមន្ទីពេទ្យ ។ យើងដឹងហើយថានៅរជ្ជព្រះបាទជ័យវម្ម៌ទី៧ មានការរីកចម្រើនខ្លាំងរីកដុះដាលចាត់ទុកថាជាយុគមាស។ ក្នុងនោះយើងឃើញថាផ្នែកអក្សរសាសស្ត្រមានសន្ទុះយ៉ាងខ្លាំង ព្រមទាំងការបង្កើតមន្ទីរទេព្យឲ្យរស់រានមានជីវិតឡើងជាលើកដំបូងផងដែរ។បុព្វបុរសសម័យដើមលោកបានសិក្សាគម្ពីរជាច្រើន ហើយយករបស់ក្នុងគម្ពីរនោះមកបង្កើតឲ្យលេចចេញជារូបរាងឡើង។ ក្នុងការព្យាបាលមនុស្សយើងត្រូវដឹងពីរូបផ្គុំបង្កើតរូបរាង្គមនុស្សជាមុនសិន។ រូបមនុស្ស សត្វក្នុងលោកផ្សំទើងដោយធាតុ៤សំខាន់គឺ ធាតុទឹក ធាតុដី ធាតុភ្លើង និងធាតុខ្យល់។ ធាតុទាំងបួននេះមិនអាចខ្វះមួយណាបានឡើយ បើអ្នកណាមនុស្សនោះប្រាកដជាមិនប្រក្រតីបង្កើតឲ្យឈឺរឺស្លាប់បាន។ ក្នុងការព្យាបាលជំងឺយើងមាន៖–ប្រភេទថ្នាំ: មានឬសឈឺ ស្មៅ ដើមរុក្ខជាតិជាដើម។–ប្រភេទមន្ដអាគម : ការព្យាបាលដោយប្រើមន្ដអាគម ស្តោះ ផ្លុំ ទឹកមន្ដ....–ប្រភេទពិធីកម្ម: សូត្រមន្តយោងព្រះគ្រោះ ...នៅក្នុងប្រាសាទដូនតាយើងបង្គប់នូវបច្ចេសទេសព្យាបាលជំងឺយ៉ាងអាថ៌កំបាំងបំផុត។ មានការបកស្រាយខុសៗគ្នាទៅតាមការយល់ឃើញរបស់ទស្សនៈអ្នកប្រាជ្ញរៀងៗខ្លួន ។ ក្នុងការព្យាបាលជំងឺនោះដូនតាយើងបានផ្សាភ្ជាប់ទៅនឹងលក្ខណៈអាទិទេពនិយម ព្រមទាំងក្បាលទេពទាំងបួនសម្រាប់ព្យាបាលមមុស្ស។៤ #ក្បាលទេពទាំងបួន

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

–ក្បាលមនុស្ស :ខាងកើត ធាតុដី

–ក្បាលសេះ :ខាងលិច ធាតុខ្យល់

–ក្បាលសិង្ហ :ខាងត្បូង ធាតុភ្លើង

–ក្បាលដំរី :ខាងជើង ធាតុទឹក៥

#របៀបព្យាបាលការព្យាបាលនេះមិនពិបាកទេ គ្រាន់តែស្គាល់ឆ្នាំ ស្គាល់ធាតុនៃអ្នកជំងឺនោះបានហើយ។ ឧទាហរណ៍:ឆ្នាំឆ្លូវ ធាតុដី ត្រូវយកទៅព្យាបាលនៅទិសខាងកើត គឺឲ្យផឹក ងូតទឹកដែលហូរចេញពីក្បាលមនុស្ស។មានរឿងនិទាន​មួយ​ថា មានហ្វូងមនុស្សប្រុសមួយក្រុមបានជិះសំពៅឆ្លងមហាសាគរហើយបានជួបនឹងយក្ខិនីកំណាចមួយ ។ វាបានបង្កព្យុះភ្លៀងធ្វើឲ្យសំពៅលិចលង់ ។ នាយសំពៅឈ្មោះសេមហៈក៏បានបន់ស្រន់អស់ទេព្ដាឲ្យជួយ ។ ដោយសារបារមីព្រះពោធិសត្វលោកេស្វរៈ ព្រះអង្គបានប្រមើមើលឃើញមនុស្សកំពុងជួបភ័យអន្ដរាយ ពេលនោះទ្រង់ក៏ប្រើឲ្យអាមាត្យមួយអង្គក្លែងជាសេះបាលហៈទៅជួយអ្នកលិចលង់សំពៅនោះ ។ អ្នកលិចលង់ទាំឡាយក៏បានតោងជើង និង​កន្ទុយសេះ ហើយ​សេះ​នោះ​បាន​នាំ​ពួក​គេ​មកដល់ត្រើយបានសុខសាន្ដទៅ ។  

ក្បាលមនុស្ស :ខាងកើត ធាតុដី
ក្បាលមនុស្ស :ខាងកើត ធាតុដី
ក្បាលដំរី :ខាងជើង ធាតុទឹក៥
ក្បាលដំរី :ខាងជើង ធាតុទឹក៥
ក្បាលសេះ :ខាងលិច ធាតុខ្យល់
ក្បាលសេះ :ខាងលិច ធាតុខ្យល់
ក្បាលសិង្ហ :ខាងត្បូង ធាតុភ្លើង
ក្បាលសិង្ហ :ខាងត្បូង ធាតុភ្លើង
Nget Sovanmaly
កូនផ្កាយ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T