តើ​អ្វី​ជា​ទៀនកាល? តើ​ទៀន​កាលប្រើនៅពេលណា? មាន​ប្រវត្តិ​យ៉ា​ងដូចម្តេច?

//s9.kh1.co/5c/5cc81ba87c62e0aeb8eb7382eeee08e3c70ef576.jpg
យល់ដឹង

 ០១-មិថុនា-២០២៣ ៤ល្ងាច · ២ ឆ្នាំមុន

តាម​រឿងព្រេង​របស់​ចាស់​ៗបុរាណ​ តែងមាន​ជំនឿ​ថា​ការ​ដែល​អុជ​ទាន កាលមុន​ពេល​ដែល​មាន​មនុស្ស​ជិត​ស្លាប់ ​គឺ​ជា​ពន្លឺ​ដែល​ជួយ​បំភ្លឺ​ផ្លូវ​ដល់​អ្នក​ដែល​បាន​ស្លាប់​ទៅ​នោះ។

ជំនឿ៖ តើ​ទៀន​កាល ​ប្រើនៅពេល​ណា​? ហើយ​មាន ​ប្រវត្តិរឿង​រ៉ាវ​យ៉ាង​ ដូចម្តេច​ខ្លះ​ទាក់​ទង​នឹង ​ទៀនកាលនេះ​? តាម​ជំនឿ​ចាស់​ៗ​បុរាណ ​តែងមាន​ទម្លាប់​ប្រើ ទាន​កាល​នៅពេល​ដែល​មាន ​មនុស្ស​ជិតស្លាប់​ ទៀន​កាលនិង​ ចង្កៀង​កាល មាន​អត្ថន័យ​ថា ​បើ​មនុស្ស​ណា ​ជិ​តស្លាប់ គេត្រូវ​តែ​ធ្វើ​ទៀនកាល អុជ​ឲ្យ​ដើម្បី​ឲ្យ​ខ្មោច​នោះ ​បាន​ពន្លឺ​ សម្រាប់​បំភ្លឺ​ផ្លូវ​ ទៅ​រក​ឋាន​សុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

ជាក់​ស្តែងជំនឿ ​ក្នុង​​ការ​ប្រើ​ប្រាស់​ទាន​កាល​នេះ ​ក៏​មានប្រវត្តិ​រឿង​បែប​នេះ ​ផងដែរថា៖   ​កាលពី​អតីតកាល មានបុរសម្នាក់ ជាមនុស្សត្រឹមត្រូវណាស់ បើទៅកាន់ទីជំនុំ ចំណោម ឯណា គេឯងតែងរាប់រក ទុក្ខជាមនុស្សមានប្រាជ្ញា ជាអ្នកដឹងខុសត្រូវ។ អ្នកនៅភូមិ ផងរបងជាមួយ បើមានការអ្វីធំដុំ គេតែងអញ្ជើញបុរសនោះមកជា ប្រធានដើម្បីសួរ ជាយោបល់ឲ្យជួយ អារកាត់រឿងដែល ជាប់ជុំពាក់ស្មុគស្មាញ ។

រូបតំណាង
រូបតំណាង

ថ្ងៃមួយ ក្នុងរដូវប្រាំង មាណពបបួលបុរស២ នាក់ទៀត ដែលនៅផ្ទះក្បែរគ្នា ទៅរក ឃ្មុំ យកក្រមួន និងទឹកមកលក់ ដើម្បីបំពេញសេចក្តី ខ្វះខាតក្នុងគ្រួសារ ។ បុរសទាំង២ នាក់នោះ ក៏ស្រុះស្រួល សុខចិត្តទៅជាមួយគា្ន តែបណ្តាអ្នកទាំង ២ នាក់នោះ ម្នាក់​ជាមនុស្សដែល ​ស្តាប់បង្គាប់ ឯអ្នកមួយទៀត ជា​មនុស្ស​ដែល​រឹងរូស មិនសូវចេះស្តាប់បង្គាប់ និង​មិន​សូវចេះ ត្រង់ត្រាប់ស្តាប់​ពាក្យ ប្រៀនប្រដៅទេ។

រូបតំណាង
រូបតំណាង

លុះដើរដល់ព្រៃ ឃើញខ្ទមអ្នកតាមួយដែល ពួកថ្មើរព្រៃតែងបូជា ដើម្បីសុំបើកព្រៃ រួចទើបចូលទៅ។ លុះមកដល់ ជិតកន្លែង អ្នកតានោះ ទើបអ្នកទាំង៣ នាក់នាំគ្នាធ្វើ ជំរកឈប់សំរាកបន្តិចសិន យកកម្លាំង នឹងដើរទៅមុខទៀត។ ក្នុងថ្ងៃនោះ គេរកបានឃ្មុំមួយ សំបុកមានចំនួន១២ តម្លឹងហើយ ត្រលប់មកជម្រកវិញ នាំគ្នា ដាំបាយដុតត្រីបិរភោគ។ តែមុនពេល​ដែល ​ពួកគេ​បរិភោគ បានចាប់បាយនឹងត្រីខ្លះ ដាក់លើស្លឹកឈើ ថ្វាយអ្នកតាសុំ សេចក្តីសុខសប្បាយ នឹងសុំឲ្យ ទៅរកឃ្មុំបានប្រទះ ដូចក្តីប្រាថ្នា។ ឯបុរសម្នាក់ទៀតជា អ្នករឹងរូស នោះឃើញ ពីរនាក់សែនអ្នកតា ក៏នឹកក្នាញ់ ក្នុងចិត្តតែមិនចេញស្តី។

រូបតំណាង
រូបតំណាង

លុះព្រឹកឡើង មុននឹងចេញ ទៅរកឃ្មុំទៀត គេនាំគ្នា ដាំបាយស៊ីហើយ ចាប់បាយបេះត្រីដាក់ថ្វាយ អ្នកតាដូចថ្ងៃមុនទៀត ។ បុរសរឹងរូស ទើសចិត្តណាស់ ទ្រាំអត់ពុំបានក៏និយាយ គំរោះគំរើយថា (មិនដឹងជាថ្វាយស្អី ក៏ថ្វាយម៉្លេះទេ! ម្ហូបអាហារតិចផង យកទៅដាក់ចោលទៀត  តើដាក់ឲ្យស្អីស៊ី? ) ថាហើយក៏ងើបដើរ ទៅយកបាយ រុកបញ្ចុកមាត់ អ្នកតា ហើយនិយាយបែប ចង់បញ្ជោះឲ្យ អ្នកដែលដាក់ថ្វាយនោះ ផងថា(ហ៍! ស៊ីទៅអ្នកតា! ពីមុនថាគេ មិនដាក់ដល់មាត់ ឥឡូវអញដាក់ ដល់មាត់ហើយ ម្តេចក៏មិនស៊ីទៅ ឃើញតែ ទុកចោលឲ្យ ស្រមោចរោម ម្តងនេះតែមិនស៊ី ឲ្យអញឃើញផងទេ លើកក្រោយ លែងឲ្យទៀតហើយ)។ អ្នកទាំង២ ឃើញបុរសនោះ ធ្វើមិនគប្បីក៏នៅស្ងៀម រួចបបួលគ្នា ចេញដំណើរទៅ ។ ក្នុងថ្ងៃនោះ គ្មានរកបានឃ្មុំ មួយសំបុកសោះ ព្រោះបុរសរឹងរូសនោះ រវល់តែចុកពោះរមួលខ្លួន ដើរមិនរួច មិនស្រាកស្រាន្តឡើយ ។ លុះដល់កម្លាំង កាន់តែតិចទៅ បុរសឈឺនោះ និយាយនឹងសម្លាញ់ទាំង២ថា៖ "ចូរឯងចែកក្រមួន មួយភាគផង ត្បិតខ្ញុំក៏ បានទៅរកជាមួយដែរ" ។

រូបតំណាង
រូបតំណាង

បុរស ២ នាក់ឆ្លើយថា "ឯងចង់បានក្រមួន យកមកធ្វើអ្វី បើឯង ជិតស្លាប់ ទៅហើយយ៉ាងនេះ” ។ បុរសឈឺនោះ ឆ្លើយវិញថា ខ្ញុំយកទៅបាន ឲ្យតែឯងចែក មកឆាប់ឡើង បើឯងមិនឲ្យខ្ញុំទេ តើខ្ញុំបានអ្វីបំភ្លឺផ្លូវ ចេញពីព្រៃនេះរួច។ ឮដូច្នេះ បុរស សម្លាញ់ទាំង ២ នាក់ក៏នាំគ្នាថ្លឹង ក្រមួនចែកជា៣ ភាគស្មើគ្នា ហើយយកស្លឹកឫស្សី ងាប់ប្រវែងបង្គុយលលក ធ្វើជាប្រឆេះហើយ យកក្រមួនមួយ ចំណែកទម្ងន់ប្រហែលជា៤ តម្លឹងលៃជា៤ ភាគ យក ៣ ភាគលញ់ ធ្វើទៀនគោល។ ក្រមួនសល់ មួយភាគទៀត គេយកស្លឹកត្រែង ស្ងួតមកធ្វើជាប្រឆេះ លញ់ទៀនរាយ៤ ទៀន ហើយកាប់មែកឈើ ដាក់គងលើមាត់ត្រឡោក។ លុះអុជទៀនរួច ក៏ឱន និយាយដាក់ត្រចៀក បុរសដែលឈើនោះថា ៖ "នែសម្លាញ់ ចំណែកក្រមួន របស់ឯង យើងធ្វើជាទៀន អុជឲ្យឯង ចូលឯងយកទៅ តាមខ្លួនគ្រាន់ បានបំភ្លឺផ្លូវចេញពី ព្រៃនេះទៅចុះ " បុរសឈឺទទួលថា អឺ! ហើយក៏ដាច់ខ្យល់ ស្លាប់ទៅ។

រូបតំណាង
រូបតំណាង

បុរសជាមិត្តក៏នាំគ្នា រកឧសភ្លើងមកដុតខ្មោចនោះ ហើយនាំគ្នាវេចខ្ចប់ធាតុ យកមកឲ្យប្រពន្ធ ដោយប្រាប់តាមដំណើរ តាំងរឿងឈឺ រហូតដល់រឿង ចែកក្រមួន។ តែមកដល់ត្រង់នេះ ប្រពន្ធនៃសពមិនយល់ព្រម ដោយអាងថា៖ ប្តីខ្លួនស្លាប់ទៅហើយ តើអាចយកក្រមួន​ ទៅផងមេ្តចបាន? បុរសសំលាញ់ ២ នាក់ពន្យល់ យ៉ាងដូចមេ្តចនាងនោះ ក៏នៅតែមិនព្រម ទទូចយកតែចំណែក ក្រមួនតាំង ២ ថ្ងៃរហូតដល់យប់ ហើយចូលទៅដេក រៀងៗខ្លួនទៅ ។ និយាយពី ប្រពន្ធរបស់បុរសស្លាប់ លុះដេកលក់ទៅ ក៏យល់សប្តិឃើញ ប្តីកាន់ទៀនដើរចូលមក ។ នាងក៏ស្រែក ទាំងអរផងថា "អ្នកអើយ គេមកប្រាប់ខ្ញុំថា អ្នកឯងស្លាប់ទៅហើយ ថែមបាន ចែកក្រមួនទៅអ្នកផង ឥលូវមានស្លាប់ឯណា? អ្នកមកវិញតើ! " ឯខ្មោចនោះ ឆ្លើយមកវិញថា "បងស្លាប់មែន ហើយបងបាន ក្រមួនដែលគេចែក ឲ្យនោះ ធ្វើជាទៀនអុជ រកផ្លូវចេញមកផ្ទះ កុំអីមិនដឹងជា វង្វេងទៅណាទេ!" ។ ប្រពន្ធឮ យ៉ាងនេះក៏ស្រវាឱបប្ដី ភ្ញាក់ដឹងខ្លួនឡើង ទើបដឹងខ្លួនថា ខ្លួនយល់សប្ដិ ហើយក៏ឈប់ ប្រកាន់ឈ្លោះគ្នាទៀត ។

រូបតំណាង
រូបតំណាង

ដោយហេតុមាន រឿងដូច្នេះហើយ ទើបមនុស្សបុរាណជឿថា បើមនុស្សណាជិតស្លាប់ គេត្រូវតែ ធ្វើទៀនកល្ប អុជដើម្បីឲ្យខ្មោច បានភ្លឺ សម្រាប់បំភ្លឺផ្លូវ ទៅរកឋានសុខតៗ រហូត​មក​ដល់ ​ពេល​បច្ចុប្បន្ន​នេះផងដែរ​៕

ប្រភព៖ សក្ការៈ... , Ceremony

Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T