កំពូលអ្នករត់ប្រណាំង Usain Bolt ជឿជាក់ថាបច្ចុប្បន្ននេះ Ronaldo អាចរត់បានល្បឿនលឿនជាងរូបគេហើយ

//s9.kh1.co/68/681b5fa638c6e3b41aa56f64c11228330dceabd0.jpg
កីទ្បា

 ១៤-វិច្ឆិកា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ក្រោយប្រកាសចូលនិវត្តន៍កាលពីឆ្នាំ២០១៧មក Usain Bolt ជឿជាក់ថាបច្ចុប្បន្ននេះ Ronaldo រត់បានល្បឿនលឿនជាងខ្លួន

បរទេស៖ នៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន Marca របស់អេស៉្បាញ Usain Bolt ដែលជាអ្នកគាំទ្រដ៏ងប់ងល់ម្នាក់របស់ក្លិបបិសាចក្រហម Manchester United នោះ ជឿជាក់ថានៅក្នុងពេលនេះកីឡាករ Cristiano Ronaldo អាចនឹងរត់បានល្បឿនលឿនជាងរូបគេហើយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Ronaldo និង Usain Bolt
Ronaldo និង Usain Bolt

គួររម្លឹកដែរថាកំពូលអ្នករត់ប្រណាំងវ័យ៣៤ឆ្នាំរូបនេះបានប្រកាសចូលនិវត្តន៍កាលពីឆ្នាំ២០១៧ ដោយរូបគេបានបង្កើតកំណត់ត្រាដ៏អស្ចារ្យជាច្រើន មានដូចជាការប្រើរយៈពេលត្រឹម៩.៥៨វិនាទី សម្រាប់ចម្ងាយ១០០ម៉ែត្រ និង១៩.១៩វិនាទីសម្រាប់ចម្ងាយ២០០ម៉ែត្រកាលពីឆ្នាំ២០០៩ ។

Usain Bolt
Usain Bolt

ប្រាកដណាស់ថានៅពេលនេះ Ronaldo អាចរត់បានលឿនជាងខ្ញុំ ព្រោះថាកីឡាកររូបនេះនៅតែដាក់ចិត្តដាក់កាយក្នុងការហ្វឹកហាត់ជារៀងរាល់ថ្ងៃ។ លើសពីនេះរូបគេនៅតែអាចលេងបានក្នុងកម្រិតកំពូលមួយដដែល បើទោះបីជាមានវ័យ៣៥ឆ្នាំទៅហើយក្ដី។ ហើយបើនិយាយដោយស្មោះត្រង់ទៅ សម្រាប់ខ្ញុំ Ronaldo គឺជាអត្តពលិកកំពូលម្នាក់នៅលើពិភពលោក៕

កីឡាករ Usain Bolt
  កីឡាករ Cristiano Ronaldo
  កីឡាករ Cristiano Ronaldo

ប្រភព goal

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T