អេស្ប៉ាញ៖ អតីតខ្សែបម្រើរបស់ Real Madrid លោក Mesut Ozil បានចុចឈ្មោះ Cristiano Ronaldo ជា ដៃគូខ្លួនយល់ចិត្តបំផុតនៅលើទីលាន ប៉ុន្តែ សម្រាប់នៅក្រៅទីលានវិញ មិនមែនជាបុរសសញ្ជាតិព័រទុយហ្គាល់ខាងលើឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ Ozil និង Ronaldo ធ្លាប់បានលេងជាមួយគ្នានៅ Real Madrid ពីចន្លោះឆ្នាំ 2010-2013 ខណៈ CR7 ក៏ធ្លាប់បានសរសើរ Ozil ថា ជា កីឡាករដែលដឹងពីគាត់ច្បាស់នៅក្នុងប្រអប់គ្រោះថ្នាក់។
ទាក់ទងនឹងរឿងខាងលើ Ozil បាននិយាយថា៖
នៅលើទីលាន ដៃគូយល់ចិត្តបំផុតរបស់ខ្ញុំ គឺ Ronaldo ខ្ញុំ Assists ឲ្យគាត់ច្រើនមែនទែន ប៉ុន្តែ សម្រាប់នៅក្រៅទីលាន ដៃគូយល់ចិត្តរបស់ខ្ញុំ គឺ Sergio Ramos៕

ប្រភព៖ Sportskeeda