ដល់ពេលគ្រូ Amorim យកសិស្សនៅក្លិបចាស់មកជួយហើយ! ស្ងាត់ៗខ្សែប្រយុទ្ធ Sporting រូបនេះ បានព្រមព្រៀងលក្ខខណ្ឌផ្លាស់មក Man UTD

//s9.kh1.co/77/77f5098752b0f2ac4edaa7094cfce623a106f06b.jpg
កីទ្បា

 ១៩-កុម្ភៈ-២០២៥ ៤ល្ងាច · ២ ថ្ងៃមុន

ស្ងាត់ៗខ្សែប្រយុទ្ធ Sporting រូបនេះ បានព្រមព្រៀងលក្ខខណ្ឌផ្លាស់មក Man UTD

បរទេស៖ ក្លិបបិសាចក្រហម Manchester United កំពុងកៀកក្នុងការចុះកុងត្រាយកបានកីឡាករដំបូងសម្រាប់រដូវក្តៅខាងមុខ បន្ទាប់ពីមានសេចក្តីរាយការណ៍ពីបរទេសបានចុះផ្សាយថា ខ្សែប្រយុទ្ធស្លាបរបស់ Sporting CP កីឡាករ Geovany Quenda បានព្រមព្រៀងលក្ខខណ្ឌផ្ទាល់មាត់ ដើម្បីផ្លាស់មកកាន់ទឹកដី Old Trafford ហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Geovany Quenda
កីឡាករ Geovany Quenda

យោងតាមការចុះផ្សាយលម្អិតដោយអ្នកកាសែតលោក Ben Jacobs បានឱ្យដឹងថា កីឡាករដែលមានទេពកោសល្យខ្ពស់វ័យ ១៩ ឆ្នាំសញ្ជាតិ ព័រទុយហ្គាល់ រូបនេះនឹងធ្វើដំណើមកកាន់ក្លិបបិសាចក្រហមនៅរដូវកាលខាងមុខ ខណៈអ្នកចាត់ការលោក Ruben Amorim ត្រូវបានគេដឹងថា គឺជាអ្នកនៅពីក្រោយ ដើម្បីជម្រុញលើការផ្ទេរនេះ។

គួរបញ្ជាក់ថា Geovany Quenda និងលោក Amorim គឺធ្លាប់ធ្វើការជាមួយគ្នាម្តងហើយកាលនៅ Sporting ហើយរូបគេក៏ជាកីឡាករម្នាក់ ដែលតែងតែទទួលបានការកោតសរសើរពីអ្នកចាត់ការសញ្ជាតិ ព័រទុយហ្គាល់ វ័យ ៣៩ ឆ្នាំផងដែរ។ យ៉ាងណាមិញ ដ្បិតរូបគេនៅក្មេងក៏ពិតមែន ប៉ុន្តែគេបានបង្ហាញខ្លួនឱ្យ Sporting បាន ៣៨ ប្រកួតមកហើយនៅរដូវកាលនេះ និងរកបាន ២ គ្រាប់ផងដែរ៕

កីឡាករ Geovany Quenda និងលោក Ruben Amorim
កីឡាករ Geovany Quenda និងលោក Ruben Amorim

ប្រភព Caughtoffside

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T