សុខភាពជាកត្តាមួយដ៏សំខាន់សម្រាប់មនុស្ស ជាពិសេសសុខភាពស្រ្តី ដែលបច្ចុប្បន្នប្រឈមនឹងជម្ងឺជាច្រើន។ បញ្ហាទាំងអស់នេះ ស្រ្តីទាំងអស់គួរតែយកចិត្តទុកដាក់អនាម័យនៅបរិវេណកន្លែងពិសេសជាប្រចាំ ដើម្បីសំអាតបាក់តេរី កុំឱ្យបង្កជាជំងឺផ្សេងៗ។ មានស្រ្តីជាច្រើនតែងតែមើលរំលងចំណុចជាច្រើនដែលត្រូវអនុវត្តជាប្រចាំ ដូច្នេះ ថ្ងៃនេះ Khmerload មានអត្ថបទមួយដែលផ្ដល់ប្រយោជន៍ដល់បងប្អូនស្រ្តី ក្នុងនោះមានដូចក្រោម៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទី១ៈ ចំណុចនេះជាចំនុចពិសេស គឺបោកគក់ខោក្នុង ពុំគួរបោកជាមួយនឹងខោអាវផ្សេងៗនោះឡើយ សួរថា “មូលហេតុអ្វី” ចម្លើយ "ព្រោះថាខោអាវមានបាក់តេរីច្រើន ដែលអាចតោងទាមលើខោក្នុង"។ បងប្អូនអាចយល់ច្រលំថា ការ បោកខោក្នុងជាមួយខោអាវផ្សេង ប្រហែលមានបាក់តេរីពីខោក្នុងទៅជាប់នឹងសំលៀកបំពាក់ តែតាមពិតមិនដូច្នោះឡើយ។
ទី២ៈ បន្ទាប់ពីបោក ត្រូវហាលឱ្យចំពន្លឺថ្ងៃ ដើម្បីសម្លាប់មេរោគ បងប្អូនស្រ្តីមួយចំនួននៅតែមានភាពអៀនខ្មាសច្រើននៅពេលយកខោអាវក្នុងហាលនៅកន្លែងវាល ពួកគាត់តែងតែដាក់ក្នុងខោអាវផ្សេង ដើម្បីបិទបាំងកុំឱ្យគេឃើញ ជាពិសេសប្រុសៗតែម្ដង។
ទី៣ៈ ផ្លាស់ប្ដូរខោក្នុងជាប្រចាំ (មួយថ្ងៃផ្លាស់ប្ដូរម្ដង កុំស្លៀកខោដដែលនៅថ្ងៃបន្ទាប់) ការស្លៀកពេញមួយថ្ងៃ មានទាំងមេរោគ និងក្លិនទឹកនោមនិងអ្វីផ្សេងទៀត ដូច្នេះ ជៀសវាងដាច់ខាតកុំស្លៀកពីរដងសោះ។
ទី៤ៈ ពេលមានរដូវស្រ្តីគួរផ្លាស់ប្ដូរសំឡីអនាម័យចន្លោះពីរម៉ោងកន្លះទៅបីម៉ោងកន្លះចេញ ព្រោះឈាមរដូវអាចមានបាក់តេរីតោងជាប់នឹងសំឡី។ មួយវិញទៀត ការប្រើប្រាស់សំឡីដែលមានគុណល្អក៏កត្តាមួយដ៏សំខាន់ផងដែរ សូមជ្រើសរើសដែលមានស្ដង់ដារដែលមានកាទទួល។ យើងអាចនឹងចំណាយតម្លៃថ្លៃបន្តិចលើរបស់ដែលមានគុណ ប្រសើរជាងការប្រើប្រាស់របស់អន់ ហើយសន្សំជំងឺ ដូចឃ្លាមួយគេតែងតែពោលថា “ការពារប្រសើជាងព្យាបាល”។ សូមបងប្អូនស្រ្តីទាំងអស់គួរផ្លាស់ប្ដូរទម្លាប់ទាំងនេះចេញ ដើម្បីរក្សាសុខភាពល្អនៅតំបន់ពិសេសរបស់ខ្លួនអ្នក៕