មកដឹង​​​ពី​​មូលហេតុ​ ដែលនាំ​ឱ្យ​ហាង​កាហ្វេ ​គឺជា​អាជីវកម្ម​ពេញ​និយម​​នា​​ពេល​បច្ចុប្បន្ន​

//s9.kh1.co/56/565a7ed8dafb5a4f63a9bdff39313f5a5b4a6cb4.jpg
យល់ដឹង

 ០៧-ធ្នូ-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

បច្ចុប្បន្ននេះហាងកាហ្វេកំពុងតែរគដុះដាលដូចផ្សិត ទាំងកាហ្វេរទះ ​កាហ្វេប្រេន និងហាងកាហ្វេតូចធំ

បច្ចប្បន្ននេះមិនថាប្រទេសនានានៅលើពិភពលោក ​រួមទាំងប្រទេសកម្ពុជាយើងផងដែរ ​អាជីវកម្មដំណើរការបើក​ហាង​កាហ្វេ​ ​គឺជាអាជីវកម្មដ៏ពេញនិយមមួយ ​និងរីកដុះដាលដូចផ្សិត ​មិនថាជាកាហ្វេបុរាណ កាហ្វេឆុងដៃតាមរទេះ និង​កាហ្វេ​​​ទំនើប​ៗ​តូចធំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការកើនឡើងនូវអាជីវកម្មប្រភេទនេះត្រូវបានគេដឹងថា ​គឺជាអាជីវកម្មពេញនិយម ​ព្រោះតែមនុស្សបច្ចុប្បន្នចូលចិត្ត​ទទួល​​​ទានកាហ្វេគ្រប់វ័យ ពិសេសហាងកាហ្វេគឺជាទីកន្លែងដែលអាចជួបជុំមិត្តភក្តិ ​មិត្តរួមការងារ ​ពិភាក្សាកិច្ចការផ្សេង​ៗ ​ឬអាចធ្វើការលក្ខណៈផ្ទាល់ខ្លួនបានយ៉ាងងាយស្រួល។

ហាងកាហ្វេ
ហាងកាហ្វេ

ក្រៅពីទទួលបានការពេញនិយមដោយសារតែការគាំទ្រពីមនុស្សទូទៅ ​ថ្ងៃនេះយើងខ្ញុំនឹកលើកឡើងពីមូលហេតុ​ចម្បង​សំខាន់ៗដែលអាជីវកម្មបើកហាងកាហ្វេត្រូវបានគេជ្រើសជាអាជីវកម្មសំខាន់ដូចសព្វថ្ងៃ៖

១. ជាម្ចាស់អាជីវកម្មម្ចាស់ការលើខ្លួនឯង

មុខរបរនេះជាមុខរបរងាយគ្រប់គ្រង​ មិនសូវស៊ាំញ៉ាំ ដោយអាចចាប់ផ្តើមធ្វើវា ​និងគ្រប់គ្រងវាដោយខ្លួនឯងបាន​ពីដំ​ណាក់​កាលតូចៗដល់ដំណាក់កាលធំៗ។ ​អ្នកអាចធ្វើជាថៅកែខ្លួនឯង​ គិតបញ្ជីខ្លួនឯង ​ឬរៀបចំគ្រប់យ៉ាងដោយខ្លួនឯង​យ៉ាងងាយស្រួល ​និងមិនស្ថិតក្រោមចំណុះអ្នកណា ​ថែមទាំងមានសេរីភាព ​និងមានពេលវេលាផ្ទាល់ខ្លួនច្រើន។

២.​ អាជីវកម្មចំណាយលុយតិច

ការបើកអាជីវកម្មមួយអ្នកប្រហែលជាគិតថាត្រូវចំណាយលុយរាប់ម៉ឺនដុល្លារ ​តែសម្រាប់សម័យនេះចង់បើកហាងកាហ្វេ​សមល្មម​មួយប្រើដើមទុនខ្ទង់ពាន់តិចតួចប៉ុណ្ណោះ ​ដោយអ្នកអាចផ្តើមអាជីវកម្មពីតូចទៅមុន  ហើយពេលវាដំណើរ​ការល្អ​​យើងអាចពង្រីកទៅមុខជាបន្តទៀត។

អាចផ្តើមអាជីវកម្មកាហ្វេពីតូចាំទៅធំ
អាចផ្តើមអាជីវកម្មកាហ្វេពីតូចាំទៅធំ

៣. ការច្នៃប្រតិដ្ឋឥតឈប់ឈរ

អ្នកអាចជ្រើសរើស ​និងបង្កើតរសជាតិដោយខ្លួនឯង ​ធ្វើបែបកាហ្វេបុរាណ ​ឬកាហ្វេប្រេនក៏បានតាមចំណូលចិត្ត​ដែលគិតថាទទួលបានការគាំទ្រ ដោយអាចបន្ថែមមទាំងអាចបន្ថែមភេសជ្ជៈ  ឬអាហារផ្សេងៗដទៃទៀតបាន។

នៅក្នុងនោះ ​អ្នកអាចធ្វើការតុបតែង ​និងរៀបចំហាងតាមការស្រលាញ់ពេញចិត្តចង់បានរបស់អ្នក ​ឬអាចកែលម្អបន្ថែម​នៅពេលអ្នកចង់ផ្លាស់ប្តូរឱ្យមានលក្ខណៈប្លែកថ្មីកាន់តែប្រសើរ។

៤. ប្រភពចំណូលទៀងទាត់

អ្នកណាៗក៏ត្រូវការញ៉ាំដែរ ​អាចថាអាជីវកម្មនឹងទងនឹងម្ហូបអាហារ ​គឺជាអាជីកម្មដែលងាយស្រួលទទួលបានអតិថិន ​និងជាប្រភពចំណូលទៀងទាត់ជារៀងរាល់ថ្ងៃ។ ​ដូច្នេះអាជីវកម្មនេះប្រសិនជាអ្នករៀបចំបានល្អ ​អាហារក៏ឆ្ងាញ់ ​កាហ្វេក៏​ឆ្ងាញ់ ​​អ្នកនឹងមានអតិថិជនប្រចាំ ​និងអតិថិជណមកទទួលទានជារៀងរាល់ថ្ងៃផងដែរ ​អាចនិយាយបានថាមានអ្នក​ចូលចិត្តកាហ្វេច្រើនគ្រប់ទីកន្លែង។

ច្នៃប្រតិដ្ឋហាងតាមចិត្ត
ច្នៃប្រតិដ្ឋហាងតាមចិត្ត

៥. ​ជាមុខរបរពេញនិយម និងងាយរកលុយ

អ្នកណាៗក៏ចូលចិត្តញ៉ាំកាហ្វេដែរ ​ដូច្នេះហើយបានជាកាហ្វេគឺជាមុខរបរដ៏ពេញនិយម  អ្នកអាចស្រូបទាញ​អតិថិជន​គ្រប់វ័យ ​ឬអាចរៀបចំហាងរបស់អ្នកដោយចាប់យកអតិថិនជនគោលដៅផ្សេងៗតាមការចង់បានដូចជា ​សិស្ស ​និស្សិត ​យុវវវ័យ ​អ្នកធ្វើការ ​អ្នករកស៊ី ​ឬអតិថិជនប្រភេទផ្សេងៗទៀត។ ដូច្នេះអតិថិនជនកាន់តែច្រើន  ប្រាក់ចំណូលក៏មានការ​កើនឡើងតាមហ្នឹង។ ​នៅក្នុងនោះការរៀបចំហាងកាហ្វេមួយពិតជាងាយស្រួលមែនទែន ​ព្រោះមានការបង្រៀន ​ឬបណ្តុះ​បណ្តាល​ជាច្រើនកន្លែង​​ ឬប្រសិនជាអ្នកចង់ចាប់ផ្តើមកញ្ចប់អាជីវកម្មកាហ្វេណាមួយនោះ អ្នកលក់ឧបករណ៍​កាហ្វេថែមទាំងអាចបង្រៀនអ្នកថែមទៀតផង។

៦. ទំនាក់ទំនងល្អក្នុងសង្គម

ការបើកហាងកាហ្វេ ​ដូចយើងដឹងហើយថា ​អតិថិជនរបស់អ្នកមានគ្រប់ប្រភេទចម្រុះគ្នា ​ហើយទីតាំងហាងរបស់អ្នក​ថែម​ទាំងជាទីតាំងគោលដៅនៅក្នុងការជួបជុំមនុស្សជាច្រើនប្រភេទផង  ដូច្នេះអ្នកនឹងអាចស្គាល់មនុស្សកាន់តែច្រើន ​ថែមទាំងអាចមានទំនាក់ទំនងល្អជាមួយពួកគេផងដែរ។

ហាងកាហ្វេគឺជាទីកន្លែងដែលមានទំនាក់ទំនងល្អទាំងអតិថិន ​និងម្ចាស់ហាង
ហាងកាហ្វេគឺជាទីកន្លែងដែលមានទំនាក់ទំនងល្អទាំងអតិថិន ​និងម្ចាស់ហាង

៧. បត់បែនតាមស្ថានការណ៍

ការបើកអាជីវកម្មវាប្រហែលជាមិនមែនភាពជោគជ័យទាំងអស់នោះតេ ​តែក្នុងករណីហាង​កាហ្វេអ្នកមានបញ្ហា​អ្វីមួយ​មិនថារសជាតិ ​ការគ្រប់គ្រង ការកែច្នៃតុបតែងហាងនោះ ​អ្នកអាចកែប្រែផែនការរបស់អ្នកឱ្យល្អជាងមុនបាន ​ដោយយក​វាជាមេរៀននៃកំហុសនោះ ​រួចកែប្រែវាឱ្យបានល្អជាងមុន។ ​ព្រោះការធ្វើអាជីវកម្មជារបស់ខ្លួនឯងបែបនេះងាយស្រួល​កែប្រែស្ថានការ៍ណាស់

សរុបសេចក្តីមក ​មិនថាមុខរបស់កាហ្វេ ​ឬមុខរបរណាផ្សេងនោះទេ ​ដ្បិតតែមើលឃើញថាជាអាជីវកម្មខ្លះមានភាព​ងាយស្រួល​តែការធ្វើវាមិនដូចការគិតឡើយ។ ​ អ្វីក៏ដោយអ្នកត្រូវតែមានផែនការច្បាស់លាស់ ​ជាពិសេសគឺគំនិត​ច្នៃប្រតិដ្ឋថ្មី ការបត់បែនតាមកាលៈទេសៈ​ ដើម្បីទាក់ទាញអតិថិជនឥតឈប់ឈរ៕

ហាងកាហ្វេ
ហាងកាហ្វេ
SongNam Ngov
Bee55 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T