ទម្រាំដើរមកដល់សម័យកាលនេះ កម្ពុជាបានដើរកាត់សម័យកាល និងឧបសគ្គមិនតិចឡើយ។ ទាំងនេះ គឺជាការរៀបរាប់អំពីឆ្នាំចាប់ផ្ដើម និងឆ្នាំបញ្ចប់នៃសម័យកាលនីមួយៗរបស់ប្រទេសកម្ពុជា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១ សម័យហ៊្វូណន ចាប់ផ្តើមពីសតវត្សរ៍ទី១ ដល់ឆ្នាំ៥៥០ នៃគ.ស
២ សម័យចេនឡា ចាប់ផ្តើមពីឆ្នាំ៥៥០ ដល់ឆ្នាំ៨០២ នៃគ.ស
៣ សម័យអង្គរ ចាប់ផ្តើមពីឆ្នាំ៨០២ ដល់ឆ្នាំ១៤៣១ នៃគ.ស
៤ សម័យចតុមុខ ចាប់ផ្តើមពីឆ្នាំ១៤៣១ ដល់ឆ្នាំ១៥១៦ នៃគ.ស
៥ សម័យលង្វែក ចាប់ផ្តើមពីឆ្នាំ១៥១៦ ដល់ឆ្នាំ១៦២០ នៃគ.ស
៦ សម័យឧដុង្គ ចាប់ផ្តើមពីឆ្នាំ១៦២០ ដល់ឆ្នាំ១៨៦៣ នៃគ.ស
៧ សម័យអាណានិគមនិយមបារាំង ចាប់ផ្តើមពីឆ្នាំ១៨៦៣ ដល់ឆ្នាំ ១៩៥៣ នៃគ.ស
៨ សម័យអាណានិគមនិយមជប៉ុន ចាប់ផ្តើមពីឆ្នាំ១៩៤១ ដល់ឆ្នាំ ១៩៤៥ នៃគ.ស
៩ សម័យសង្គមរាស្រ្តនិយម ចាប់ផ្តើមពីឆ្នាំ១៩៥៥ ដល់ឆ្នាំ១៩៧០ នៃគ.ស
១០ សម័យសាធារណរដ្ឋខ្នែរ (លន់ នល់) ចាប់ផ្តើមពីឆ្នា១៩៧០ ដល់ ឆ្នាំ១៩៧៥ នៃគ.ស
១១ សម័យកម្ពុជាប្រជាធិបតេយ្យ (ប៉ុល ពត) ចាប់ផ្ដើមពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ នៃគ.ស
១២ សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ចាប់ផ្តើមពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨៩ នៃគ.ស
១៣ សម័យរដ្ឋកម្ពុជា ចាប់ផ្តើមពីឆ្នាំ១៩៨៩ ដល់ឆ្នាំ១៩៩៣ នៃគ.ស
១៤ សម័យអ៊ុនតាក់ (អង្គការសហប្រជាជាតិ) ចាប់ផ្តើមពីឆ្នាំ១៩៩២ ដល់ឆ្នាំ១៩៩៣ នៃគ.ស
១៥ សម័យព្រះរាជាណាចក្រកម្ពុជា ចាប់ផ្ដើមពីឆ្នាំ១៩៩៣ រហូតមកដល់ពេលបច្ចុប្បន្ន៕
