ជាទូទៅ ដោយសារជីវភាពរស់នៅប្រចាំថ្ងៃរបស់បុគ្គលនីមួយៗមានភាពរវល់ យើងតែងតែខ្វះសារធាតុចីញ្ចឹមចាំបាច់សម្រាប់រាងកាយ។ សំណាងល្អយើងមានដំណោះស្រាយមួយចំនួនដែលអាចដោះស្រាយបញ្ហានេះ ដែលក្នុងចំណោមនោះគឺជាការបរិភោគទឹកផ្លែឈើ ។ អត្ថបទនេះនឹងណែនាំអ្នកអំពីទឹកផ្លែឈើ៦ប្រភេទដែលផ្តល់ឲ្យនូវសុខភាពល្អ មានភាពងាយស្រួលក្នុងការទទួលទាន និងងាយស្រួលក្នុងការរកទិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. ទឹកការ៉ុត (carrot juice)
ទឹកការ៉ុតជាគ្រឿងផ្សំធម្មជាតិដែលល្អសម្រាប់ការសម្រកទម្ងន់ ដោយសារតែវាមានកម្រិតកាល់ឡូរីខ្ពស់និងពោរពេញដោយជាតិសសៃ។ វាជួយក្នុងការលាងសម្អាតរាងកាយដោយការយកជាតិពុល និងសម្បូរទៅដោយវីតាមីន A និង E។ លើសពីនេះទៅទៀត វិធីដ៏ល្អបំផុតក្នុងការពិសាការ៉ុតគឺនៅក្នុងទម្រង់ឆៅ។ ហេតុដូច្នេះ ការយកទឹករបស់ការ៉ុតជាវិធីសាស្រ្តល្អមួយសម្រាប់ការបរិភោគ។
២. ទឹកត្រសក់ (cucumber juice)
ទឹកត្រសក់មានជាតិទឹកខ្ពស់និងមានកម្រិតកាល់ឡូរីទាប។ ដោយសារតែវាមានជាតិទឹកខ្ពស់ និងជាតិសសៃខ្ពស់ ទឹកត្រសក់អាចធ្វើឱ្យអ្នកងាយឆ្អែត ដូច្នេះហើយវាអាចជួយកាត់បន្ថយការបរិភោគអាហារ ជាពិសេសអាហារដែលមានជាតិស្ករ និងជាតិខ្លាញ់។
៣. ទឹកម្នាស់ (pineapple juice)
ម្នាស់ជាប្រភពដ៏អស្ចារ្យមួយនៃវីតាមីន C E K និង B-6 រួមទាំងម៉ាញេស្យូម និងបូតាស្យូមផងដែរ។ នៅក្នុងការសិក្សាមួយក្នុងឆ្នាំ ២០០៥ ក្រុមអ្នកស្រាវជ្រាវមកពីវិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្រ្ត Queensland ក្នុងប្រទេសអូស្រ្តាលីបានរកឃើញថា អង់ស៊ីមដែលនៅក្នុងផ្លៃម្នាស់អាចជួយការពារប្រឆាំងនឹងការរីកលូតលាស់របស់សាច់ដុំរួមទាំងជំងឺមហារីកស្បែក។
៤. ទឹកឪឡឹក (watermelon juice)
ទឹកឪឡឹកមានរស់ជាតិឆ្ងាញ់និងស្រស់ថ្លា ថែមទាំងផ្តល់អត្ថប្រយោជន៍គួរឲ្យភ្ញាក់ផ្អើលផងដែរសម្រាប់អ្នកដោយសារវាមានជាតិទឹកច្រើន និងមិនមានជាតិស្ករខ្ពស់។ លើសពីនេះទៅទៀត ឪឡឹកគឺជាប្រភពដ៏អស្ចារ្យមួយនៃសារធាតុលីកូប៉ែន ដែលត្រូវបានគេបង្ហាញថាអាចបន្ថយហានិភ័យនៃជំងឺមហារីកស្បែក។ ការសិក្សាវិទ្យាសាស្ត្រក៏បានបង្ហាញថាទឹកឪឡឹកអាចជួយប្រយុទ្ធប្រឆាំងនឹងការខូចថ្លើម និងបង្កើតសុខភាពតម្រង់នោម។
៥. ទឹកក្រូចស្រស់ (orange juice)
ទឹកក្រូចជាប្រភពដ៏ល្អបំផុតនៃវីតាមីន C និងជាតិហ្វូឡាត។ ទឹកក្រូចមានជាតិដែក និងស័ង្កសីដែលមានសារៈសំខាន់សម្រាប់ពង្រីកប្រព័ន្ធភាពស៊ាំរបស់រាងកាយ។ យោងតាមការស្រាវជ្រាវ ទឹកក្រូចអាចជួយកាត់បន្ថយហានិភ័យនៃជំងឺធាល្លែកហ្ស៊ី ជួយក្នុងការបង្កើតជាលិកាថ្មី និងកោសិកាឈាមក្រហមរួមទាំងមាននាទីក្នុងការបង្កើតសុកចំពោះស្រ្តីមានផ្ទៃពោះផងដែរ។
៦. ទឹកទទឹម (pomegranate juice)
ទឹកទទឹមសម្បូរទៅដោយវីតាមីនA C Eនិងអាស៊ីតហ្វូលិកដែលមានលក្ខណៈល្អសម្រាប់បេះដូង ការពារការគាំង បេះដូង និងស្ទះសសៃឈាមអាទែរ ព្រមទាំងជាភ្នាក់ងារដ៏ល្អសម្រាប់កូឡេស្តេរ៉ុល។ លើសពីនេះទៅទៀត វាអាចជួយកាត់បន្ថយដំណាក់កាលនៃជំងឺមហារីកសួត។ ទឹកទទឹមអាចបង្កើនសារធាតុអេមូក្លូប៊ីន (Hemoglobin) ផងដែរ និងត្រូវបានទទួលស្គាល់ថាមានឥទ្ធិពលប្រឆាំងនឹងភាពចាស់។
សរុបមក របៀបរស់នៅប្រកបដោយសុខភាពល្អចាប់ផ្ដើមពីជំហានតូចមួយ និងថែរក្សាសុខភាពរបស់អ្នកដោយធ្វើរឿងសាមញ្ញៗ នោះអ្នកនឹងអាចរស់នៅក្នុងជីវិតដែលមានសុភមង្គល និងសុខភាពល្អ។ យើងដឹងថាមានទឹកផ្លៃឈើច្រើនទៀតដែលអ្នកអាចទទួលទានបាន ចំណែកឯទឹកផ្លែឈើដែលបានរៀបរាប់ខាងលើ គ្រាន់តែជាទឹកផ្លើឈើធម្មតាដែលអ្នកអាចរកបានយ៉ាងងាយ៕