បើនិយាយប្រទេសដែលតូចជាងគេក្នុងពិភពលោក ប្រហែលជាមិនសូវមានអ្នកស្គាល់ទេ ប៉ុន្តែបើនិយាយពីប្រទេសដែលធំជាងគេក្នុងពិភពលោកគឺនឹងមានអ្នកស្គាល់ច្រើន ព្រោះសុទ្ធសឹងតែជាប្រទេសល្បីៗនិងមានឈ្មោះបោះសម្លេងច្រើន។ តោះចង់ដឹងថាប្រទេសធំជាងគេទាំង១០នោះមានប្រទេសណាខ្លះ ហើយស្ថិតនៅក្នុងទ្វីបណា សូមប្រិយមិត្តតាមដានទាំងអស់គ្នា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទី១. ប្រទេសរុស្ស៊ី (Russia)
ប្រទេសរុស្ស៊ីជាប្រទេសធំលំដាប់ទី១ក្នុងពិភពលោក និងមានផ្ទៃដី ១៧,០៩៨,២៤២គីឡូម៉ែត្រការ៉េ។ ៧៧%នៃផ្ទៃដីប្រទេសនេះស្តិតក្នុងទ្វីបអាស៊ី និង២៣%ភាគរយទៀតស្ថិតក្នុងទ្វីបអឺរ៉ុប។ ប្រជាជនសរុបក្នុងប្រទេសនេះមានចំនួនជិត១៤៦លាននាន់។
ទី២. ប្រទេសកាណាដា (Canada)
ប្រទេសកាណាដាជាប្រទេសធំលំដាប់ទី២ក្នុងពិភពលោក ដែលមានផ្ទៃដី៩,៩៨៤,៦៧០គីឡូម៉ែត្រការ៉រ។ ប្រទេសនេះស្ថិតក្នុងទ្វីបអាមេរិកខាងជើងជាប់នឹងសហរដ្ឋអាមេរិក និងមានចំនួនប្រជាជនសរុបជាង៣៧លាននាក់។
ទី៣. សហរដ្ឋអាមេរិក (United States of America)
សហរដ្ឋអាមេរិកជាប្រទេសធំលំដាប់ទីបីក្នុងពិភពលោក ដែលមានផ្ទៃដីសរុប ៩,៨៣៣,៥១៧គី ឡូម៉ែត្រការ៉េ។ សហរដ្ឋអាមេរិកស្ថិតនៅក្នុងទ្វីបអាមេរិកខាងជើងជាប់នឹងប្រទេសកាណានិងមិចស៊ីកូ និងមានប្រជាជនសរុបចំនួនប្រមាណ៣៣១លាននាក់។
ទី៤. ប្រទេសចិន (China)
ប្រទេសចិនជាប្រទេសធំលំដាប់ទី៤ក្នុងពិភពលោក ដែលមានផ្ទៃដីសរុប៩,៥៩៦,៩៦០គីឡូម៉ែត្រការ៉េ។ ប្រទេសនេះស្ថិតនៅក្នុងទ្វីបអាស៊ី និងមានចំនួនប្រជាជនច្រើនជាងគេលំដាប់ទី១ ក្នុងពិភពលោករហូតដល់ទៅ១ពាន់៤រយលាននាក់។
ទី៥. ប្រទេសប្រស៊ី (Brazil)
ប្រទេសប្រស៊ីលជាប្រទេសធំលំដាប់ទី៥ក្នុងពិភពលោក ដែលមានផ្ទៃដីសរុប ៨,៥១៥,៧៧០ គីឡូម៉ែត្រការ៉េ។ ប្រទេសនេះស្ថិតនៅក្នុងទ្វីបអាមេរិកខាងត្បូង និងមានប្រជាជនរស់នៅសរុប២រយលាននាក់។
ទី៦. ប្រទេសអូស្រ្តាលី (Australia)
ប្រទេសអូស្រ្តាលីជាប្រទេសធំលំដាប់ទី៦ក្នុងពិភពលោក ដែលមានផ្ទៃដីសរុប ៧,៧៤១,២២០ គីឡូម៉ែត្រការ៉េ។ ប្រទេសស្ថិតនៅក្នុងទ្វីបអូសេអានី និងមានចំនួនប្រជាជនសរុបជាង២៥លាននាក់។
ទី៧. ប្រទេសឥណ្ឌា (India)
ប្រទេសឥណ្ឌាត្រូវបានគេស្គាល់ថាជាប្រទេសធំលំដាប់ទី៧ក្នុងពិភពលោក ដែលមានផ្ទៃដីសរុប ៣,២៨៧,២៦៣ គីឡូម៉ែត្រការ៉េ។ ប្រទេសនេះស្តិតនៅក្នុងទ្វីបអាស៊ី និងជាប្រទេសមានប្រជាជនច្រើនជាងគេលំដាប់ទី២បន្ទាប់ពីប្រទេសចិនមានចំនួនជាង១ពាន់៣រយលាននាក់។
ទី៨. ប្រទេសអាហ្សង់ទីន (Argentina)
ប្រទេសអាហ្សង់ទីនជាប្រទេសធំលំដាប់ទី៨ក្នុងពិភពលោក ដែលមានផ្ទៃដីសរុប ២,៧៨០,៤០០ គីឡូម៉ែត្រការ៉េ។ ប្រទេសស្ថិតនៅក្នុងទ្វីបអាមេរិកខាងត្បូង និងមានប្រជាជនសរុបជាង៤៥លាននាក់។
ទី៩. ប្រទេសកាហ្សាក់ស្ថាន (Kazakhstan)
ប្រទេសកាហ្សាក់ស្ថានជាប្រទេសធំជាងគេលំដាប់ទី៩ ក្នុងពិភពលោក ដែលមានផ្ទៃដីសរុប ២,៧២៤,៩០០ គីឡូម៉ែត្រការ៉េ។ ប្រទេសនេះស្ថិតនៅក្នុងទ្វីបអាស៊ី និងមានប្រជាជនរស់នៅសរុបជាង១៨លាននាក់។
ទី១០. ប្រទេសអាល់ហ្សេរី (Algeria)
ប្រទេសអាល់ហ្សេរីជាប្រទេសធំជាងគេលំដាប់ទី១០ក្នុងពិភពលោកដែលមានផ្ទៃដីសរុប ២,៣៨១,៧៤១ គីឡូម៉ែត្រការ៉េ។ ប្រទេសនេះស្ថិតនៅក្នុងទ្វីបអាហ្រិក និងមានចំនួនប្រជាជនរស់នៅសរុបជាង៤៣ លាននាក់៕