តើប្រិយមិត្តស្គាល់ភ្នំណាខ្លះនៅប្រទេសកម្ពុជាយើង? តើប្រិយមិត្តធ្លាប់បានទៅទស្សានាភ្នំណាខ្លះ? ភ្នំគឺជាទីទួលខ្ពស់ធម្មជាតិ ដែលភាគច្រើនគ្របដណ្តប់ដោយព្រៃឈើ និងជាទីជម្រករបស់សត្វព្រៃ។ ចង់ដឹងថាភ្នំទាំង១០ណាដែលខ្ពស់ជាងគេនៅក្នុងប្រទេសរបស់យើងនោះ សូមតាមដានជាមួយគ្នាខាងក្រោម ដោយរាប់ពីភ្នំដែលមានកម្ពស់ខ្ពស់ទី១០ ទៅដល់ភ្នំដែលមានកម្ពស់ខ្ពស់ជាងគេបំផុត៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទី១០ ភ្នំខ្លាឃ្មុំ
ភ្នំខ្លាឃ្មុំជាភ្នំដែលមានកម្ពស់ខ្ពស់ជាងគេលំដាប់ទី១០ក្នុងប្រទេសកម្ពុជា ដែលមានកម្ពស់រហូតដល់ទៅ ១,២៥៥ម៉ែត្រ ហើយភ្នំនេះស្ថិតនៅក្នុងខេត្តពោធិសាត់។
ទី៩ ភ្នំថ្មចាំង
ភ្នំថ្មចាំងជាភ្នំដែលមានកម្ពស់ខ្ពស់ជាងគេលំដាប់ទី៩ក្នុងប្រទេសកម្ពុជា ដែលមានកម្ពស់រហូតដល់ទៅ១,២៧៩ម៉ែត្រ ហើយភ្នំនេះស្ថិតនៅក្នុងខេត្តពោធិសាត់។
ទី៨ ភ្នំទំពណ៌
ភ្នំទំពណ៌ជាភ្នំដែលមានកម្ពស់ខ្ពស់ជាងគេលំដាប់ទី៨ក្នុងប្រទេសកម្ពុជា ដែលមានកម្ពស់រហូតដល់ទៅ ១,៣១២ម៉ែត្រ ហើយភ្នំនេះស្ថិតនៅក្នុងខេត្តពោធិសាត់។
ទី៧ ភ្នំយ៉ាវយ៉ៃ
ភ្នំយ៉ាវយ៉ៃជាភ្នំដែលមានកម្ពស់ខ្ពស់ជាងគេលំដាប់ទី ៧ក្នុងប្រទេសកម្ពុជា ដែលមានកម្ពស់រហូតដល់ទៅ ១,៣៥៨ម៉ែត្រ ហើយភ្នំនេះស្ថិតនៅក្នុងខេត្តពោធិសាត់។
ទី៦ ភ្នំក្បាលឬស្សី
ភ្នំក្បាលឬស្សីជាភ្នំដែលមានកម្ពស់ខ្ពស់ជាងគេលំដាប់ទី៦ក្នុងប្រទេសកម្ពុជា ដែលមានកម្ពស់រហូតដល់ទៅ ១,៤០៣ម៉ែត្រ ហើយភ្នំនេះស្ថិតនៅក្នុងខេត្តពោធិសាត់។
ទី៥ ភ្នំក្រចៅ
ភ្នំក្រចៅជាភ្នំដែលមានកម្ពស់ខ្ពស់ជាងគេលំដាប់ទី៥ក្នុងប្រទេសកម្ពុជា ដែលមានកម្ពស់រហូតដល់ទៅ១,៥៩៥ម៉ែត្រ ហើយភ្នំនេះស្ថិតនៅក្នុងខេត្តពោធិសាត់។
ទី៤ ភ្នំជ្រៃម្លូ
ភ្នំជ្រៃម្លូជាភ្នំដែលមានកម្ពស់ខ្ពស់ជាងគេលំដាប់ទី៤ក្នុងប្រទេសកម្ពុជា ដែលមានកម្ពស់រហូតដល់ទៅ១,៦១៨ម៉ែត្រ ហើយភ្នំនេះស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ។
ទី៣ ភ្នំខ្មោច
ភ្នំខ្មោចជាភ្នំដែលមានកម្ពស់ខ្ពស់ជាងគេលំដាប់ទី៣ក្នុងប្រទេសកម្ពុជា ដែលមានកម្ពស់រហូតដល់ទៅ១,៦៦៦ម៉ែត្រ ហើយភ្នំនេះស្ថិតនៅក្នុងខេត្តពោធិសាត់។
ទី២ ភ្នំសំកុស
ភ្នំសំកុសជាភ្នំដែលមានកម្ពស់ខ្ពស់ជាងគេលំដាប់ទី២ក្នុងប្រទេសកម្ពុជា ដែលមានកម្ពស់រហូតដល់ទៅ១,៧១៧ម៉ែត្រ ហើយភ្នំនេះស្ថិតនៅជួរភ្នំក្រវ៉ាញ ក្នុងខេត្តពោធិសាត់។
ទី១ ភ្នំឱរ៉ាល់
ចំណែកឯភ្នំដែលមានកម្ពស់ខ្ពស់ជាងគេក្នុងប្រទេសកម្ពុជា គឺភ្នំឱរ៉ាល់។ ភ្នំឱរ៉ាល់ជាភ្នំដែលមានកម្ពស់ខ្ពស់ជាងគេលំដាប់ទី១ក្នុងប្រទេសកម្ពុជា ដែលមានកម្ពស់រហូតដល់ទៅ១,៨១៣ម៉ែត្រ ហើយភ្នំនេះស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ៕