ចន្លោះ​អាយុ ៣ដំណាក់កាល ដែល​ឪពុកម្តាយ​គួរយក​​ចិត្តទុក​ដាក់​​លើ​ការសិក្សា​រ​បស់​កូនៗ​ជាពិសេស

//s9.kh1.co/9f/9f08094ba11d45d47ebb2b4b1a73cd7ac8160089.jpeg
យល់ដឹង

 ០៤-មករា-២០២១ ៩ព្រឹក · ៤ ឆ្នាំមុន

ជាទូទៅច្បាប់នៅក្នុងប្រទេសខ្មែរ អនុញ្ញាតឲ្យកុមារឲ្យចូលរៀននៅអាយុ៦ឆ្នាំឡើងទៅ ដោយមានអំណះអំណាងថា វ័យ​នេះ​ ក្មេងមានការយល់ដឹងល្អ សុខភាពរាងកាយ និងអារម្មណ៍រឹងមាំ អាចតស៊ូនឹងការសិក្សាដ៏លំបាកបាន មាន​សមត្ថភាព​​​អាចធ្វើការងារលើផ្នែកខួរក្បាលបាន និងមានភាពឈ្លាសវៃជាងមុន។

ជាទូទៅច្បាប់នៅក្នុងប្រទេសខ្មែរ អនុញ្ញាតឲ្យកុមារឲ្យចូលរៀននៅអាយុ៦ឆ្នាំឡើងទៅ ដោយមានអំណះអំណាងថា វ័យ​នេះ​ ក្មេងមានការយល់ដឹងល្អ សុខភាពរាងកាយ និងអារម្មណ៍រឹងមាំ អាចតស៊ូនឹងការសិក្សាដ៏លំបាកបាន មាន​សមត្ថភាព​​​អាចធ្វើការងារលើផ្នែកខួរក្បាលបាន និងមានភាពឈ្លាសវៃជាងមុន។ ប៉ុន្តែសម្រាប់អ្នកជំនាញបានលើកឡើងថា គួរឲ្យកុមារចូលរៀនពីអាយុ ៣ឆ្នាំឡើងទៅ ព្រោះវ័យនេះ កុមារអាចរៀន​ឆាប់​ចេះ ​ចំណាំឆាប់ចាំ ឆាប់ស្តាប់ ឆាប់ចាប់បាន។ ក្នុងវ័យនេះ យើងអាចបណ្តុះកុមារអោយមានការស្រលាញ់ការរៀនសូត្រ និង​ងាយក្នុងការអោយពួកគាត់ធ្វើសកម្មភាពអ្វីមួយដែលទាក់ទងនឹងការសិក្សារបស់ពួកគាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្មេងមានការអភិវឌ្ឍខួរក្បាលទៅតាមតំណាក់កាលនៃអាយុរបស់ខ្លួន ដែលទាក់ទងយ៉ាងសំខាន់លើការរៀនសូត្រ៖ 

១. អាយុពី៣ទៅ៥ឆ្នាំ

កុមារអាយុចន្លោះពី៣ទៅ៥ឆ្នាំ
កុមារអាយុចន្លោះពី៣ទៅ៥ឆ្នាំ

ក. ចាប់ផ្តើមចេះសម្គាល់រូបរាង ទំហំ និងពណ៌

ខ. ចេះរាប់លេខដល់២០ និងចេះរាប់លេខថោយប្រើម្រាមដៃទាំងសងខាង

គ. ចេះប្រៀបធៀបកម្ពស់ ទំហំ និងប្រវែង 

ឃ. យល់ពីមូលដ្ឋានពេលវេលាងាយៗដូចជាព្រឹក ថ្ងៃក្នុហមួយសប្តាហ៍។ 

២. អាយុពី៦ដល់១០ឆ្នាំ

កុមារអាយុចន្លោះពី៦ដល់១០ឆ្នាំ
កុមារអាយុចន្លោះពី៦ដល់១០ឆ្នាំ

ក. រាប់និងយល់ពីលេខបានកាន់តែច្រើន

ខ. យល់អំពីបរិមាណ

គ. ស្គាល់រូបរាងវត្ថុសាមញ្ញ ដូចជាការ៉េ ត្រីកោណ ចតុកោណកែង រង្វង់

ឃ. ចេះមើលម៉ោងនិងយល់ពីតម្លៃបរិមាណលុយ

ង. ប្រៀបធៀបនិងយល់ពីតម្លៃចំនួនគត់និងទសភាគ

ច. យល់ពីប្រភាគ 

៣. កុមារអាយុពី១១ដល់១៣ឆ្នាំ

កុមារអាយុចន្លោះពី១១ដល់១៣ឆ្នាំ
កុមារអាយុចន្លោះពី១១ដល់១៣ឆ្នាំ

ក. បូក ដក គុណ និងចែកលេខច្រើនខ្ទង់

ខ. ស្គាល់ច្បាស់ពីប្រភាគ ទសភាគ និងភាគរយ

គ. ចាប់ផ្តើមយល់ពីមូលដ្ឋានគ្រឹះនៃពិជគណិតនិងធរណមាត្រ

ឃ. យល់ច្បាស់ពីខ្មាតរង្វាស់នៃចម្ងាយ ទម្ងន់ ផ្ទៃក្រលា ។ល៕

Oung Kosal
Joseph (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T