ការពិតទៅ ស្លឹកតែក្រៅពីដាក់ឆុងក្នុងទឹក ដើម្បីបង្កើនរសជាតិ និងមានក្លិនក្រអូបហើយនោះ វាក៏មានអត្ថប្រយោជន៍ជាច្រើនដល់សុខភាព ដែលអ្នកនឹកស្មានមិនដល់ផងដែរ។ ដោយសារ តែមានច្រើនប្រភេទ ថ្ងៃនេះយើងសូមលើកយកតែបៃតងមកបង្ហាញ ព្រោះជាធម្មតាមានមនុស្សជាច្រើនតែងតែចូលចិត្តនូវរសជាតិ និងក្លិននៃតែប្រភេទនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សខាងក្រោមនេះ ជាអត្ថប្រយោជន៍ទាំង ៦ របស់តែបៃតងធម្មជាតិចំពោះសុខភាពរបស់អ្នក៖
១. កាត់បន្ថយហានិភ័យនៃជំងឺមហារីក
សព្វថ្ងៃ ដោយសារតែរបបអាហារមានជាតិគីមីច្រើន មនុស្សត្រូវប្រឈមមុខយ៉ាងខ្លាជាមួយនឹងការកើតនូវជំងឺមហារីកគ្រប់ប្រភេទ ជាពិសេសគឺមហារីកប្រដាប់រំលាយអាហារព្រោះវាត្រូវប្រឈមជាមួយនឹងសារធាតុនោះច្រើនជាងគេ។ ក្នុងនោះផងដែរ យើងក៏អាចកាត់បន្ថយនូវហានិភ័យនៃការកើតនូវជំងឺទាំងនោះ ដោយការបរិភោគនូវអាហារណាដែលជាតិប្រឆាំងនឹងជំងឺទាងនោះផងដែរ។ ជាពិសេស តែបៃតង មានផ្ទុកនូវសារធាតុម៉្យាងដែលអាចជួយកាត់បន្ថយនូវហានិភ័យនៃជំងឺមហារីកគ្រប់ប្រភេទ។
២. ជួយប្រឆាំងនឹងបាក់តេរីគ្រប់ប្រភេទ
មួយវិញទៀត ការបរិភោគតែបៃតងក៏អាចជួយសម្លាប់នូវបាក់តេរីមួយចំនួនផងដែរ ជាពិសេសបាក់តេរីនៅក្នុងមាត់ ព្រោះវាជាកន្លែងដែលត្រូវប៉ះពាល់នឹងបាត់តេរីច្រើនជាងគេ ព្រោះវាត្រូវបំបែកអាហារ។
៣. អត្ថប្រយោជន៍សម្រាប់ស្បែក
ក្រៅពីសុខភាពសរីរាង្គខាងក្នុង តែបៃតងក៏មានអត្ថប្រយោជន៍សម្រាប់ស្បែកផងដែរ ដោយអ្នកអាចបរិភោគ ឬយកវាមកម៉ាស្សា ឬស្រាប់នៅលើស្បែកដោយផ្ទាល់តែម្ដង។ ជាក់ស្ដែង អ្នកអាចសម្គាល់ថាឥឡូវមាផលិតផលថែរក្សាសម្ផស្សជាច្រើនដែលត្រុវធ្វើមកពីតែបៃតង និងត្រូវបានចរាចរលក់នៅលើទីផ្សារអនឡាញ។
៤. ជួយសម្រកទម្ងន់
មានការសិក្សាស្រាវជ្រាវជាច្រើនបានបញ្ជាក់ថា តែបៃតងពិតជាមានសារធាតុម៉្យាងដែលជួយសម្រាកនូវទម្ងន់បានផងដែរ។
៥. ជួយឲ្យឆ្អឹងរឹងមាំ
អ្វីដែលកាន់តែពិសេសនោះ គឺវាអាចជួយឲ្យអ្នកមានឆ្អឹងរឹងមាំ។
៦. បង្កើនកម្លាំង
ជាធម្មតា តែគ្រប់ប្រភេទសុទ្ធតែមានសារធាតុកាហ្វេអ៊ីន ដែលអាចជួយបង្កើននូវថាមពល ដើម្បីជួយឲ្យអ្នកអាចធ្វើការងារបានច្រើនម៉ោង៕