ភ្នំពេញ៖ កាលពីពេលម្សិលមិញនេះ មានរឿងដ៏ភ្ញាក់ផ្អើលមួយបានកើតឡើងក្នុងបណ្តាញសង្គម ដោយសង្កេតឃើញមានមង្គលការមួយ ដែលមានគូស្វាមីភរិយា គឺជាភេទស្រីដូចគ្នាដែលគេនិយមហៅថា ស្នេហាបែបTomboy និង មនុស្សស្រី ដែលសង្កេតឃើញថាមានការ Share យ៉ាងច្រើនកុះករផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក បើយោងតាមគណនីហ្វេសប៊ុករបស់ ក្តាមប្រៃ បានបង្ហោះរូបភាពជាច្រើនទៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាមួយភរិយា នៅថ្ងៃអាពាហ៍ពិពាហ៍ ដោយមានភ្ញៀវកត្តិយសចូលរួមយ៉ាងច្រើនសន្ធឹក រួមទាំងសារខ្លីមួយដែលអត្ថន័យថា៖
ស្រលាញ់ភេទដូចគ្នាឲ្យតែយើងចេះតស៊ូ និងមើលថែគ្នាបានល្អ អ្នកនិងមានថ្ងៃនេះដូចខ្ញុំដែរ ស៊ែម្នាក់មួយទៅដើម្បីឲ្យTom Tom គ្នាយើងមិនអស់សង្ឃឹមក្នុងការរៀបការ។
ក្រោយពីបានឃើញដូច្នេះរួចមកឃើញថា មានអ្នកដែលមិនទាន់រកគូឃើញមានចិត្តច្រណែនខ្លះៗដែរ និងមតិភាគច្រើនផ្សេងទៀតក៏ចូលមកសរសើរនិង ជូនពរជ័យដល់ប្តីប្រពន្ធមួយគូនេះ ដែលពួកអាចរកស្នេហ៍ពិតបាន ព្រោះថាក្តីស្នេហាពិតមិនប្រកាន់ នៅលើ ពណ៌សម្បុរ ភេទ អាយុ ឡើយ ៕
សូមចូលទស្សនារូបភាពខាងក្រោម៖















