ស្ពានគឺជាប្រភេទសំណង់មួយ ដែលត្រូវបានប្រើប្រាស់ក្នុងការឆ្លងពីផ្នែកម្ខាងទៅផ្នែកម្ខាងទៀត។ គេប្រើប្រាស់ស្ពានដើម្បីធ្វើដំណើរឆ្លងកាត់ទន្លេ សមុទ្រ ជ្រលងភ្នំ និងទីដែលពិបាកឆ្លងកាត់ផ្សេងៗទៀត។ ស្ពានដែលវែងជាងគេនៅប្រទេសកម្ពុជាយើងគឺស្ពានអ្នកលឿង (ស្ពានត្សឹសបាសា) ដែលសាងសង់ឡើងនៅលើទន្លេមេគង្គក្រោម។ ស្ពានអ្នកលឿងនេះស្ថិតនៅខេត្តព្រៃវែង និងខេត្តកណ្តាល ព្រមទាំមានប្រវែង២២១៥មែត្រ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សស្លេះពីកម្ពុជា ឥលូវយើងទៅមើលអំពីស្ពានដែលវែងជាងគេទាំង ១០នៅក្នុងពិភពលោក ថាតើស្ពានទាំងនោះមានឈ្មោះអ្វី? ហើយស្ថិតនៅប្រទេសណាខ្លះ?
ទី១០. ស្ពាន Line 1. Wuhan Metro Bridge
ស្ពាន Line 1. Wuhan Metro Bridge មានប្រវែង៣៧,៣៨៨ម៉ែត្រ។ ស្ពាននេះស្ថិតនៅក្នុងប្រទេសចិន និងសាងសង់រួចនៅឆ្នាំ២០០៩។
ទី៩. ស្ពាន Lake Pontchartrain Causeway
ស្ពានវែងជាងគេទី៩គឺ ស្ពាន Lake Pontchartrain Causeway ដែលមានប្រវែង៣៨,៤៤២ម៉ែត្រ។ ស្ពាននេះស្ថិតនៅឯសហរដ្ឋអាមេរិក និងបានសាងសង់ស្ពានប៉ែកខាងត្បូងរួចរាល់នៅឆ្នាំ១៩៥៦ និងស្ពានប៉ែកខាងជើងរួចរាល់នៅឆ្នាំ១៩៦៩។
ទី៨. ស្ពាន Beijing Grand Bridge
ស្ពាន Beijing Grand Bridge មានប្រវែង៤៨,១៥៣ម៉ែត្រ។ ស្ពាននេះស្ថិតនៅឯប្រទេសចិន និងសាងសង់ហើយរួចរាល់នៅឆ្នាំ២០១០។
ទី៧. ស្ពាន Sheikh Jaber Al-Ahmad Al-Sabah Causeway
ស្ពាន Sheikh Jaber Al-Ahmad Al-Sabah Causeway មានប្រវែង៤៨,៥០០ម៉ែត្រ។ ស្ពាននេះស្ថិតនៅឯប្រទេសគុយវ៉ែត និងសាងសង់រួចរាល់នៅឆ្នាំ២០១៩។ ស្ពាននេះត្រូវបានចំណាយថវិការក្នុងការសាងសង់ប្រមាណ ៣ពាន់លានដុល្លា។
ទី៦. ស្ពាន Bang Na Expressway
ស្ពានដែលវែងជាងគេលំដាប់ទី៦នេះ មានឈ្មោះ Bang Na Expressway ដែលមានប្រវែង៥៤,០០០ម៉ែត្រ។ ស្ពាននេះមានទីតាំងស្ថិតនៅឯប្រទេសថៃ និងសាងសង់រួចជាស្ថាពរនៅឆ្នាំ២០០០។
ទី៥. ស្ពាន Weinan Weihe Grand
ស្ពាន Weinan Weihe Grand មានប្រវែង៧៩,៧៣២ម៉ែត្រ។ ស្ពាននេះស្ថិតនៅប្រទេសចិន និងសាងសង់រួចរាល់នៅឆ្នាំ ២០០៨។
ទី៤. ស្ពាន Cangde Grand bridge
ស្ពាន Cangde Grand bridge មានប្រវែង ១០៥,៨១០ម៉ែត្រ។ ស្ពាននេះមានទីតាំងស្ថិតនៅឯប្រទេសចិន និងបានសាងសង់រួចរាល់ក្នុងឆ្នាំ ២០១០។
ទី៣. ស្ពាន Tianjin Grand bridge
ស្ពាន Tianjin Grand bridge មានប្រវែង ១១៣,៧០០ ម៉ែត្រ។ ស្ពាននេះស្ថិតនៅឯប្រទេសចិន និងបានសាងសង់រួចរាល់នៅឆ្នាំ ២០០៤។
ទី២. ស្ពាន Changhua-Kaohsiung Viaduct
ស្ពាន Changhua-Kaohsiung Viaduct មានប្រវែង ១៥៧,៣១៧ម៉ែត្រ។ ស្ពាននេះស្ថិតនៅឯប្រទេសតៃវ៉ាន់ និងសាងសង់រួចរាល់នៅក្នុងឆ្នាំ២០០៤។
ទី១. ស្ពាន Dangyang-Kunshan Grand bridge
ស្ពានដែលមានប្រវែងវែងជាគេបំផុតក្នុងពិភពលោកគឺ ស្ពាន Dangyang-Kunshan Grand bridge ដែលមានប្រវែង១៦៤,៨០០ម៉ែត្រ ស្មើនឹង១៦៤.៨គីឡូម៉ែត្រ។ ស្ពាននេះស្ថិតនៅឯប្រទេសសចិន និងបានសាងសង់រួចរាល់ជាស្ថាពរនៅក្នុងឆ្នាំ២០១០៕