ធ្លាប់​ដឹងទេ? ផ្កា​កុ​លាប ជាឱសថ «​ព្យាបាល​រោគស្រ្តី​» យ៉ាង​ពូកែ​​ហួស​​ស្មាន តែហាម​​​​ផ្សំ​​ផ្កា​​​សម្រាប់​ស្រ្តីមាន​ផ្ទៃពោះ​

//s9.kh1.co/aa/aa837321ef871149872c08b68c7e661cdfb84de2.jpg
យល់ដឹង

 ១៤-មករា-២០២១ ១០ព្រឹក · ៤ ឆ្នាំមុន

ផ្កាកុលាប គឺជារុក្ខជាតិដែលគេយកវាសម្រាប់មកដាំដើម្បីធ្វើជាសួនច្បារលម្អរផ្ទះ កន្លែងកម្សាន្ត និងធ្វើជាបាច់ផ្កាសម្រាប់​មនុស្ស​ជាទីស្រលាញ់

ផ្កាកូលាប គឺជារុក្ខជាតិដែលគេយកវាសម្រាប់មកដាំដើម្បីធ្វើជាសួនច្បារលម្អ​ផ្ទះ កន្លែងកម្សាន្ត និងធ្វើជាបាច់ផ្កា​សម្រាប់​​​មនុស្សជាទី​ស្រ​លាញ់។ បុន្តែរុក្ខជាតិនេះវាក៏ជាឱសថមួយយ៉ាងពូកែផងដែរ។ ខាងក្រោមនេះគឺជារបៀបប្រើប្រាស់រុក្ខជាតិនេះ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. លក្ខណៈរុក្ខជាតិ

ជាប្រភេទ គុម្ពព្រឹក មានបន្លា កំពស់ពី 0.5 ទៅ 1.5 ម៉ែត។ មានស្លឹកដុះទល់ទងគ្នាជាប្រភេទស្លឹករួមស្លាប មានសេស​មួយ​នៅចុងធាង មានកូនស្លឹក៣សន្លឹកដល់៧សន្លឹក កូនស្លឹកមានរាងពងក្រពើស្រួចចុង គែមស្លឹកមានធ្មេញរណារ ទ្រនុងស្លឹកខាងក្រោមមានរោម ដែលស្លឹកខាងលើមានពណ៍បៃតងចាស់។ មានផ្កាពណ៍ស​ ក្រហម ផ្កាឈូក មាន៥ស្រទាប់ ដុះជាកញ្ចុំនៅចុងមែក ឬផ្កាតែមួយនៅប្រគាបស្លឹកនិងមាន ផ្លែមូលរាងពងក្រពើ។

ផ្កាកូលាប
ផ្កាកូលាប
ផ្លែផ្កាកូលាប
ផ្លែផ្កាកូលាប

២. កន្លែងដាំដុះ

ជាផ្កាគេដាំ លំអរសួន និងបន្តពូជដោយការផ្សាំមែក។

ផ្កាកូលាប
ផ្កាកូលាប
សួនផ្កាកូលាប
សួនផ្កាកូលាប

៣. ការប្រមូលផល

ពីខែ៥ ដល់ខែ ៩ ដោយយកផ្កា និងឬស។

៤. ផ្នែកប្រើប្រាស់

ប្រើឬស ស្លឹក និងជាពិសេសផ្កា។

៥. រសជាតិ

 ផ្អែមឡែមៗ ធាតុក្តៅមធ្យម។

៦. សមាសធាតុគីមី

ក្នុងផ្កាមានជាតិប្រេង ពី 0.013 ទៅ 15% សំខាន់មានជាតិ Citronellol 23,89%,Geraniol 12,78%, Phenethyl alcol 16,36%, Slearoptenes 22%

៧. ការព្យាបាល

ផ្កាៈ ព្យាបាល រដូវមិនទៀត ឈឺពោះពេលមករដូវ កើតបូស និងរលាកស្បែកមានខ្ទុះ ម្រេញ។

ឬសៈ ព្យាបាល របួសបើកទង្កិច ធា្លកស ហូទឹកកាមពេលយប់។

៨. កម្រិត និង របៀបប្រើប្រាស់

ផ្កាៈ ពី 2 ទៅ 10g ឆុងទឹកផឹកក្នុង១ថ្ងៃ។

ឬសៈពី 10 ទៅ 15g ឆុងទឹកផឹកក្នុង១ថ្ងៃ។

ហាមប្រើ​សម្រាប់​ស្រ្តីមានផ្ទៃពោះ (ចំពោះផ្កា)៕

Noy Vuthea
Noy Vuthea (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T