វ័យទើប ១៧ឆ្នាំសោះ កូនស្រីរបស់លោក​កុំកុំ តុបតែង​ខ្លួន​បាន​ស្រស់​​ស្អាត​​មិន​ចាញ់​​តារា​ឡើយ

//s9.kh1.co/f8/f84930f3e1df4ab84a0366e328c6d8da5edcaf18.jpg
តារា & កម្សាន្ដ

 ១៩-មករា-២០២១ ១ល្ងាច · ៤ ឆ្នាំមុន

កុំកុំ« មានកូនស្រីពេញក្រមុំ»​​​ ស្អាតដល់ថ្នាក់នេះ

ចិនហុងកុង៖ ជឿថាមានប្រិយមិត្តមិនតិចនោះទេដែលស្គាល់ និងជាអ្នកគាំទ្រតារាជួរមុខចិនហុងកុងគឺលោក Donnie Yen ដែលគ្រប់គ្នាតែងតែស្គាល់ថា កុំកុំ តាមរយៈការសម្តែងខ្សែ​ភាពយន្ត​បែប​ក្បាច់​គុណវ៉ៃប្រហារ ដ៏ល្បី​ល្បាញ ដែលរហូតមកទល់ពេលនេះប្រជាបិ្រយភាពរបស់  Donnie Yen  នៅតែទទួលបានការគាំទ្រ និងចាប់​អារម្មណ៍​ខ្លាំង​ពីសំណាក់អ្នកគាំទ្ររបស់លោកនៅទូទាំងពិភពលោកដូចដើម  បើទោះបីជាលោកមិនសូវប្រឡូក​ក្នុង​វិស័យថតគុនពេញលេញដូចមុនក៏ដោយ ហើយជីវិតផ្ទាល់ខ្លួនរបស់ Donnie Yen នៅតែមានការចាប់អារម្មណ៍​ខ្លាំងពី​សំណាក់អ្នកគាំទ្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បច្ចុប្បន្ននេះ តារាសម្តែងក្បាច់គុនដ៏ល្បីរបស់ចិន លោក Donnie Yen  បានរៀបការជាមួយនឹងអ្នកស្រី Cissy Wang ដោយទទួលបានកូនប្រុសស្រី ២នាក់ ។ ជាក់ស្តែងកាលពីថ្ងៃទី១៨ មករា ២០២១ ​នេះ លោក Donnie Yen បាន​បង្ហោះ​រូបភាពគ្រួសារ និងសរសេរសារជូនពរយ៉ាងវែងក្នុងថ្ងៃខួបកំណើតកូនស្រីជាទីស្រលាញ់របស់លោកគឺ Jasmine Yen ​គម្រប់អាយុ ១៧ឆ្នាំ  ដែល  Jasmine Yen ជាកូនស្រីបង។
ហើយបើងាកមកមើលពីរូបសម្រស់វិញ Jasmine ពិតជាមានមុខមាត់ រូបរាង ស្រស់ស្អាតមិនចាញ់តារានោះឡើយ បើទោះបីជាពេលនេះនាងទើបតែមានវ័យ 17ឆ្នាំក៏ពិតមែន។ តោះចង់ដឹងថាកូនស្រីតារាសម្តែង កុំកុំ ស្រស់ស្អាត​កម្រិតណា យើងមកមើលរូបភាពខាងក្រោម៖

គ្រួសារ  Donnie Yen
គ្រួសារ  Donnie Yen
សារដែល Donnie Yen បង្ហោះជូនពរថ្ងៃកំណើតកូនស្រី
សារដែល Donnie Yen បង្ហោះជូនពរថ្ងៃកំណើតកូនស្រី
គ្រួសារ  Donnie Yen
គ្រួសារ Donnie Yen
កូនស្រី Donnie Yen
កូនស្រី Donnie Yen
កូនស្រី Donnie Yen
កូនស្រី Donnie Yen
កូនស្រី Donnie Yen
កូនស្រី Donnie Yen
កូនស្រី Donnie Yen
កូនស្រី Donnie Yen
Chanthy Pich
Liza (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T