តារាស្រីចិន Xu Jinglei បានបង្ហាញថា ការពពោះជំនួសពិតជារឿងធម្មតាណាស់នៅក្នុងប្រទេសចិន

//s9.kh1.co/29/29ee18b81c072d3dc58a48df737c0911c07c1b3d.jpg
តារា & កម្សាន្ដ

 ២១-មករា-២០២១ ៣ល្ងាច · ៤ ឆ្នាំមុន

ឃ្លីបវីដេអូនៅក្នុងឆ្នាំ ២០១៧ ដែលអ្នកនាង Xu Jinglei កំពុងត្រូវបានសម្ភាសន៍ដោយលោក Dou Wentao បានផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណេតដែលក្នុងនោះតារាស្រីចិនរូបនេះបានបង្ហាញថាការពពោះជំនួសពិតជារឿងធម្មតាណាស់នៅក្នុងប្រទេសចិន

ចិន៖ រឿងអាស្រូវពពោះជំនួសរបស់ Zheng Shuang បានក្លាយជាប្រធានបទយ៉ាងក្ដៅគគុកក្នុងការជជែកវែកញែកអំពីក្រមសីលធម៌ជុំវិញការពពោះជំនួសនៅប្រទេសចិនដីគោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការពពោះជំនួសនៅតែខុសច្បាប់ខ្លាំងណាស់ ប៉ុន្តែពលរដ្ឋចិនត្រូវបានអនុញ្ញាតឱ្យជួលអ្នកពពោះជំនួសនៅក្រៅប្រទេសដោយមិនតម្រូវឱ្យទទួលខុសត្រូវចំពោះមុខច្បាប់ឡើយ។

ដោយសារតែបញ្ហានេះប្រទេសចិនមានទីផ្សារខ្មៅដែលកំពុងរីកចម្រើនក្នុងការពពោះជំនួស ហើយប្រជាជនចិនដែលមានទ្រព្យស្តុកស្តម្ភជាច្រើនក៏ធ្វើដំណើរទៅក្រៅប្រទេសដើម្បីទទួលបានការពពោះកូនជំនួស ដែលក្នុងនោះនៅសហរដ្ឋអាមេរិកមានប្រជាប្រិយភាពបំផុត។

Zheng Shuang
Zheng Shuang

ការជជែកវែកញែកនៅពីក្រោយក្រមសីលធម៌នៃការពពោះជំនួសមានមតិគាំទ្រ និងមិនគាំទ្រ ៥០/៥០ ក្នុងចំណោមសាធារណជនចិន។ កាលពីថ្ងៃទី ១៩ ខែមករា ឃ្លីបវីដេអូនៅក្នុងឆ្នាំ ២០១៧ ដែលអ្នកនាង Xu Jinglei កំពុងត្រូវបានសម្ភាសន៍ដោយលោក Dou Wentao បានផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណេតដែលក្នុងនោះតារាស្រីចិនរូបនេះបានបង្ហាញថា ការពពោះជំនួសពិតជារឿងធម្មតាណាស់នៅក្នុងប្រទេសចិន

នៅក្នុងឃ្លីបនោះ Xu Jinglei បានចែករំលែកថានាងបានបង្កកស៊ុតបង្កកំណើតរបស់នាងរួចហើយដើម្បីត្រៀមសម្រាប់ពេលវេលាសមស្រមនាពេលអនាគតដែលអាចមានកូន។ ក្រុមគ្រួសារមិត្តប្រុសរបស់ Jinglei ទទួល យកជម្រើសរបស់នាង ដោយឪពុករបស់មិត្តប្រុសនាងនិយាយបែបលេងសើចថា "អ្នកដាក់ចៅៗ របស់ខ្ញុំនៅក្នុងទូរទឹកកក!"

Xu Jinglei បានទាក់ទងស្នេហាជាមួយអ្នកនិពន្ធចម្រៀងជនជាតិអាមេរិកកាំងតៃវ៉ាន់លោក Stanley Huang អស់រយៈពេលជាច្រើនឆ្នាំមកហើយ។

  អ្នកនាង Xu Jinglei
  អ្នកនាង Xu Jinglei

ទោះបីជា Jinglei មិនមានផែនការរៀបការនិងយកកូននាពេលនោះក៏ដោយក៏នាងមិនអាចធានាថានាងនឹងមានអារម្មណ៍ដូចគ្នានាពេលអនាគតដែរ។ នាងមិនចង់សោកស្តាយដែលមិនមានកូននៅពេលដែលវាយឺតពេលសម្រាប់រាងកាយរបស់នាងអាចទ្រាំទ្របាន។ ដូច្នេះហើយការពពោះជំនួសអាចជាជម្រើសល្អបំផុត។

Jinglei ក៏បានបង្ហើបឱ្យដឹងថាមិត្តភក្តិរបស់នាងជាច្រើនបានសម្រេចចិត្តជ្រើសយកការពពោះជំនួសបន្ទាប់ពីនាងបានប្រាប់ពួកគេថានាងបានបង្កកស៊ុតបង្ករកំណើតរបស់នាង។ Jinglei បានសើចហើយនិយាយថា“ ដោយសារតែខ្ញុំ មន្ទីរពេទ្យអាចរកប្រាក់បានយ៉ាងងាយស្រួលឥឡូវនេះ។ តើចំណែករបស់ខ្ញុំនៅឯណា? "

សូមទស្សនារូបភាពខាងក្រោម៖

  អ្នកនាង Xu Jinglei
  អ្នកនាង Xu Jinglei
  អ្នកនាង Xu Jinglei
  អ្នកនាង Xu Jinglei
    អ្នកនាង Xu Jinglei និង លោក Stanley Huang   
  អ្នកនាង Xu Jinglei និង លោក Stanley Huang   
  អ្នកនាង Xu Jinglei និង លោក Stanley Huang   
  អ្នកនាង Xu Jinglei និង លោក Stanley Huang   
  អ្នកនាង Xu Jinglei និង លោក Stanley Huang   
  អ្នកនាង Xu Jinglei និង លោក Stanley Huang   
  អ្នកនាង Xu Jinglei និង លោក Stanley Huang   
  អ្នកនាង Xu Jinglei និង លោក Stanley Huang   

ប្រភព៖​ Jayne Stars

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T