កម្សាន្ត៖ សម្រាប់ ការបង្ហាញស្ទាយ៍ថ្មីស្អាតៗជាបន្តបន្ទាប់ របស់ តារាចម្រៀងស្រី កញ្ញា សុខ ពិសី នៅតែធ្វើឲ្យអ្នកគាំទ្រមានការពេញចិត្ត ជាពិសេស បានឃើញនូវភាពលេចធ្លោ គួរឲ្យចាប់អារម្មណ៍ ពីសម្រស់ទាក់ទាញ និងកាន់តែក្មេងជាងវ័យ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ថ្មីៗនេះដែរ តារាចម្រៀងស្រី កញ្ញា សុខ ពិសី ក៏បានចេញមកបង្ហាញរូបភាពថ្មី នៅលើបណ្ដាញសង្គម ជាមួយនឹងស្ទាយ៍តុបតែងយ៉ាងទាន់សម័យ ក្នុងឈុតរ៉ូបខ្មៅ ព្រមទាំងលេងម៉ូតសក់និងការតុបតែងមុខ ដែលមើលទៅកាន់តែមានភាពលេចធ្លោ សមគ្នា បង្ហាញពីសម្រស់ដ៏មានមន្តស្នេហ៍ គួរឲ្យស្រលាញ់យ៉ាងខ្លាំង។

ក្រោយពី បានឃើញបែបនេះហើយ ហ្វេនៗជាច្រើន នៅតែបង្ហាញការពេញចិត្ត និងបានចូលមកសរសើរ ចំពោះស្ទាយ៍ដ៏ទាក់ទាញ យ៉ាងមានមន្តស្នេហ៍ ព្រមទាំងសម្រស់ក្មេងជាងវ័យ របស់តារាចម្រៀងស្រីរូបនេះ ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖
















