Kylie ត្រូវគេ»»-រិះ»»-គ»»-ន់»»- ដោយសារ និយាយ រឿងមួយនេះ

//s9.kh1.co/df/dfce67297fa24005f7b1571a2297ba7d6df0166a.jpg
តារា & កម្សាន្ដ

 ២០-មីនា-២០២៥ ៩ព្រឹក · ១៩ ម៉ោងមុន

សេដ្ឋីនីវ័យក្មេង Kylie Jenner ត្រូវបានអ្នកគាំទ្រមួយចំនួន រិះគន់ ដោយសារតែនាង ​និយាយពីរឿងមួយនេះ។

កម្សាន្ត៖ សេដ្ឋីនីវ័យក្មេង Kylie Jenner បានបង្កការភ្ញាក់ផ្អើល​ នៅពេលដែលនាងនិយាយថា នាងចង់ស្លៀករ៉ូបបែបស៊ិ.ច.ស៊ី ដើម្បីទៅទទួលកូនរបស់នាងពីសាលា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Kylie Jenner
Kylie Jenner

នៅក្នុងបទសម្ភាសន៍វីដេអូមួយ ដែលបានបង្ហោះនៅលើ Instagram កាលពីថ្ងៃទី ១៧ ខែមីនា តារាស្រី Kylie Jenner បានតុបតែងខ្លួនស្លៀកពាក់ ម៉ូតមួយដែលមានការរចនាពីការខូលិកសិនចុងក្រោយ ដែលជា រ៉ូបពណ៌ក្រហម និងវា.លដើមទ្រូង។

អ្នកម្តាយ​កូន​ពីរ​រូប​នេះ​ បាន​និយាយ​ថា​ សម្លៀកបំពាក់​នេះ​ស្ដើង និង​មាន​ផាសុកភាព​ ធ្វើ​ឱ្យ​នាង​មាន​ទំនុក​ចិត្ត និង​សប្បាយ​ចិត្ត។ Kylie បាន​និយាយ​ថា​៖ «​ខ្ញុំ​នឹង​ពាក់​អាវ​នេះ​ទៅ​ក្លឹប។ ខ្ញុំ​នឹង​ពាក់​វា​ ដើម្បី​ទៅ​យក​កូន​របស់​ខ្ញុំ​ពី​សាលា និង​ទៅ​ការ​ប្រជុំ»។

Kylie Jenner
Kylie Jenner

យ៉ាងណាមិញ ការបង្ហោះរបស់ Kylie Jenner ទទួលបានមតិចម្រុះពីអ្នកគាំទ្រ។ នៅក្នុងផ្នែកបញ្ចេញមតិ មនុស្សជាច្រើនបានគិតថា នេះជាគំនិតឆ្កួ.ត.ៗ ដោយសារតែរ៉ូបនេះសិ.ច.ស៊ីខ្លាំង។ មតិមួយនេះ បានលើកឡើងថា សូមកុំស្លៀកពាក់បែបនេះទៅសាលារបស់កូន ខណៈអ្នកផ្សេងទៀតបានលើកឡើងថា ការឈ្លក់វង្​វេងនឹងភាពសិចស៊ីរបស់ Kylie គឺគួរឲ្យរំខាន។

តែទោះជាយ៉ាងណាក៏ដោយ ក៏នៅមានអ្នកគាំទ្រមួយចំនួន បានសរសេរថា នេះប្រហែលជាគំនិតគួរឲ្យអស់សំណើច សម្រាប់អ្នកម្តាយ។ ជាមួយគ្នានេះដែរ អ្នកគាំទ្រជាច្រើនបានពន្យល់ថា Kylie Jenner បាននិយាយលេងសើច ព្រោះនាងជាមនុស្សកំប្លែង៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Kylie Jenner
Kylie Jenner
Kylie Jenner
Kylie Jenner
Kylie Jenner
Kylie Jenner
Kylie Jenner
Kylie Jenner
Kylie Jenner
Kylie Jenner
Kylie Jenner
Kylie Jenner
Kylie Jenner
Kylie Jenner
Kylie Jenner
Kylie Jenner
Kylie Jenner
Kylie Jenner
Kylie Jenner
Kylie Jenner
Kylie Jenner
Kylie Jenner
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T