ជាកូនខ្មែរមួយរូប យើងគួរតែដឹង និងសិក្សាស្វែងយល់អំពីប្រទេសកម្ពុជារបស់យើងឱ្យបានច្រើន ជាពិសេសព័ត៌មាន និងចំណេះដឹងទូទៅអំពីប្រទេសកម្ពុជា។ ការដែលយកអ្វីមួយមកតំណាងឱ្យប្រទេសជាតិដូចនេះ គឺមានភាពងាយស្រួលសម្រាប់ជនបរទេសដែលចង់ស្គាល់ប្រទេសយើង ជាពិសេសនៅពេលដែលពួកគេឃើញវត្ថុទាំងនោះ ពួកគេនឹងស្គាល់ភ្លាមថា នោះតំណាងឱ្យប្រទេសខ្មែរ។ មិនថាតែប្រទេសរបស់យើងនោះទេ ប្រទេសនានាជុំវិញពិភពលោក សុទ្ធសឹងតែមានអ្វីមួយតំណាងឱ្យប្រទេសរបស់គេជាមិនខាន។ តួយ៉ាងដូចជាដើមផ្កាសាគូរ៉ា ដែលជារុក្ខជាតិតំណាងឱ្យប្រទេសជប៉ុន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សឥលូវយើងទៅមើលទាំងអស់គ្នា ថាតើសត្វនិងរុក្ខជាតិអ្វីខ្លះ ដែលតំណាងឱ្យប្រទេសកម្ពុជា៖
១. ប្រភេទសត្វចតុប្បាទ
ប្រភេទសត្វចតុប្បាទ ដែលតំណាងឱ្យប្រទេសកម្ពុជាគឺ «គោព្រៃ» (Bos Sauveli)។
២. ប្រភេទសត្វបក្សី
ប្រភេទសត្វបក្សី ដែលតំណាងឱ្យប្រទេសកម្ពុជាគឺ «សត្វត្រយ៉ង» (Giant Ibis)។
៣. ប្រភេទសត្វអណ្តើក
ប្រភេទសត្វអណ្តើក ដែលតំណាងឱ្យកម្ពុជារបស់យើងគឺ «អណ្តើកហ្លួង» (Royal Turtle)។
៤. ប្រភេទមច្ឆា
ប្រភេទសត្វត្រី ដែលតំណាងឱ្យកម្ពុជាយើងគឺ «ត្រីគល់រាំង» (Giant Mekong Barb)។
៥. ដើមឈើ
ដើមឈើដែលតំណាងឱ្យកម្ពុជារបស់យើង គឺ «ដើមត្នោត» (Sugar Palm tree)។ ដើមត្នោតមានសឹងតែគ្រប់ខេត្តក្នុងប្រទេសកម្ពុជា។
៦. ផ្កា
ប្រភេទផ្កាដែលតំណាងឱ្យប្រទេសកម្ពុជា គឺ«ផ្ការំដួល» (Rumdul flower)។ ផ្ការំដួលជាផ្កាមានក្លិនពិដោរឈ្ងុយឈ្ងប់ និងទាក់ទាញអារម្មណ៍របស់ប្រជាជនទូទៅ និងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សង្គមខ្មែរ។
៧. ផ្លែឈើ
ប្រភេទផ្លែឈើដែលតំណាងឱ្យប្រទេសកម្ពុជាគឺ «ចេកពងមាន់» (Chicken Egg Banana)។