ធាត់ខ្លាំងមែនទេ? ឈប់បារម្ភ គ្រាប់ធញ្ញជាតិទាំង ៤ ប្រភេទនេះអាចជួយអ្នកឲ្យស្រកទម្ងន់បានយ៉ាងលឿន

//s9.kh1.co/0f/0ff3b262559a5fb4fa7402aa0251207bc76f03e5.jpg
យល់ដឹង

 ០៤-កុម្ភៈ-២០២១ ២ល្ងាច · ៤ ឆ្នាំមុន

លោកអ្នកប្រាកដជាធ្លាប់ស្គាល់ហើយនូវគ្រាប់ធញ្ញជាតិទាំង ៤ ប្រភេទនេះ ប៉ុន្តែគ្រាន់តែមិនទាន់ដឹងពីគុណប្រយោជន៍ដ៏សម្បើមអស្ចារ្របស់ពួកវាសម្រាប់សុខភាពនិងជួយដល់ការសម្រកទម្ងន់ប៉ុណ្ណោះ

លោកអ្នកប្រាកដជាធ្លាប់ស្គាល់ហើយនូវគ្រាប់ធញ្ញជាតិទាំងនេះ ពួកវាតូចៗក៏ពិតមែនប៉ុន្តែគុណប្រយោជន៍អស្ចារ្យសម្បើមណាស់សម្រាប់សុខភាពនិងជាអាហារសម្រន់ដែលជួយដល់ការសម្រកទម្ងន់យ៉ាងមានប្រសិទ្ធិភាពខ្ពស់។ ពួកវាផ្ទុកទៅដោយជាតិប្រូតេអ៊ីននិងជាតិសរសៃដើម្បីធ្វើឱ្យអ្នកមានអារម្មណ៍ថាឆ្អែតបានយូរ។ ហើយទាំងនេះគឺជាគ្រាប់ធុញ្ញជាតិកំពូលៗទាំង ៤ ប្រភេទដែលអ្នកអាចបន្ថែមទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នកនិងជួយអ្នកឲ្យសម្រកទម្ងន់បានយ៉ាងមានប្រសិទ្ធិភាព។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

. គ្រាប់ល្ង

គ្រាប់ល្ងទាំងនេះមានក្លិនឈ្ងុយឆ្ងាញ់ហើយវាមានផ្ទុកនូវសារធាតុកាល់ស្យូម ម៉ាញ៉េស្យូម វីតាមីន E និងស័ង្កសីដែលត្រូវការចាំបាច់សម្រាប់សម្រួលដល់ការរំលាយអាហារនិងរក្សាស្ថិរភាពជាតិស្ករក្នុងឈាមបានល្អ។

ដូចគ្នានេះផងដែរ យោងតាមការសិក្សាដែលបានចុះផ្សាយនៅក្នុងទិនានុប្បវត្តិនៃអាហារឱសថធម្មជាតិ បានបង្ហាញថាគ្រាប់ល្ងអាចបង្កើនសមត្ថភាពនៃសារធាតុប្រឆាំងអុកស៊ីតកម្មនិងកាត់បន្ថយភាពតានតឹងផងដែរ។

គ្រាប់ល្ង
គ្រាប់ល្ង

. ​គ្រាប់​ផ្កាឈូករ័ត្ន

គ្រាប់ផ្កាឈូករ័ត្នជាធញ្ញជាតិដែលផ្ទុកទៅដោយវីតាមីន B ដែលមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការដុតបំផ្លាញកាឡូរីនិងធ្វើឱ្យអ្នកមានអារម្មណ៍ឆ្អែត។ អ្នកជំនាញផ្នែកអាហារូបត្ថម្ភនិយាយថាគ្រាប់ផ្កាឈូករ័ត្នក៏សំបូរទៅដោយវីតាមីន E ដែលជាអង់ទីអុកស៊ីដង់ដ៏មានឥទ្ធិពលក្នុងការប្រឆាំងនឹងជាតិពុលនិងការរលាកប្រសិនបើញ៉ាំឆៅ។

 ​គ្រាប់​ផ្កាឈូករ័ត្ន
 ​គ្រាប់​ផ្កាឈូករ័ត្ន

. គ្រាប់ជី

តើអ្នកធ្លាប់ដឹងទេថាគ្រាប់ជីគឺសំបូរទៅដោយជាតិសរសៃ អូមេហ្គា ៣ ម៉ាញ៉េស្យូម ប៉ូតាស្យូម ជាតិដែក និងមានជាតិខ្លាញ់ទាបដែរឬទេ? ហើយកុំមើលស្រាលគ្រាប់តូចៗទាំងនេះ ព្រោះវាអាចរីកក្នុងទឹករហូតដល់ទៅ ១០ ដងនៃទំហំគ្រាប់របស់វា។ ជាងនេះទៀតគ្រាប់ជីក៏អាចផ្ទុកជាតិទឹកនិងជាតិសរសៃខ្ពស់ដែលនឹងជួយឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរនិងសម្រកទម្ងន់យ៉ាងមានប្រសិទ្ធិភាព។

គ្រាប់ជី
គ្រាប់ជី

.​ គ្រាប់​ល្ពៅ

គ្រាប់​ល្ពៅ គឺជាធញ្ញជាតិដែលសំបូរទៅដោយម៉ាញ៉េស្យូម ជាតិដែក និងស័ង្កសីខ្ពស់។ ជាងនេះទៀតនោះគ្រាប់ល្ពៅក៏ជាធញ្ញជាតិជាតិមួយប្រភេទដែលជួយជំរុញអារម្មណ៍អ្នកឲ្យស្រស់ថ្លា កាត់បន្ថយកូឡេស្តេរ៉ុល និងដុតបំផ្លាញជាតិខ្លាញ់។ ចំណែកជាតិស័ង្កសីក្នុងគ្រាប់​ល្ពៅក៏ជួយឱ្យរាងកាយជួសជុលកោសិកាសាច់ដុំដែលជួយបង្កើនប្រព័ន្ធភាពស៊ាំរបស់រាងកាយនិងរក្សាស្ថិរភាពជាតិស្ករក្នុងឈាមផងដែរ៕

គ្រាប់​ល្ពៅ
គ្រាប់​ល្ពៅ

ប្រភព៖ Women Weekly

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T