របួស​​របស់កីឡាករ​​តំបន់​​ប្រយុទ្ធ Barcelona រូបនេះ ​នៅ​តែ​​មិន​​ទាន់​​ធូរ​​ស្រាល ខណៈអាច​ត្រូវ​ឆ្លង​កាត់​ការវះ​កាត់​ម្តង​ទៀត

//s9.kh1.co/02/026c8ea6f87f5cd2b688be828d538c3a9990a28f.jpeg
កីទ្បា

 ០៦-កុម្ភៈ-២០២១ ១២ល្ងាច · ៤ ឆ្នាំមុន

បញ្ហារបួសជង្គង់របស់ Ansu Fati មិនបានធូរស្រាលទៅតាមការរំពឹងទុកឡើយ ហើយវាជាបញ្ហាធំមួយរបស់​ក្លឹបក៏ដូចជា​កីឡាករ​ផ្ទាល់ដែលធ្វើឲ្យខកខានក្នុងការចូលជួយក្រុមលើទីលាន ។

ហេតុផលសម្រាប់ការពន្យាពេលក្នុងការវិលត្រឡប់ចូលទីលានវិញរបស់ Ansu Fati ត្រូវបានគេប៉ាន់ស្មានថាមាន​ច្រើន​នៅក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ ហើយជាពិសេសក្នុងរយៈពេលប៉ុន្មានម៉ោងចុងក្រោយនេះ។ ហើយវាហាក់ដូចជាដោយសារតែកីឡាករតំបន់ប្រយុទ្ធវ័យក្មេងរូបនេះបានទទួលការវះកាត់ព្យាបាលម្តងទៀតនៅខែមករា ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បញ្ហារបួសជង្គង់របស់ Ansu Fati មិនបានធូរស្រាលទៅតាមការរំពឹងទុកឡើយ ហើយវាជាបញ្ហាធំមួយរបស់ក្លឹបក៏ដូច​ជា​កីឡាករផ្ទាល់ដែលធ្វើឲ្យខកខានក្នុងការចូលជួយក្រុមលើទីលាន ។ 

Fati
Fati

ប៉ុន្តែកាសែត AS របស់អេស្ប៉ាញ  អះអាងថាមានអ្វីច្រើនជាងនេះទៅទៀត ថា Ansu Fati បានធ្វើការវះកាត់ដោយ​សម្ងាត់​នៅពាក់កណ្តាលខែមករា។ វាបង្ហាញថាការស្តារឡើងវិញនូវជង្គង់ខាងឆ្វេងត្រូវបានរំពឹងថានឹងប្រសើឡើងវិញ ។  ហេតុផលសម្រាប់ការពន្យាពេលក្នុងការវិលត្រឡប់របស់ Ansu Fati ទៅទីលានគឺមិនត្រឹមតែដោយសារតែជង្គង់​របស់​គាត់មានបញ្ហានោះទេ តែគាត់បានធ្វើការវះកាត់ម្តងទៀតប៉ុន្តែអ្វីៗមិនបានទៅតាមការរំពឹងទុកនោះទេ ។

សម្រាប់ហេតុផលនោះប្រព័ន្ធផ្សព្វផ្សាយដែលបានរៀបរាប់ខាងលើ បានប៉ាន់ប្រមាណអំពីលទ្ធភាពដែលគាត់​ទទួល​ការ​វះ​​កាត់​ជាលើកទីបី ដែលនឹងពន្យារពេលការវិលត្រឡប់របស់គាត់កាន់តែច្រើនដែលខុសពីការគ្រោងទុក៕

Fati
Fati
Fati
Fati
Fati
Fati
Yem Viroth
viroth (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T