ក្រៅពីមាតុភូមិកម្ពុជា ប្រាង្គប្រាសាទបុរាណខ្មែរទាំងនេះ ក៏លេចវត្តមាននៅបណ្តាប្រទេសទាំងនេះដែរ

//s9.kh1.co/1f/1f4e9f2db088d7b47513d4e4363ce0a398afff56.jpg
យល់ដឹង

 ២៧-កុម្ភៈ-២០២១ ១០ព្រឹក · ៤ ឆ្នាំមុន

ប្រាង្គប្រាសាទបុរាណខ្មែរទាំងនេះ ត្រូវបានតាំងទីនៅបរទេស បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងបណ្តាញហ្វេសប៊ុក ខណ:ដែលមិនទាន់មានការបកស្រាយណាមួយនៅឡើយ

កម្ពុជា៖ រាជាណាចក្រអង្គរត្រូវបានគេស្គាល់ថា ជាទីក្រុងបុរាណខ្មែរដែលមានប្រាង្គប្រាសាទរាប់ពាន់ ឈរតាំងទីបង្អួតសម្រស់នៃស្នាដៃស្ថាបត្យកម្មរបស់បុព្វបុរសខ្មែរកាលពីជំនាន់មុន ដែលលោកមានថ្វីដៃបុិនប្រសប់យ៉ាងជំនាញ ខាងផ្នែកសំណង់ប្រាសាទ និងត្រូវបានកូនខ្មែរ និងជនបរទេសជុំវិញសកលលោកចាត់ទុកថា ជាស្ថាបត្យករដ៏អាស្ចារ្យនៃមនុស្សជាតិផងដែរ។ដោយអាស្រ័យលើគុណតម្លៃដ៏មហិមានៃស្ថាបត្យកម្មដ៏ល្អឯកនេះហើយ ទើបរមណីយដ្ឋានអង្គរ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌរូបីនៃមនុស្សជាតិ នៅថ្ងៃទី១៤ ធ្នូ ១៩៩១ នៅទីក្រុង សាន់តាហ្វេ នៃសហរដ្ឋអាមេរិក ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្រាសាទអង្គរវត្តខ្មែរ
ប្រាសាទអង្គរវត្តខ្មែរ

យ៉ាងណាមិញ ក្រៅតែពីប្រទេសកម្ពុជាដែលជាមាតុប្រទេស ចំណែកឯប្រទេសទាំងនេះវិញ ក៏មានសំណង់ប្រាសាទបុរាណខ្មែរ ពិសេសគឺប្រាសាទអង្គរវត្តផងដែរ។ប្រទេសទាំងនោះរួមមាន៖

១/.ប្រទេសចិន (ច្រកចូលនៃចម្លាក់រឿងកូរសមុទ្រទឹកដោះ នៃខ្លោងទ្វារប្រាសាទអង្គរ)

ស្ថិតនៅក្នុងប្រទេសចិន
ស្ថិតនៅក្នុងប្រទេសចិន

២/.ប្រទេសជប៉ុន(សំណង់ប្រាសាទអង្គរវត្ត រចនាបថខ្មែរ លើទឹកដីជប៉ុន)

ស្ថិតនៅក្នុងប្រទេសជប៉ុន
ស្ថិតនៅក្នុងប្រទេសជប៉ុន

៣/.ប្រទេសថៃ(សំណង់ប្រាសាទអង្គរវត្ត នៅព្រះបរមរាជវាំង នារាជធានីបាងកក)

ស្ថិតនៅក្នុងប្រទេសថៃ
ស្ថិតនៅក្នុងប្រទេសថៃ

៤/.ប្រទេសវៀតណាម( សំណង់ប្រាសាទអង្គរវត្ត និងប្រាង្គប្រាសាទខ្មែរដទៃទៀតនៅទីក្រុង ដាណាង )

ស្ថិតនៅក្នុងប្រទេសវៀតណាម
ស្ថិតនៅក្នុងប្រទេសវៀតណាម

៥/.សហរដ្ឋអាមេរិក( ចម្លាក់នៃប្រាសាទបាយ័ន និងអង្គរនៅក្នុង អរឡង់ដូ រដ្ឋផ្លរីដា)

ស្ថិតនៅក្នុងកន្លែងកំសាន្តមួយក្នុងរដ្ឋផ្លរីដា
ស្ថិតនៅក្នុងកន្លែងកំសាន្តមួយក្នុងរដ្ឋផ្លរីដា
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T