ភ្នំពេញ៖ កញ្ញា Jany ដែលប្រិយមិត្តភាគច្រើនបានស្គាល់រួចមកហើយ ជាពិសេសយុវវ័យបានស្គាល់កញ្ញាមកជាហូរហែតាមរយៈការសម្ដែងក្នុងរឿងភាគអប់រំខ្លីៗរបស់ក្លាហាន៩ ដែលកញ្ញាបានដើរតួជាជំនាងផ្ទះបែបក្រមិចក្រមើម ហើយក៏ជាតារាចម្រៀងនិងជា Influencer ដ៏មានប្រជាប្រិយភាពក្នុងបណ្ដាយសង្គមផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតារាស្រីពូកែរថ្វីមាត់ កំពូលវោហាស័ព្ទរូបនេះតែងតែបង្ហោះនូវវីដេអូបែបកំប្លែកៗបង្គប់នូវអត្ថន័យអប់រំបូករួមនិងភាពកំប្លុកកំប្លែកធ្វើឲ្យអ្នកទស្សនាមើលហើយទប់សំណើចមិនជាប់ ហើយកញ្ញាទទួលបានការគាំទ្រជាខ្លាំងពីមិត្តៗយុវវ័យ។
យ៉ាងណាមិញនៅព្រឹកនេះផងដែរកញ្ញា Jany បែរជាធ្វើឱ្យអ្នកគាំទ្រមិនតិចនាក់ទេហូរទឹកភ្នែកតាមនាង ដោយវីដេអូថ្មី ដែលទើបតែចេញមុននេះបន្តិច Jany បានគាស់កកាយរឿងរ៉ាវពីក្រោយភាពជោគជ័យបច្ចុប្បន្នរបស់នាង។ Jany ត្រូវបានអ្នកជុំវិញខ្លួនមិនទទួលស្គាល់នូវទេពកោសល្យរបស់នាងនោះឡើយ ព្រមទាំងទទួលបាននូវរងការរិៈគុណពាក្យសម្ដីមិនសមរម្យលើនាងទៀតផង។
អ្វីដែលធ្វើឲ្យ Jany រឹតតែពិបាកខ្លាំងនោះ គឺគ្រួសាររបស់នាងបដិសេធមិនឲ្យនាងធ្វើជាតារាឡើយ។ មានតែមនុស្សម្នាក់គត់ដែលជំរុញលើកទឹកចិត្ត Jany នោះគឺជីដូនរបស់នាង ប៉ុន្តែមិនបានប៉ុន្មាននាងត្រូវបាត់បង់អ្នកផ្ដល់កម្លាំងចិត្ត និងអ្នកទីប្រឹក្សាដោយហេតុថា លោកយាយរបស់នាងបានទទួលមរណៈភាពទៅហើយ៕
ចង់ជ្រាបច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖
![Jany](https://s9.kh1.co/__image/w=650,h=867,q=100/03/0366fbd24567e0f0cee9a86ae7c951024fa26ac0.jpg)
![Jany](https://s9.kh1.co/__image/w=650,h=813,q=100/29/293546c3f3373025217877dc728e78132fa6343e.jpg)
![Jany](https://s9.kh1.co/__image/w=650,h=867,q=100/98/98f43fcf423e8b26cada8f216a926d6adf4e698d.jpg)
![Jany](https://s9.kh1.co/__image/w=650,h=1016,q=100/09/092728631fc354b661641f385e2997331c1b039c.jpg)
![Jany](https://s9.kh1.co/__image/w=433,h=541,q=100/b5/b5da18006b9ff38f027175be04287d15efdd6b3e.png)
![Jany](https://s9.kh1.co/__image/w=431,h=507,q=100/9f/9f5f9a0d67b2576de62ddb21ebe6c9f1896feb5c.png)