យើងទាំងអស់គ្នាបានដឹងរួចមកហើយថា ភពព្រហស្បត្តិ (Jupiter) គឺជាភពដែលធំជាងគេបង្អស់នៅក្នុងប្រព័ន្ធព្រះអាទិត្យ (កូនច្បងនៅក្នុងប្រព័ន្ធព្រះអាទិត្យ)។ បើរាប់ពីព្រះអាទិត្យចេញទៅ ភពព្រហស្បត្តិគឺជាភពលំដាប់ទីប្រាំ ខណៈដែលភពផែនដីរបស់យើងគឺជាភពលំដាប់ទី៣ ហើយភពអង្គារជាភពទី៤នៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សភពព្រហស្បត្តិគឺជាភពប្រភេទឧស្ម័នយក្ស វាគ្មានផ្ទៃដីរឹងដែលអាចអោយយើងដាក់ជើងជាន់ដូចជាភពផែនដីរបស់យើងនោះឡើយ។ ភពយក្សមួយនេះគឺពោរពេញទៅដោយឧស្ម័ន និងមានខ្យល់ព្យុះដែលមានល្បឿនលឿនជាងព្យុះនៅលើផែនដីរបស់យើងឆ្ងាយណាស់។ ដូចនេះភពព្រហស្បត្តិមិនគួរតែជាកន្លែងដែលមនុស្សគួរតែទៅធ្វើទស្សនៈកិច្ចនោះឡើយ។
ទោះបីភពយក្សមួយនេះមិនមានអំណោយផលដល់ជិវិតក៏ដោយ ភពនេះមានព្រះចន្ទចំនួន ៧៩កំពុងធ្វើគោចរជុំវិញ។ ព្រះចន្ទដែលល្បីជាងគេ គឺព្រះចន្ទយូរ៉ូប៉ា (Europa)។ យូរ៉ូប៉ាគឺជាព្រះចន្ទមួយដែលធ្វើអោយអ្នកវិទ្យាសាស្រ្តមានការចាប់អារម្មណ៍ខ្លាំងគួរសម ដោយព្រោះវាគ្រប់ដណ្តប់ដោយមហាសមុទ្រទឹកកក ដែលមានកម្រាស់រាប់សិបគីឡូម៉ែត្រ។ កត្តានេះហើយដែលអ្នកវិទ្យាសាស្រ្តបានប៉ាន់ប្រមាណថា វាអាចមានជីវិតដែលកំពុងរស់នៅទីនោះក្នុងទម្រង់ណាមួយ។
ភពព្រហស្បត្តិមានចម្ងាយជាង៧៧៨លានគីឡូម៉ែត្រពីព្រះអាទិត្យ ដែលជាចម្ងាយពីផែនដីទៅព្រះអាទិត្យជាង ៥ដងឯណោះ ស្របពេលដែលចម្ងាយពីផែនដីទៅព្រះអាទិត្យគឺ ១៥០លានគឺឡូម៉ែត្រ។ រង្វិលខ្ញាល់របស់ភពឧស្ម័នយក្សមួយនេះគឺ ៩ម៉ោង និង ៥៦នាទី រីឯរង្វិលជុំគឺ ១១ឆ្នាំ និង ៣១៣ថ្ងៃនៅលើភពផែនដី។ នេះមានន័យថា ផែនដីរបស់យើងវិលបាន ១១ ជិត ១២ជុំនៃព្រះអាទិត្យ ទើបភពព្រហស្បត្តិវិលជុំវិញព្រះអាទិត្យបានមួយជុំ។ ភពនេះមានអង្កត់ផ្ចិតចំនួន ១៤២,៩៨៤ គីឡូម៉ែត្រ និងមានសីតុណ្ហភាព -១៥៣អង្សាសេ។ ខាងក្រោមនេះគឺជារូបភាពចំនួន ៤សន្លឹកដាច់ដោយឡែកពីគ្នារបស់ភពព្រហស្បត្តិ៖
ទី១. ភពព្រហស្បត្តិនៅឆ្នាំ១៩០០
ទី២. ភពព្រហស្បត្តិនៅឆ្នាំ១៩៥០
ទី៣. ភពព្រហស្បត្តិនៅឆ្នាំ២០០០
ទី៤. ភពព្រហស្បត្តិនៅឆ្នាំ២០២០