ខេត្តកោះកុង៖ ក្រោយរកឃើញករណីវិជ្ជមាននៅលើជនជាតិខ្មែរ ព្រមទាំងចិន និងសឹង្ហបុរី ដែលបានឆ្លងកូវីដ១៩ នៅក្នុងមូលដ្ឋានស្រុកគិរីសាគរ ខេត្តកោះកុងរួចមក ក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រ យោងតាមលិខិតលេខ២៥ អយក.សជណ ដែលបានចេញសេចក្តីជូនដំណឹងនៅថ្ងៃទី១២ កុម្ភ:ឆ្នាំ ២០២១នេះ បានប្រកាសផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណ: និងឯកជនជាបណ្តោះអាសន្ននៅក្នុងស្រុកគិរីសាគរ ខេត្តកោះកុង ក្រោយបានរកឃើញការឆ្លងជាសហគមន៍ក្នុងស្រុកគិរីសាគរ និងជាយន្តការមួយក្នុងការបញ្ចៀសវិសាលភាពនៃការឆ្លងនេះកុំឲ្យរីកសាយភាយកាន់តែខ្លាំង៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចង់ដឹងឲ្យកាន់តែច្បាស់ សូមអានសេចក្តីជូនដំណឹង ក្នុងរូបខាងក្រោម៖