ហុងកុង៖ ដូចទស្សនិកជនធ្លាប់បានដឹងរួចមកហើយថា Kelly Cheung មានទំនាក់ទំនងជាមួយមិត្តប្រុសជនជាតិអាមេរិកកាត់ជប៉ុនលោក Mark Brunjes អស់រយៈពេល ២ ឆ្នាំមកហើយយ៉ាងមានក្ដីសុខ។ ទោះបីស្ថិតក្នុងទំនាក់ទំនងដែលទុកចិត្តនិងរស់នៅជាមួយគ្នាក៏ដោយក៏ពួកគេមិនប្រញាប់ប្រញាល់រៀបការនោះទេ ដោយសារតែភាពមមាញឹកក្នុងការងារ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការជួបគ្នាដំបូងក្នុងនាមជាមិត្តភក្តិ ពួកគេបានផ្សាភ្ជាប់ទំនាក់ទំនងតាមរយៈការស្រឡាញ់របស់ពួកគេចំពោះការលេងហ្គេមដែលនាំឲ្យផ្លាស់ប្តូរពីមិត្តភក្តិក្លាយទៅជាមនុស្សដែលខ្លួនស្រឡាញ់បន្តិចម្ដងៗ។ Kelly បាននិយាយដោយមោទនភាពថា “យើងចូលចិត្តការលេងហ្គេមបាញ់ប្រហារនិងហ្គេមហ្សូមប៊ីជាទីបំផុត។ ចាប់ផ្ដើមពីថ្ងៃដំបូង ខ្ញុំជាអ្នកដែលលេងពូកែជាងគាត់រួចទៅហើយ”។ នៅពេលពួកគេលេងជាមួយគ្នានាងបាននិយាយកំប្លែងអំពីកំហុសរបស់គាត់។ “ជួនកាលខ្ញុំបាននិយាយជ្រុលជ្រួសលើគាត់ហើយសុំទោសគាត់ភ្លាម។ ទោះយ៉ាងណាគាត់មិនដែលខឹងនោះទេ។”
ជាអ្នកធំដឹងក្ដីឡើងនៅឈីកាហ្គោ Kelly មិនមែនជាប្រភេទមនុស្សស្រីដែលមានមនោសញ្ចេតនានិងត្រូវការផ្កាក៏ដូចជាអំណោយដូចអ្នកដទៃនោះទេ។ ចំណូលចិត្តក្នុងទំនាក់ទំនងបែបសាមញ្ញដែលពោរពេញទៅដោយការជឿទុកចិត្តគឺជាអ្វី Kelly មាន ហើយនាងក៏មិនមែនជាមនុស្សស្រីដែលចូលចិត្តគ្រប់គ្រងមិត្តប្រុសខ្លួននោះទេ។ “Mark គឺជាមនុស្សល្អណាស់។ យើងកម្រឈ្លោះប្រកែកគ្នាណាស់ ហើយបើទោះបីជាមានការខ្វែងគំនិតគ្នាក៏ដោយក៏យើងនិយាយគ្នាដោយសន្តិវិធីដែរ។ យើងស្ថិតនៅក្នុងទំនាក់ទំនងប្រកបដោយសុភមង្គល ភាពរីករាយនិងស្ថេរភាពណាស់។ គាត់ថែរក្សាខ្ញុំយ៉ាងល្អទោះបីស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ” ។
គួរជម្រាបផងដែរថា ចំពោះអនាគតរួមគ្នារបស់ពួកគេ Kelly បាននិយាយថា “ខ្ញុំមិនស្រម៉ៃថាខ្ញុំនឹងចង់បានមង្គលការបែបណាទេ។ មិត្តប្រុសខ្ញុំក៏មិនរងសម្ពាធពីរឿងនេះដែរ។ យើងចង់ផ្តោតលើអាជីពរបស់យើងជាមុន ដូច្នេះយើងមិនទាន់ត្រៀមខ្លួនដើម្បីឈានទៅជំហានបន្ទាប់នៅឡើយទេ៕”
សូមទស្សនារូបភាពខាងក្រោម៖
ប្រភព៖ Jayne Stars