ហុងគ្រី៖ ប្រធានក្រុមជម្រើសជាតិកាតាកីឡាករ Hassan Al Haydos បានរកគ្រាប់បាល់នាំមុខដើម្បីជួយឱ្យក្រុមម្ចាស់ជើងឯកពានរង្វាន់ AFC Asian Cup ឈានទៅរកជ័យជម្នះ ២-១ លើក្រុមអាហ្សែបែហ្សង់ក្នុងការប្រកួតមិត្តភាពអន្តរជាតិនៅឯកីឡាដ្ឋាន Nagyerdei Stadion ក្នុងទីក្រុង Debrecen ប្រទេសហុងគ្រីកាលពីថ្ងៃសៅរ៍។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រទេសកាតាដែលកំពុងត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ FIFA World Cup ២០២២ បានប្រកួតជាលើកទី ២ របស់ពួកគេក្នុងនាមជាក្រុមដែលត្រូវបានអញ្ជើញឱ្យលេងក្នុងពូល A នៃវគ្គជម្រុះតំបន់អឺរ៉ុបជាមួយក្រុមសាធារណរដ្ឋអៀរឡង់នាថ្ងៃបន្ទាប់។
ក្រុមអាស៊ែបៃហ្សង់បានរកគ្រាប់បាល់បញ្ចូលទីនាំមុខបន្ទាប់ពីការប្រកួត១៦ នាទីកន្លងទៅនៅពេលពួកគេទទួលបានបាល់ពិន័យ ១១ ម៉ែត្របន្ទាប់ពីកីឡាករ Mohammed Waad បានបង្កកំហុសទៅលើកីឡាករ Tellur Mutallimov និង Ramil Sheydayev នៅពេលដែលព្យាយាមបោះបាល់ទៅឱ្យកីឡាករ Saad Al Sheeb ។
ក្រុមកាតាបានធ្វើឱ្យប្រសើរឡើងវិញនៅពេលដែលការប្រកួតបានបន្ត ប៉ុន្តែពួកគេបានបរាជ័យក្នុងការបង្កើតឱកាសគួរឱ្យកត់សម្គាល់នៅក្នុងនាទីនៅសេសសល់នៃតង់ទីមួយ។
ទោះយ៉ាងណាក្រុមរបស់លោក Felix Sanchez បានរកគ្រាប់បាល់តាមស្មើវិញនៅនាទីទី ៥៥ នៅពេលដែលកីឡាករ Al Haydos បានទាត់បាល់ពិន័យដែលត្រូវបានផ្តល់ជូនបន្ទាប់ពីកីឡាករ Almoez Ali ត្រូវបានធ្វើឱ្យដួលពីក្រុមអាស៊ែបៃហ្សង់នៅក្នុងតំបន់គ្រោះថ្នាក់។
ប្រធានក្រុមកាតាកីឡាករ Al Haydos ក៏បានរកគ្រាប់បាល់ជាលើកទី ២ របស់ខ្លួនដែលជាគ្រាប់បាល់ជ័យជម្នះ នៅ ៣ នាទីបន្ទាប់។
ប្រទេសកាតាបានចាប់ផ្តើមការប្រគួតរបស់ពួកគេជាមួយនឹងជ័យជម្នះ ១-០ លើក្រុមលុចហ្សំបួរកាលពីថ្ងៃសុក្រ ហើយក្រុមនេះក៏នឹងមានគោលបំណងដើម្បីយកឈ្នះជាលើកទី ៣ ជាប់ៗគ្នានៅពេលពួកគេប្រកួតជាមួយក្រុមសាធារណរដ្ឋអៀរឡង់នៅថ្ងៃអង្គារផងដែរ៕
ប្រភព៖ The AFC