ធនាគារ ស្ថាបនា នឹងឆ្ពោះទៅមុខជាមួយប្រធាននាយកប្រតិបត្តិថ្មី ក្នុងឆ្នាំ២០២១!

//s9.kh1.co/8f/8fdf68378b9eca34a55d7b9aa9442052cdd67c31.jpg
សង្គម

 ១២-មេសា-២០២១ ១០ព្រឹក · ៤ ឆ្នាំមុន

ធនាគារ ស្ថាបនា នៅតែបន្តជាធនាគារពាណិជ្ជ ឈានមុខគេមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

រាជធានីភ្នំពេញ៖​ ធនាគារ ស្ថាបនា នៅតែបន្តជាធនាគារពាណិជ្ជ ឈានមុខគេមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលសព្វថ្ងៃ ធនាគារ មានទ្រព្យសកម្មសរុបប្រមាណជាង ២ពាន់លានដុល្លារអាមេរិក និយោជិកជាង ៤០០០នាក់ ក៏ដូចជាមានចំនួនសាខាទូទាំងប្រទេសរហូតដល់ ១៧៣សាខា និងម៉ាស៊ីន ATM សម្រាប់ដកប្រាក់​ ដាក់ប្រាក់ ចំនួនជាង ២៣០ទីតាំង ទូទាំងប្រទេស។ នៅក្នុងឆ្នាំ២០២១ នេះ ធនាគារ ស្ថាបនា បានខិតខំប្រឹងប្រែងនាំមកជូននូវបទពិសោធន៍ដ៏ថ្មីបំផុត ដោយភ្ជាប់ជាមួយផលិតផល និងសេវាកម្មធនាគារឌីជីថលដ៏ទំនើប រួមទាំងបច្ចេកវិទ្យាឌីជីថលថ្មីចុងក្រោយជូនដល់អតិថិជន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ធនាគារ​ ស្ថាបនា
ធនាគារ​ ស្ថាបនា

ដើម្បីសម្របតាមទិសដៅថ្មីរបស់ធនាគារនៅក្នុងឆ្នាំ២០២១នេះ ក្រុមប្រឹក្សាភិបាលនៃធនាគារ ស្ថាបនា បានប្រកាសតែងតាំងលោក ហ្វុង កៃជីន ជាប្រធាននាយកប្រតិបត្តិរបស់ធនាគារ។ លោកនឹងយកបទពិសោធន៍ និងជំនាញក្នុងវិស័យហិរញ្ញវត្ថុដ៏ទូលំទូលាយនៅបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ដើម្បីរៀបចំយុទ្ធសាស្រ្តក្នុងការដឹកនាំ និងបង្កើនភាពរីកចម្រើនដល់ធនាគារ ស្ថាបនា អោយក្លាយជាធនាគារពាណិជ្ជឈានមុខគេមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

  លោក ហ្វុង កៃជីន ប្រធាននាយកប្រតិបត្តិថ្មីរបស់ធនាគារ​ ស្ថាបនា
  លោក ហ្វុង កៃជីន ប្រធាននាយកប្រតិបត្តិថ្មីរបស់ធនាគារ​ ស្ថាបនា

ប្រធាននាយកប្រតិបត្តិថ្មីរបស់ធនាគារ​ ស្ថាបនា

លោក ហ្វុង កៃជីន បានមានប្រសាសន៍ថា៖

“វាជាអាទិភាពចម្បងរបស់ធនាគារក្នុងការអភិវឌ្ឍន៍សមត្ថភាព និងជំនាញបុ​គ្គលិក ដើម្បីប្រឈមមុខជាមួយការប្រកួតប្រជែងយ៉ាងខ្លាំងក្នុងវិស័យហិរញ្ញវត្ថុនេះ។ យើងកំពុងស្ថិតនៅក្នុងបរិបថថ្មីមួយ ដែលបច្ចេកវិទ្យាជួយសម្រួលដល់ការធ្វើប្រតិបត្តិការធនាគារអោយកាន់តែមានប្រសិទ្ធភាព និងចំណាយពេលវេលាតិចជាងមុន។ ក្នុងនាមជាធនាគារ យើងទទួលស្គាល់ថាយើងត្រូវតែផ្លាស់ប្តូរបរិបថនៃការលក់ និងការផ្ដល់សេវាកម្មរបស់ខ្លួន ដើម្បីត្រៀមខ្លួនសម្រាប់ដោះស្រាយបញ្ហាប្រឈមនាពេលខាងមុខ ដូច្នេះបុគ្គលិកយើងត្រូវតែសម្របខ្លួន និងពង្រឹងជំនាញ ចំណេះដឹង ដើម្បីពង្រីកវិសាលភាពរបស់ធនាគារ។”

ប្រសាសន៍របស់លោក ហ្វុង កៃជីន

លោកបានបន្តថា៖

“ជាមួយនឹងការរីកចម្រើនផ្នែកបច្ចេកវិទ្យា ផលិតផលនិងសេវាកម្ម ការពង្រីកបណ្តាញចែកចាយ និងការសហការភាពជាដៃគូជាមួយស្ថាប័នមិនមែនហិរញ្ញវត្ថុ ធ្វើអោយធនាគារ​ ស្ថាបនា អាចឆ្លើយតបតាមតម្រូវការហិរញ្ញវត្ថុរបស់អតិថិជន ជាមួយនឹងការផ្តល់សេវាកម្មដ៏ល្អ ផលិតផលសំបូរបែប រួមទាំងសាខាដែលផ្តល់ភាពងាយស្រួលជូនដល់អតិថិជន។ យើងនឹងបន្តការស្វែងរកវិធីសាស្រ្តល្អៗដើម្បីផ្តល់ជូនអតិថិជន​ និងធ្វើអោយកាន់តែរីកចម្រើន នៅក្នុងសហគមន៍ឬតំបន់ប្រតិបត្តិការរបស់យើង។ ហើយយើងជឿជាក់ថាក្នុងរយៈពេល៣ឆ្នាំខាងមុខនេះ ដែលគិតចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៣ គឺជាឱកាសដែលមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ធនាគារ​ក្នុងការអភិវឌ្ឍខ្លួនឱ្យកាន់តែមានភាពទំនើប។ យើងត្រូវតែបន្តរីកចម្រើន និងពង្រឹងមូលដ្ឋានអោយក្លាយជាធនាគារពាណិជ្ជមួយ ដែលត្រូវតែមាន ហេដ្ឋារចនាសម្ព័ន្ធរឹងមាំ បណ្តាញចែកចាយទូលំទូលាយ ផលិតផលសំបូរបែប សេវាកម្មល្អ រួមជាមួយហិរញ្ញវត្ថុរឹងមាំ អភិបាលកិច្ចសាជីវកម្មល្អ  អនុលោមតាមច្បាប់​និងមានតម្លាភាព។”

  ប្រសាសន៍របស់លោក ហ្វុង កៃជីន

លោក ហ្វុង បានបញ្ចប់អនុបណ្ឌិតផ្នែករដ្ឋបាលពាណិជ្ជកម្ម ពីសាកលវិទ្យាល័យ Curtin នៅ​​ Perth អូស្ត្រាលីខាងលិច និងបរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចពីវិទ្យាស្ថាន Royal Melbourne នៃបច្ចេកវិទ្យា Melbourne ប្រទេសអូស្ត្រាលីផងដែរ៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s9.kh1.co/f1/f1121e492dda21c9f148660c31a3c57f674a4672.jpg

ធនាគារ ស្ថាបនា ដាក់ឱ្យដំណើរការស្ថាបនា ទូទាត់ ដើម្បីជួយដល់វិស័យមីក្រូសហគ្រាស សហគ្រាសធុនតូច និងមធ្យម និងដៃគូពាណិជ្ជករ អាចទទួលការទូទាត់បែបឌីជីថលដោយមិនប្រើសាច់ប្រាក់!

 ៣១-កក្កដា-២០២៣ 
 ២ល្ងាច · មួយឆ្នាំមុន
//s9.kh1.co/65/65c9fe4b50a3c6abfa8d433a389b3a8ae50678f9.jpg

ធនាគារ ស្ថាបនា ដាក់ឱ្យដំណើរការសេវាផ្ទេរប្រាក់ថ្មីជាមួយក្រុមហ៊ុន Thunes ដើម្បីធ្វើប្រតិបត្តិការផ្ទេរប្រាក់ទៅក្រៅប្រទេសបានភ្លាមៗតាមរយៈស្ថាបនា ម៉ូបាល ជាមួយនឹងកម្រៃសេវាទាប!

 ១៣-កក្កដា-២០២៣ 
 ៤ល្ងាច · មួយឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T