បារាំង៖ លោក Mauricio Pochettino គ្រូបង្គោលក្លិប Paris Saint Germain បាននិយាយកាលពីពេលថ្មីៗនេះថា ខ្សែប្រយុទ្ធ Kylian Mbappe នឹងចូលរួមការប្រកួតតទល់នឹងក្លិប Manchester City ក្របខ័ណ្ឌ UEFA Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើងទី២ស្អែកនេះ ទោះជាកីឡាកររូបនេះកំពុងមានរបួសសាច់ដុំកំភួនជើងក្ដី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក Pochettino បាននិយាយថា៖" របួស Mbappe ស្ថិតក្នុងស្ថានភាពមួយកំពុងតែនៅធ្វើការវាយតម្លៃនៅឡើយទេ។ នៅថ្ងៃនេះ យើងឲ្យគេចូលហ្វឹកហាត់ដោយខ្លួនឯងសិន ហើយបន្ទាប់មកយើងដាក់គេឲ្យហ្វឹកហាត់ជាមួយក្រុម ចាំមើលៗគេធ្វើបានអត់ "។
លោកបានបន្តថា៖" យើងសល់តែមួយថ្ងៃទៀតទេដល់ការប្រកួតហ្នឹង តែយ៉ាងណាក្ដីយើងមិនទាន់សម្រេចច្បាស់លាស់នៅឡើយទេ"។
នៅក្នុងពេលនេះ PSG បានចេញបញ្ជីផ្លូវការពីកីឡាករ ដែលចូលរួមការប្រកួតខាងលើ ដោយក្នុងនោះក៏មាន Mbappe ផងដែរ៕
ប្រភព៖ Goal