សៀមរាប៖ កសិករខេត្តសៀម រាបគ្រោងនឹងបង្កើតកសិដ្ឋានចិញ្ចឹមសត្វខ្យាដំរី ខណៈដែលបច្ចុប្បនុ្នកំពុងមានតម្រូវការសម្រាប់អ្នកបរិភោគ និងលក់បន្ត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក ដឹង សាវី អាជីវករលក់សត្វខ្យាដំរីធម្មជាតិនៅ ក្នុងភូមិតាឯក ឃុំរុន ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានប្រាប់វិទ្យុជាតិកម្ពុជាថា លោកបានចាប់យករបរលក់ខ្យាដំរីនេះអស់រយៈពេលជាង ៣ឆ្នាំមកហើយគឺលក់នៅក្នុងខេត្ត និងនាំចេញទៅលក់នៅតាមរាជធានីខេត្តផ្សេងៗទៀត។
លោកបានបន្ថែមថា សត្វខ្យាដំរីដែលផ្គត់ផ្គង់នៅលើទីផ្សារបច្ចុប្បន្ន គឺប្រមូលទិញពីប្រជាកសិករដែលពួកគាត់ទៅរកនៅក្នុងព្រៃដែលជាសត្វខ្យាដំរីធម្មជាតិ ដោយយកទៅផ្គត់ផ្គង់នៅក្នុងភោជនីយដ្ឋាន ក៏ដូចជាលក់ទៅកាន់អាជីវករផ្សេងទៀត នៅក្នុងខេត្តសៀមរាបផងដែរ។
លោកបញ្ជាក់ថា ប្រសិនបើមានការកម្ម៉ង់ទិញច្រើន សម្រាប់យកទៅក្រៅប្រទេសនោះ លោកនឹងបើកកសិដ្ឋានចិញ្ចឹមផ្ទាល់តែម្ដង ដោយសារតែសត្វខ្យាដំរីនេះមានអាយុកាលរស់បានយូរ។
សូមបញ្ជាក់ថា សត្វខ្យាដំរីនេះគេអាចយកមកធ្វើជាអាហារញាំដោយយកទៅបំពង ឬអាំង និងយកមកត្រាំស្រាធ្វើជាឱសថបុរាណក៏បាន សម្រាប់ទទួលទាន ដើម្បីធ្វើឱ្យយើងមានសុខភាពល្អ ត្រជាក់ក្នុងខ្លួន។ ចំពោះតម្លៃវិញសត្វខ្យាដំរីលេខ១ មាន តម្លៃក្នុង ១០០ក្បាល គឺ១០ម៉ឺនរៀល និងលេខ២ មានតម្លៃក្នុង ១០០ក្បាល ៨ម៉ឺនរៀល៕

ប្រភព៖ ក្រសួងព័ត៌មាន