រាជធានីភ្នំពេញ ៖ ពិតណាស់ អតីតតារាសម្តែងប្រុស កែវ បូរ៉ា ត្រូវមហាជន ស្គាល់ស្ទើរគ្រប់គ្នា ដោយសារតែរូបលោក ទទួលការគាំទ្រជាខ្លាំង បន្ទាប់ពី ទទួលជ័យលាភី Freshie Boy ជំនាន់ទី៧ ក្នុងឆ្នាំ ២០០៨ តែបន្ទាប់ពី បានរៀបការ ជាមួយនឹងភរិយា ដែលជាសិស្សប្អូនជំនាន់ក្រោយ អ្នកនាង បូប៊ី រស្មី ជាបេក្ខនារី ទទួលជ័យលាភីចំណាត់ថ្នាក់លេខ ៣ Freshie Girl ជំនាន់ទី ១០ ក្នុងឆ្នាំ ២០១១។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ អ្នកនាង បូប៊ី រស្មី ក៏ត្រូវអ្នកគាំទ្រ ដឹងយ៉ាងច្បាស់ថា ជាបងស្រីបង្កើត ជាមួយនឹង តារាស្រី Stella ដែលកំពុងតែល្បីឈ្មោះ ក្នុងពេលបច្ចុប្បន្ននេះ ដូច្នេះ Stella គឺជាប្អូនស្រីថ្លៃរបស់ អតីតតារាសម្តែង កែវ បូរ៉ា រូបនេះ។
មកទល់នឹងសព្វថ្ងៃនេះ ក្រោយបាត់មុខយ៉ាងយូរពី សង្គមសិល្បៈ លោក កែវ បូរ៉ា និងភរិយា បានទទួលចំណងដៃកូនប្រុសស្រី ៣នាក់ មិនតែប៉ុណ្ណោះ នៅបើកដំណើរការ ការរកស៊ីបើកជាហាងលក់ចំណីហូប មួយក្នុងរាជធានីភ្នំពេញ ខណៈភរិយា ជាអ្នកលក់ដូរម្នាក់ ដែលនេះ បង្ហាញយ៉ាងច្បាស់ថា គ្រួសារអតីតតារាប្រុសរូបនេះ កំពុងតែសាងក្តីសុខស្ងាត់ៗ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖






