រឿងអស្ចារ្យទាំងនេះហើយ ដែលបញ្ជាក់ថាប្រាសាទអង្គរវត្ត មានតែមួយគត់ក្នុងលោក គ្មានអ្នកណាចម្លងដូច!

//s9.kh1.co/ea/eae95931334daec00937c42bb2865301075131dc.png
យល់ដឹង

 ០៧-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ដូនតាបុព្វបុរសខ្មែរយើងពិតជាអស្ចារ្យខ្លាំងណាស់ លោកបានកសាងនៅស្ថាបត្យកម្មប្រាសាទអង្គរវត្តដែលពិសេសគ្មានពីរ សូម្បីមនុស្សជំនាន់ក្រោយជឿនលឿនទំនើបយ៉ាងណាក៏មិនអាចធ្វើបាន។

កម្សាន្ត៖ ដូនតាខ្មែរជំនាន់មុនបានបន្សល់ទុកវប្បធម៌ សិល្បៈ និងសម្បត្តិបេតិកភណ្ឌជាច្រើនដល់កូនខ្មែរជំនាន់ក្រោយ ជាពិសេសគឺ ប្រាសាទអង្គរវត្ត។ ប្រាសាទអង្គរវត្តបានកសាងឡើងដោយ ព្រះបាទសូរ្យវរ្ម័នទី ២ សង់ឡើងនៅដើមសតវត្សទី ១២ ចាប់ពីឆ្នាំ ១១១៣ ដល់ ឆ្នាំ ១១៥០។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្រាសាទអង្គរវត្ត
ប្រាសាទអង្គរវត្ត

ប្រាសាទអង្គរមានកម្ពស់ ៦៥ម៉ែត្រ មានក្រឡាផ្ទៃប្រហែល ២០០ហិចតា រាងចតុកោណ ដែលកំណត់ដោយកំពែងព័ទ្ធជុំវិញ និង គូទឹក ដែលមានទទឹង ២០០ម៉ែត្រ។ បរិវេណនៃកំពែង គឺមានប្រវែងប្រហែល ៥,៥គ.ម។ ផ្លូវចូលធ្វើអំពីថ្មភក់មានប្រវែងបណ្តោយ ២៥០ម៉ែត្រ និងទទឹង១២ម៉ែត្រ។

ប្រាសាទអង្គរវត្ត 3D
ប្រាសាទអង្គរវត្ត 3D

ដោយសារតែទំហំដ៏ធំ និងស្ថាបត្យកម្មដ៏អស្ចារ្យនេះ មានមនុស្សមួយចំនួនគិតថា ប្រាសាទអង្គរវត្តមិនមែនជាស្នាដៃរបស់មនុស្សទេ គឺជា ស្នាដៃរបស់អាទិទេព។ ចំណុចដ៏អស្ចារ្យខាងក្រោមនេះ បានបង្ហាញពិភពលោកឲ្យដឹងថាប្រាសាទអង្គរវត្តមានតែមួយគត់មិនអាចចម្លងបាននោះគឺ 

  • ប្រាសាទដែលបង្រួមឧបទ្វីបទាំងអស់បញ្ជូលគ្នា។
  • រៀងរាល់ថ្ងៃទី២១.២២ខែមីនា និងថ្ងៃទី ២២.២២ខែកញ្ញា គឺព្រះអាទិត្យរះនិងលិចចំកណ្តាលកំពូលប្រាសាទអង្គរវត្តដែលចែករយៈពេល យប់ និង ថ្ងៃ ស្មើគ្នា (សមរាត្រី)
  • គ្រប់អ័ក្សនៃប៉មរបស់ប្រាសាទ គឺកើតចេញពីរង្វង់មូលដែល តំណាងឲ្យហ្វូងតារា ត្រាគោ (Draco) កញ្ជុំសកលដែលមានអាយុកាល២លានឆ្នាំ ដែលមានចម្ងាយពីផែនដី ១៩ទ្រីលានគីឡូម៉ែត្រ ដោយស្មើនិងរវង្វាស់កាំរស្មីព្រះអាទិត្យ ២ឆ្នាំពន្លឺ ។
ប្រាសាទអង្គរវត្ត
ប្រាសាទអង្គរវត្ត
  • ប្រាសាទអង្គរវត្តមាន រាងឆ្លុះអ័ក្ស ៣ ជាន់ជាប់ៗគ្នាបើធៀបនឹងផ្ទៃទឹកបារាយ (បច្ចុប្បន្នបារាយខាងកើតត្រូវបានរីងស្ងួត) អ័ក្សទាំង៣ ប្រៀបដូចជា រាងផ្កាយរណបដែលសំយោគយកថាមពលព្រះអាទិត្យដែលបានបាញ់បង្ហោះនៅពេលបច្ចុប្បន្ន។
  • គ្រឹះប្រាសាទធ្វើអំពីដីខ្សាច់ ដែលពឹងលើគូទឹកដែលព័ទ្ធជុំវិញប្រាសាទទាំងស្រុង។
  • គ្រប់ប៉មនៃអង្គរវត្តជាចំនុចដែលបង្កើតរាងជាសត្វអណ្ដើកដែលទាក់ទងនិងរឿងកូរសមុទ្រទឹកដោះ ឬ កូរសមុទ្រចក្រវាឡ ។​
ប្រាសាទអង្គរវត្ត
ប្រាសាទអង្គរវត្ត
  • អង្គរវត្ត ស្ថិតនឹងខ្សែអ័ក្សទី៧ នៃរយៈទទឹងរបស់ផែនដីដែលខ្សែរនោះជាន់គ្នាជាមួយនឹង ប្រាសាទពីរ៉ាមីត ជីហ្សា របស់អេសុីប ប្រាង្គឆីកឈេនអុីតសា របស់មុិចសុិច និងចុងក្រោយជាមួយរូបសំណាកមនុស្សបុរេប្រវត្តិ របស់ឈីលី ។
  • អង្គរវត្តមានលក្ខណៈពិសេសមួយគឺប្រែពណ៌ពីសំរិទ្ធទៅប្រាក់ ពីប្រាក់មកមាស ទៅតាមពេលវេលាមួយទៀងទាត់ ព្រឹក ថ្ងៃ និង រសៀល។
  • អង្គរវត្តមានរូបភាពលាក់បង្កប់ច្រើនជាង ២០០ ផ្ទាំងដែលមិនអាចមើលដឹងដោយភ្នែកទទេបាន ត្រូវជំនួយដោយបច្ចេកវិទ្យា Scan Effect
ប្រាសាទអង្គរវត្ត
ប្រាសាទអង្គរវត្ត
  • អ្នកស្រាវជ្រាវបានឲ្យដឹងទៀតថា ប្រាសាទអង្គរវត្ត មានតម្លៃទាំងផ្នែកបញ្ញា ផ្នែកស្ថាបត្យកម្មនិងសម្បត្តិវប្បធម៌។
  • អង្គរវត្តជាស្ថាបត្យកម្មបានទទួលការគណនានិងធ្វើឡើងយ៉ាងសុក្រឹត្យបំផុតនៅលើពិភពលោក។
  • ក្រុមអ្នកស្រាវជ្រាវនៅតែចោទជាសំនួរទៅកាន់ប្រាសាទដ៏អស្ចារ្យក្នុងលោកនេះ។
ប្រាសាទអង្គរវត្ត
ប្រាសាទអង្គរវត្ត

ចំណុចខាងលើនេះ បានសឲ្យឃើញថា ដូនតាខ្មែរ មានស្នាដៃពិនប្រសព្វយ៉ាងណា សូម្បីតែស្នាដៃមនុស្សជំនាន់ក្រោយ ជឿនលឿនអស្ចារ្យប៉ុណ្ណាក៏មិនអាច សាងសងប្រាសាទមួយឲ្យដូច ប្រាសាទអង្គរវត្ត របស់បុព្វបុរសខ្មែរយើងមួយនេះដែរ បើសាងសង់បានពិតមែន គឺគ្មានគុណភាពដូចគ្នានោះទេ៕

ប្រាសាទអង្គរវត្ត3D
ប្រាសាទអង្គរវត្ត3D
ប្រាសាទអង្គរវត្ត3D
ប្រាសាទអង្គរវត្ត3D
ប្រាសាទអង្គរវត្ត3D
ប្រាសាទអង្គរវត្ត3D

ប្រភព៖ ASEAN Society & Culture , វិគីភីឌា

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T