អស្ចារ្យណាស់! របាំឥន្ទ្រទេវី ជាសម្បត្តិដ៏មានតម្លៃ ដែលកម្រមានកូនខ្មែរស្គាល់

//s9.kh1.co/7d/7d5e81defc35ee3ceb395a2aededda7e121197bc.png
តារា & កម្សាន្ដ

 ២១-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

របាំខ្មែរបុរាណមួយនេះ មិនសូវមានកូនចៅជំនាន់ក្រោយស្គាល់នោះ ដូចនេះសូមចូលរួមការពារទាំងអស់គ្នា ដើម្បីចៀសវាងការបាត់បង់មរតកដ៏មានតម្លៃ ​និងចែករំលែកដើម្បីឲ្យពិភពលោកបានស្គាល់ថាជាសម្បត្តិដ៏មានតម្លៃរបស់ខ្មែរ។

កម្ពុជា៖ ប្រទេសកម្ពុជា សំបូរទៅដោយ វប្បធម៌ និង សម្បត្តិបេតិកភណ្ឌ ដ៏មានតម្លៃជាច្រើន ដែលដូនតាខ្មែរជំនាន់មុនបានបន្សល់ទុក។ នៅក្នុងនោះមាន អង្គរវត្ត អក្សរសិល្ប៍ ទំនៀមទម្លាប់ ច្បាប់ក្បួន វប្បធម៌ រួមទាំងសិល្បៈដ៏ថ្លៃថ្លា សុទ្ធតែជាវត្ថុដ៏មានតម្លៃមិនមានជាតិសាសន៍ណាអាចធ្វើបាន។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
របាំឥន្ទ្រទេវី នៅក្នុងរឿង ព្រះនាងឥន្ទ្រទេវី ដែលបានឆ្លាក់ជាប់ផ្ទាំងប្រាសាទ
របាំឥន្ទ្រទេវី នៅក្នុងរឿង ព្រះនាងឥន្ទ្រទេវី ដែលបានឆ្លាក់ជាប់ផ្ទាំងប្រាសាទ

ហេតុដូចនេះហើយ សូមកូនខ្មែរគ្រប់រូបការពារសម្បត្តិទាំងនោះ កុំឲ្យមានសញ្ជាតិណាមកលួចយកទៅធ្វើជារបស់ខ្លួនជាដាច់ខាត។ ជាពិសេស សិល្បៈរបាំខ្មែរ មួយដែលហៅថា របាំឥន្ទ្រទេវី គឺជារបាំដែលដូនតាខ្មែរពីសម័យបុរាណរាំនៅក្នុងរឿង ព្រះនាងឥន្ទ្រទេវី

របាំឥន្ទ្រទេវី
របាំឥន្ទ្រទេវី

ល្ខោនព្រះរាជទ្រព្យ រឿងព្រះនាងឥន្ទ្រទេវី របាំនេះដកស្រង់ពី ឈុតស្នាព្រះហស្ថ ព្រះនាងក្នុងវិស័យសិល្បៈវប្បធម៌សិក្សាអប់រំ និងលើកកម្ពស់តម្លៃស្ត្រី មានតាំងពីសម័យអង្គរ ព្រះនាងឥន្ទ្រទេវី និង ព្រះនាងជ័យរាជទេវី ជាក្សត្រីឆ្នើមកំពូលគ្រប់វិស័យ ទាំងអក្សរសាស្ត្រ និងវិទ្យាសាស្ត្រ ដែលមានចារលើសិលាចារិកនៅប្រាសាទ ភិមានអាកាស និងប្រាង្គប្រាសាទនានា ។ 

ព្រះនាងឥន្ទ្រទេវី ទ្រង់ក៏ជាសាកលវិទ្យាធិការិនី នៃសាកលវិទ្យាល័យ តិលកុត្តរៈ (អាទិទេពក្រុងអង្គរ) ដែលជាសាកលវិទ្យាល័យធំបំផុត និង ដំបូងគេលើដែនដីមហានគរខ្មែរ ។ ហើយព្រះនាងក៏បានប្រមូលស្ត្រី មកពីគ្រប់អាណាខេត្តអោយមករៀនសូត្រមិនអោយល្ងង់ខ្លៅ ដោយមិនប្រកាន់រើសអើងវណ្ណៈ ទោះស្ត្រីខ្លះជាអ្នកក្រក្រី ខ្លះខូចសតិក្តី ស្ត្រីកំព្រាប្ដីក្តី ស្រីស្នំក្រមការក្ដី ក៏ព្រះនាងចាត់ចែងឲ្យបានរៀនសូត្រតាមនិស្ស័យ និងចរិតលក្ខណៈរបស់ពួកនាងទាំងនោះ។

របាំឥន្ទ្រទេវី
របាំឥន្ទ្រទេវី
របាំឥន្ទ្រទេវី
របាំឥន្ទ្រទេវី
របាំឥន្ទ្រទេវី
របាំឥន្ទ្រទេវី
របាំឥន្ទ្រទេវី
របាំឥន្ទ្រទេវី

 របាំនេះ មិនសូវបានបង្ហាញក្នុងពិធីទូទៅនោះទេ គឺភាគច្រើនសម្ដែងនៅពេលមាន កម្មវិធីវប្បធម៌ធំៗ ឬការប្រារព្ធពិធីផ្នែកវប្បធម៌ ផ្សេងៗទើបមានឳកាសបានឃើញ ។ សិល្បៈដ៏ប្រពៃរបស់ខ្មែរនេះផងដែរ ធ្លាប់ត្រូវបានមនុស្សមួយចំនួនយល់ច្រឡំថា​ ជារបាំរបស់ថៃ និង ស្លៀកសម្លៀកបំពាក់ថៃទៅវិញ។   

របាំមួយនេះ កម្រមានក្មេងជំនាន់ក្រោយបានឃើញណាស់ ដើម្បីឲ្យបានស្គាល់របាំដ៏មានតម្លៃមួយនេះ សូមទស្សនៈវីដេអូខាងក្រោម៖

របាំឥន្ទ្រទេវី

ប្រភព៖ អ៊ាង សុផល្លែត

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T