អេស្ប៉ាញ៖ កាលពីពេលថ្មីៗមកនេះ ខ្សែប្រយុទ្ធ Lionel Messi បានជួយក្រុមជម្រើសជាតិ អាហ្សង់ទីន លើកពាន Copa America បន្ទាប់ពីខកខានលើកពាននេះតាំងពីឆ្នាំ១៩៩៣ ដែលធ្វើឲ្យអ្នកគាំទ្រមានការសាទរជាខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Messi ផ្ទាល់ក៏សប្បាយចិត្តមិនស្ទើរដែរព្រោះបន្ទាប់ពីចប់ភារកិច្ចនៅ Copa America កំពូលខ្សែប្រយុទ្ធរូបនេះបានទៅដើរកំសាន្តជាមួយក្រុមគ្រួសារនៅឯសហរដ្ឋអាមេរិក មុននឹងបន្តមកលេងកោះ Ibiza ស្ថិតនៅប្រទេសអេស្ប៉ាញ ជុំគ្នាជាមួយមិត្តជិតស្និទ្ធិគឺខ្សែប្រយុទ្ធ Luis Suarez ទៀតផង។


ឥលូវនេះវីដេអូរបស់ Messi រាំក្នុងកន្លែងហាត់ប្រាណផ្ទាល់ខ្លួនកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ដោយក្នុងវីដេអូនោះគេឃើញ Messi ពាក់អាវក្រុមជម្រើសជាតិអាហ្សង់ទីន ដើម្បីជាការអបអរសាទរដល់ការលើកពាន Copa America នេះដែលបញ្ជាក់ថាគេនៅតែសប្បាយចិត្តដែលអាចជួយក្រុមជម្រើសជាតិអាហ្សង់ទីនសម្រេចគោលដៅធំនេះបាន។

សូមទស្សនាវីដេអូខាងក្រោម៖
ប្រភព៖ football-espana