គ្រាន់តែឮថា Arsenal រកទិញយក! អ្នកគាំទ្របាននាំគ្នាទៅវា.យ ប្រហារលើកីឡាកររូបនេះក្នុងបណ្ដាញសង្គម

//s9.kh1.co/c7/c7ef445f6ca94b974e5ac69af935269bade95b3a.jpg
កីទ្បា

 ២០-សីហា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

អ្នកគាំទ្រ Arsenal បានវាយប្រហារលើ Ramsdale ពេញក្នុង Instagram

អង់គ្លេស៖ អ្នកចាំទី Aaron Ramsdale នៃក្លិប Sheffield United ត្រូវបានអ្នកគាំទ្ររបស់ក្លិបកាំភ្លើងធំ Arsenal វាយប្រហារដោយប្រើប្រាស់ពាក្យសម្ដីធ្ងន់ៗនិងអសុរោះក្នុងបណ្ដាញសង្គម Instagram របស់គេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្នកចាំទី Aaron Ramsdale
អ្នកចាំទី Aaron Ramsdale
រូបភាពតំណាង
រូបភាពតំណាង

យោងតាមសារព័ត៌មានជាច្រើនបានចុះផ្សាយថា Arsenal ជិតនឹងទិញយកកីឡាករសញ្ជាតិអង់គ្លេសរូបនេះបានហើយដែលវាធ្វើឲ្យអ្នកគាំទ្រមិនពេញចិត្តនិងឈានដល់ការវាយប្រហារតាមពាក្យសម្ដីបែបនេះតែម្ដង។

អ្នកចាំទី Aaron Ramsdale
អ្នកចាំទី Aaron Ramsdale

Ramsdale បានធ្វើការបិទ Comment ក្នុង Instagram ដើម្បីបញ្ឈប់ការរើសអើងអស់ទាំងនេះដោយពាក្យសម្ដីទាំងងនោះសុទ្ធតែអសុរោះ។ ពួកគេបានប្រាប់ Ramsdale ឲ្យទៅឲ្យឆ្ងាយពី Arsenal ហើយមានប្រយោគខ្លះជាប្រយោគគំរាមកំហែងទៀតផង។

ពាក្យអសុរោះរបស់អ្នកគាំទ្រ Arsenal
ពាក្យអសុរោះរបស់អ្នកគាំទ្រ Arsenal

គេរំពឹងទុកថា កីឡាករវ័យ២៣ឆ្នាំនេះនឹងមកធ្វើតេស្តសុខភាពនៅទឹកដី Emirates នាពេលឆាប់ៗខាងមុខដោយ Arsenal បានបង់ថ្លៃផ្ទេរទៅ Sheffield United ចំនួន៣០លានផោន(ស្មើនឹងប្រមាណ៤១លានដុល្លារ)។ 

អ្នកចាំទី Aaron Ramsdale
អ្នកចាំទី Aaron Ramsdale

គួរបញ្ជាក់ថានេះមិនមែនជាលើកទី១ទេដែលកីឡាករទទួលរងការវាយប្រហារបែបនេះព្រោះកាលពីពេលថ្មីៗទៅនេះ Bukayo Saka, Marcus Rashford និង Jadon Sancho ក៏ត្រូវអ្នកគាំទ្រវាយប្រហារដោយប្រើប្រាស់ពាក្យរើសអើងពូជសាសន៍ជាច្រើនផងដែរ៕

ខ្សែប្រយុទ្ធ Marcus Rashford, Bukayo Saka និង Jadon Sancho
ខ្សែប្រយុទ្ធ Marcus Rashford, Bukayo Saka និង Jadon Sancho

ប្រភពthesun

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T