មើលសម្រស់និងឣាជីព ម្ចាស់មកុដ Miss World កម្ពុជា ឆ្នាំនេះ

//s9.kh1.co/75/759b598d5bbcdb5c59edb65faa4f5d6c2ba55306.jpg
តារា & កម្សាន្ដ

 ១៥-តុលា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

មិនធម្មតាប៉ុន្មានទេ តោះមកមើល សម្រស់និងឣាជីព របស់ម្ចាស់មកុដ Miss World កម្ពុជាឆ្នាំ២០២១ មានទាំងសម្រស់ និងចំណេះ

រាជធានីភ្នំពេញ ៖ កាលពីរាត្រីយប់មិញនេះ ក្រោយឆ្លងកាត់ ការប្រកួតនិងជ្រើសរើសយ៉ាងស្វិតស្វាញ រួចមក កម្មវិធីប្រកួតសម្រស់ល្បីឈ្មោះ Miss World Cambodia 2021 ក៏បានរកឃើញ ម្ចាស់ជ័យលាភីលេខ១ ជាម្ចាស់មកុដ Miss World ឆ្នាំថ្មីនេះ បានរួចរាល់ហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចុងក្រោយនោះ ម្ចាស់មកុដ បានទៅលើ កញ្ញា សារី សុវត្តី អាយុ ២៣ឆ្នាំ ជា បេក្ខនារីមកពីខេត្តក្រចេះ ដែលមានសម្រស់ស្រស់ស្អាតខ្លាំង មិនតែប៉ុណ្ណោះ រូបនាង ក៏ជាបេក្ខនារីម្នាក់ ដែលទទួលបានពានរង្វាន់ពិសេសក្នុងការប្រកួតនេះ ជាបេក្ខនារី ស្រស់សោភាបែបខ្មែរផងដែរ ដោយក្នុងនោះ មហាជនតែងឃើញ បេក្ខនារីរូបនេះ តែងបង្ហាញក្នុងទឹកមុខញញឹមញញែម ជាប់រហូត ធ្វើឲ្យគេឯងមើលមក ពិតជាស្រស់ស្អាត និងទន់ភ្លន់ខ្លាំងណាស់។

យ៉ាងណាមិញ ប្រសិនបើក្រឡេកទៅមើលពី អាជីពរបស់ ម្ចាស់ជ័យលាភីរូបនេះវិញ គេក៏ដឹងច្បាស់ថា រូបនាងសព្វថ្ងៃនេះ ក៏បានដើរលើវិថីសិល្បៈផងដែរ ដោយរូបនាង ជាតារាសម្តែងផង ជាពិធីការិនីផង លើសពីនេះទៅទៀត រូបនាង ក៏ត្រូវគេដឹងថា ជាគ្រូបង្រៀនស្រីម្នាក់ទៀតផង​ នេះហើយជា ចំណុចដែលធ្វើឲ្យ មហាជនផ្ទុះការចាប់អារម្មណ៍ជាងគេ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  កញ្ញា សារី សុវត្តី
  កញ្ញា សារី សុវត្តី
  កញ្ញា សារី សុវត្តី
  កញ្ញា សារី សុវត្តី
  កញ្ញា សារី សុវត្តី
  កញ្ញា សារី សុវត្តី
  កញ្ញា សារី សុវត្តី
  កញ្ញា សារី សុវត្តី
  កញ្ញា សារី សុវត្តី
  កញ្ញា សារី សុវត្តី
  កញ្ញា សារី សុវត្តី
  កញ្ញា សារី សុវត្តី
  កញ្ញា សារី សុវត្តី
  កញ្ញា សារី សុវត្តី
  កញ្ញា សារី សុវត្តី
  កញ្ញា សារី សុវត្តី
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T