រាជធានីភ្នំពេញ៖ យោងតាមនីតិវិធីប្រតិបត្តិស្តង់ដា(SOP) ស្តីពីការរៀបចំពិធីអាពាហ៍ពិពាហ៍ និងពិធីបុណ្យប្រពៃណីនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា និងផ្អែកលើមូលដ្ឋាននៃការគ្របដណ្តប់ការចាក់វ៉ាក់សាំងកូវីដ-១៩ ដែលសម្រេចបានរហូតដល់ ៨៧.២៧% នៃប្រជាជនក្នុងប្រទេសសរុបប្រមាណ ១៦លាននាក់ ដើម្បីបង្កើតឱ្យបាននូវភាពសុំសហគមន៍រឹងមាំមួយ និង យោងលើការវិវត្តកាន់តែប្រសើរឡើងនៃស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបើកសកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងការរស់នៅទៅតាមគន្លងប្រក្រតីភាពថ្មី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងន័យនេះ ដើម្បីចូលរួមចំណែកដល់ការបើកដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញដោយផ្សារភ្ជាប់ជាមួយ នឹងការអនុវត្តវិធានការ “៣ការពារ ៣កុំ" សំដៅបង្ការហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ ក្រសួងវប្បធម៌និងវិចិត្រ សិល្បៈ សហការជាមួយក្រសួងសុខាភិបាល បានរៀបចំឡើងនូវនីតិវិធីប្រតិបត្តិស្តង់ដា(SOP) ក្នុងគោលបំណង រក្សាសុវត្ថិភាពពីការឆ្លងជំងឺកូវីដ-១៩ នៅពេលរៀបចំពិធីអាពាហ៍ពិពាហ៍ និងពិធីបុណ្យប្រពៃណ៌នានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានខ្លឹមសារដូចខាងក្រោម៖
១. ការស្នើសុំការអនុញ្ញាតក្នុងការរៀបចំពិធី
- ពេលស្នើសុំការអនុញ្ញាតពីអាជ្ញាធរដែនដីដើម្បីរៀបចំពិធីណាមួយ ម្ចាស់ពិធីត្រូវភ្ជាប់ទៅជាមួយ លិខិតធានាអះអាងនូវការអនុវត្តវិធានការការពារការរីករាលដាលឆ្លងវីរុសកូដ-១៩ ឱ្យបានត្រឹមត្រូវនិងពេញលេញ។ គំរូលិខិតធានាអះអាងមានទម្រង់ជូនដូចខាងក្រោមនេះ៖
អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមពុកម៉ែ បងប្អូន និងប្រជាពលរដ្ឋទូទៅមេត្តាជ្រាបជាព័ត៌មាន៕