អាមេរិក៖ គូស្វាមីភរិយាមួយគូ មកពីរដ្ឋកាលីហ្វ័រញ៉ា នៃសហរដ្ឋអាមេរិក បានទទួលស្វាគមន៍កូនភ្លោះប្រុសស្រីមួយគូរបស់ខ្លួន ដែលថ្ងៃខែឆ្នាំកំណើត គឺខុសគ្នាតែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង ស្ត្រីជាម្ដាយមានឈ្មោះថា Fatima Madrigal និងកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ អ្នកស្រីបានសម្រាលកូនប្រុស នាវេលាម៉ោង១១:៤៥នាទីយប់ ដោយមានទម្ងន់ចំនួនប្រមាណ២.៧គីឡូក្រាម ហើយចំណែកកូនស្រីវិញ អ្នកស្រីបានសម្រាល នៅពាក់កណ្ដាលអាធ្រាត្រឈានចូលថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ដោយទម្ងន់ចំនួនប្រមាណ២.៦គីឡូក្រាម ដែលសម្រាលចេញមកមានរយៈពេលខុសគ្នា១៥នាទីឯណោះ។
យ៉ាងណាមិញ មកទល់ពេលនេះ កូនភ្លោះប្រុសស្រីមួយគូខាងលើ មិនមានបញ្ហាសុខភាពអ្វីឡើយ ហើយករណីបែបនេះ ត្រូវបានគេចាត់ទុកវាជាករណីដ៏កម្រណាស់ ដែលអាចមានមួយករណីប៉ុណ្ណោះ ក្នុងចំណោម២លានករណីផងដែរ៕
ប្រភព: Daily Mail / Ladbible
សូមទស្សនារូបភាពខាងក្រោម៖

