បរទេស៖ ខ្សែការពារ Aaron Wan-Bissaka ត្រូវបានអ្នកគាំទ្ររិះគន់ចាស់ដៃនៅលើបណ្តាញសង្គម បន្ទាប់ពីរូបគេបង្ហាញទម្រង់លេងមិនបានល្អនៅក្នុងជំនួបរវាង Manchester United ទល់នឹង Wolves យប់មិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ថា ការប្រកួតយប់មិញនេះ Man UTD បានរងបរាជ័យក្រោមថ្វីជើងក្រុម Wolves ក្នុងលទ្ធផល ១ ទល់នឹង ០, ខណៈមួយគ្រាប់នោះគឺរកបានខ្សែបម្រើសញ្ជាតិ ព័រទុយកាល់ Joao Moutinho នៅនាទីទី ៨២។
យ៉ាងណាមិញ នេះគឺជាបរាជ័យលើកដំបូងហើយសម្រាប់លោក Rangnick ចាប់តាំងទទួលតំណែងជាគ្រូបង្វឹកបណ្តោះអាសន្នរបស់ក្រុមបិសាចក្រហម, ប៉ុន្តែនាការប្រកួតនេះទៀតសោតអ្នកគាំទ្រហាក់ដាក់បន្ទុកធ្ងន់ជាងគេទៅលើ Wan-Bissaka ក្រោយរូបគេធ្វើឱ្យខូចបាល់ច្រើន ហើយអ្នកគាំទ្រជាច្រើនបានរិៈគន់ថាគេជាខ្សែការពារស្លាបស្តាំដែលអន់ជាងគេទៀតផង៕
ខាងក្រោមនេះជាមតិរិៈគន់របស់អ្នកគាំទ្រទៅកាន់ Wan Bissaka៖
ប្រភព៖ Sportbible