បរទេស៖ អ្នកចាំទី Caoimhin Kelleher របស់ Liverpool បានទម្លាយពីបច្ចេកទេស និងអារម្មណ៍របស់ខ្លួន មុនពេលរូបគេអាចសង្គ្រោះបាល់ពិន័យ ១១ ម៉ែត្ររបស់ Kylian Mbappe បានដោយជោគជ័យនៅក្នុងពានរង្វាន់ Champions League កាលពីយប់មិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ នៅក្នុងការប្រកួតពាន UCL កាលពីយប់មិញនេះ ត្រូវនឹងយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០២៤ ក្រុមម្ចាស់ផ្ទះ Liverpool ពិតជាធ្វើបានល្អមែនទែន ដោយបានយកឈ្នះលើក្រុមការពារតំណែងជើងឯក Real Madrid ក្នុងលទ្ធផល ២-០ នៅទឹកដី Anfield។ ហើយគ្រាប់បាល់ ២ គ្រាប់នោះ គឺរកបានដោយ Alexis Mac Allister នៅនាទីទី ៥២ និង Cody Gakpo នៅនាទីទី ៧៦។
យ៉ាងណាមិញ បើយើងត្រឡប់ទៅមើលស្ថានភាពក្នុងការប្រកួត គឺនៅនាទីទី ៦១ ខាង Real Madrid ទទួលបានឱកាសបាល់ពិន័យ ១១ ម៉ែត្រមួយ បន្ទាប់ពី Andrew Robertson ទាក់ជើង Lucas Vazquez នៅក្នុងតំបន់គ្រោះថ្នាក់ ប៉ុន្តែចុងក្រោយ Mbappe ដែលជាអ្នករ៉ាប់រងបាល់ពិន័យនេះ ធ្វើមិនបានសម្រេចនោះទេ ដោយសារតែមានការរារាំងពីសំណាក់អ្នកចាំទី Kelleher។
ក្រោយបញ្ចប់ការប្រកួតនោះភ្លាម Kelleher បាននិយាយពីការសង្គ្រោះបាល់ពិន័យ ១១ ម៉ែត្រនោះយ៉ាងដូច្នេះថា៖
ប្រភព៖ liverpool.com