បរទេស៖ អតីតគ្រូជំនួយ និងអ្នកចាត់ការបណ្តោះអាសន្នរបស់ Manchester United លោក Ruud van Nistelrooy ត្រូវបានគេរាយការណ៍ថា លោកកាន់តែកៀក ក្នុងការចូលដឹកនាំក្លិបកញ្ជ្រោងខៀវ Leicester City ជំនួសលោក Steve Cooper ហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ លោក Van Nistelrooy ពិតជាធ្វើបានល្អមែនទែន អំឡុងពេលដឹកនាំ Man UTD ក្នុងនាមជាគ្រូបង្វឹកបណ្តោះអាសន្ននាមួយរយៈមុន ក្នុងនោះលោកដឹកនាំបាន ៤ ប្រកួត ហើយជាលទ្ធផល គឺឈ្នះ ៣ និងស្មើ ១។
យ៉ាងណាមិញ បន្ទាប់ពីលោក Van Nistelrooy បានចាកចេញពីទឹកដី Old Trafford មិនទាន់បានប៉ុន្មានផង ឥឡូវនេះលោកជិតទទួលបានការងារថ្មីហើយ ក្នុងការក្លាយជាគ្រូធំរបស់ក្រុមម្ចាស់ជើងឯក Premier League ២០១៦ Leicester City។
យោងតាមការចុះផ្សាយដោយអ្នកកាសែត អ៊ីតាលី លោក Fabrizio Romano បានឱ្យដឹងថា លោក Van Nistelrooy និង Leicester បានសម្រេចកិច្ចព្រមព្រៀងជាមួយគ្នាជាស្ថាពរហើយ។ ដូច្នេះគ្រប់យ៉ាង គឺនៅរង់ចាំតែការប្រកាសផ្លូវការប៉ុណ្ណោះ៕
ប្រភព៖ Fabrizio Romano