ចេញរឿងលែងលះមិនឈប់ Angelababy បង្អួតចិញ្ចៀនរៀបការតម្លៃជាង១លានដុល្លារ ផ្អើលអស់ហ្វេន

//s9.kh1.co/24/24d51f74f2be3b3708e63390acda72f8778945ec.jpg
តារា & កម្សាន្ដ

 ១១-មករា-២០២២ ៣ល្ងាច · ៣ ឆ្នាំមុន

តារាស្រី Angelababy បង្កភាពភ្ញាក់ផ្អើល និងធ្វើឲ្យហ្វេនៗយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើចិញ្ចៀនដ៏ប្រណីតតម្លៃកប់ពពក ដែលស្វាមីបានប្រគល់ឲ្យនាង បញ្ជាក់ពីទំនាក់ទំនងដ៏ល្អនៅក្នុងជីវិតគ្រួសារ

ចិន៖ នៅក្នុងមួយរយៈពេល ២ ឆ្នាំចុងក្រោយមកនេះ តារាស្រី Angelababy និងស្វាមី លោក Huang Xiaoming បានប្រឈមមុខនឹងពាក្យចចាមអារ៉ាមជាច្រើន ទៅលើរឿងរ៉ាវនៃការលែងលះ ព្រោះតែអ្នក​ទាំង​ពីរ​លែង​បង្ហាញ​កាយវិការដ៏​ផ្អែមល្ហែម​ បើក​ចំហ​ដូច​មុន​ទៀត​ហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះ យោងតាមទំព័រដ៏ល្បី បានបង្ហាញនូវដំណឹងដ៏គួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងរូបភាពរបស់ Angelababy នៅក្នុងការថតកម្មវិធីមួយ កាលពីថ្ងៃទី ៩ ខែមករាកន្លងទៅ។ ដោយឡែក ការបង្ហាញ​ខ្លួន​នៅ​លើ​កម្រាល​ព្រំ​ក្រហមរបស់នាង មិនត្រឹមតែបញ្ចេញនូវ​រូប​រាង​ដ៏​ស្រស់​ស្អាតនោះទេ តែនាងបានធ្វើឲ្យមហាជនជាច្រើន យកចិត្តទុកដាក់ ទៅលើចិញ្ចៀនពេជ្រក្នុងម្រាមដៃ ដែលជាចិញ្ចៀនអាពាហ៍ពិពាហ៍ និងជា​វត្ថុ​ស្នេហា​ដ៏​ថ្លៃ​បំផុត​ ដែល លោក Huang Xiaoming បានជូន​ទៅ​នាង​មុន​ថ្ងៃ​រៀប​ការ ព្រមទាំងចំណាយ​រហូត​ដល់ ១០ លាន​យ័ន (ប្រមាណ ១,៥ លានដុល្លារ)។ 

កាលពីកន្លងមក តារាស្រីរូបនេះ ធ្លាប់បង្អួតចិញ្ចៀនមួយវង់នេះ នៅលើបណ្ដាញសង្គម ដែលធ្វើឲ្យមហាជន ស្រឡាំងកាំងនឹងតម្លៃរបស់វា ហើយដោយសារតែវាមានតម្លៃ​ថ្លៃ​ពេក ទើបនាងកម្រនឹងពាក់វាផងដែរ។យ៉ាងណាមិញ ព្រោះតែចិញ្ចៀនដ៏ប្រណីតនេះ ក៏អាចបញ្ជាក់បានថា ទំនាក់ទំនងរបស់ Angelababy និងស្វាមី នៅតែមានភាពល្អប្រសើរនឹងគ្នា ផងដែរ៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Angelababy
Angelababy
Angelababy
Angelababy
Angelababy
Angelababy
Angelababy
Angelababy
Angelababy
Angelababy
Angelababy និង ស្វាមី
Angelababy និង ស្វាមី
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T