មកមែនកប់ហ្មង! លេចឮថាកីឡាករឆ្នើមពីររូបនេះនឹងផ្លាស់មកកាន់បឹងកេតនារដូវកាលថ្មី

//s9.kh1.co/57/57bfebc45c82974c55132e112da344b06ef6adf1.jpg
កីទ្បា

 ១២-មករា-២០២២ ៤ល្ងាច · ៣ ឆ្នាំមុន

Mustafa Zazai និង Ajayi Opeyemi Korede ទំនងជានឹងផ្លាស់មកកាន់ក្លិបបឹងកេត

កម្ពុជា៖ ខ្សែបម្រើ Mustafa Zazai និង ខ្សែប្រយុទ្ធ Ajayi Opeyemi Korede ត្រូវបានគេរាយការណ៍នឹងចូលរួមជាមួយក្លិប បឹងកេត សម្រាប់រដូវកាលថ្មីខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Mustafa Zazai និង Ajayi Opeyemi Korede
កីឡាករ Mustafa Zazai និង Ajayi Opeyemi Korede

ជាការពិតណាស់ ទាំង Zazai និង Ajayi សុទ្ធសឹងតែជាអតីតកីឡាកររបស់វិសាខាកាលពីរដូវកាលមុន ខណៈ អ្នកទាំងពីរក៏បានចែកផ្លូវគ្នាជាមួយក្លិបដូចគ្នានាពេលថ្មីនេះ ខណៈ បច្ចុប្បន្នពួកគេកំពុងសម្រាកលំហែកាយនៅឯប្រទេសថៃ។

កីឡាករ Mustafa Zazai 
កីឡាករ Mustafa Zazai 

បើយោងទៅតាមប្រភពស្និទ្ធស្នាលមួយបានបញ្ជាក់ច្បាស់ៗថា អ្នកទាំងពីរខាងលើ សុទ្ធសឹងតែមានទំនាក់ទំនងក្នុងការផ្ទេរចូលរួមជាមួយបឹងកេតរួចមកហើយកាលពីពេលកន្លងៗទៅ ប៉ុន្តែ ដោយសារមានបញ្ហារាំងស្ទះមួយចំនួន ទើបធ្វើឲ្យពួកគេមិនអាចឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមនាគខៀវបាន។ យ៉ាងណាក្តី សម្រាប់រដូវកាលថ្មីខាងមុខនេះ រូបគេទាំងពីរត្រូវបានគេទម្លាយឲ្យដឹងថា នឹងចូលរួមជាមួយបឹងកេត ដើម្បីជំនួសកីឡាករបរទេសមួយចំនួនដែលក្លិបទើបនឹងប្រកាសចែកផ្លូវដូចជា Mothusi Gopane, Mizuno Hikaru និង Kenta Yamazaki

កីឡាករ Ajayi Opeyemi Korede
កីឡាករ Ajayi Opeyemi Korede
Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T