ទីបំផុត Neymar ត្រូវបានប្រកាសចូលរួមជាមួយ Santos ជាផ្លូវការ ដោយទទួលបានកុងត្រា និងប្រាក់ឈ្នួលប៉ុណ្ណេះ

//s9.kh1.co/a2/a273cecdb03acdef5c746e96e3ddfccecdc1cdff.jpg
កីទ្បា

 ០១-កុម្ភៈ-២០២៥ ២ល្ងាច · ១៤ ម៉ោងមុន

ទីបំផុត Neymar ត្រូវបានប្រកាសចូលរួមជាមួយ Santos ជាផ្លូវការ ដោយទទួលបានកុងត្រា និងប្រាក់ឈ្នួលប៉ុណ្ណេះ

បរទេស៖ ទីបំផុត Neymar Jr. ត្រូវបានប្រកាសចូលរួមជាមួយក្លិបចាស់ Santos វិញជាផ្លូវការហើយ ក្រោយរូបគេចាកចេញពីទីនេះអស់រយៈពេល ១២ ឆ្នាំ ពោលគឺតាំងពីឆ្នាំ ២០១៣។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Neymar Jr.
Neymar Jr.

កាលពីយប់ថ្ងៃទី ៣១ ខែ មករា ម្សិលមិញ ក្លិប Santos បានប្រកាសជាផ្លូវការអំពីការមកដល់របស់ Neymar Jr. ហើយខ្សែប្រយុទ្ធសញ្ជាតិ ប្រេស៊ីល បានដាក់ប៊ិចចុះកុងត្រាជាមួយក្លិបយក្ស ប្រេស៊ីល រយៈពេល ៦ ខែ ពោលគឺដល់ខែ មិថុនា ឆ្នាំ ២០២៥ ដោយឡែកថ្លៃនឿយហត់វិញ រូបគេនឹងទទួលបានចំនួន ១៦.៦ ម៉ឺនដុល្លារអាមេរិកក្នុងមួយខែ។

គួរបញ្ជាក់ថា Neymar គឺជាយុវជនថ្នាល ដែលបានដុះចេញពីក្លិប Santos នេះតែម្តង ប៉ុន្តែនៅឆ្នាំ ២០១៣ រូបគេបានផ្លាស់ទៅចូលរួមជាមួយ Barcelona ហើយក្រោយមកបានផ្ទេរទៅកាន់ PSG ក្នុងឆ្នាំ ២០១៧ និងចុងក្រោយនៅរដូវក្តៅឆ្នាំ ២០២៣ រូបគេបានផ្លាស់ទៅកាន់ក្លិប Al-Hilal ប៉ុន្តែលេងបានត្រឹមតែ ១ រដូវកាលកន្លះប៉ុណ្ណោះ ក៏បានចាកចេញពីទីនោះ ផ្លាស់មកកាន់ Santos វិញ ដោយសារតែរូបគេមានរបួសញាំញីខ្លាំងពេក៕

Neymar Jr.
Neymar Jr.

ប្រភព Fabrizio Romano

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T